Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកប្រើប្រាស់ OpenAI កើនដល់ជាង ៤០០ លាននាក់

បានផុស

នៅ

ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ដែល​ជា​ម្ចាស់កម្មវិធីឆ្លើយឆ្លងសារដោយ​ស្វ័យប្រវត្តិ ChatGPT បាន​កត់​ត្រា​ពីកំណើន​អ្នកប្រើប្រាស់​សកម្ម​ប្រចាំសប្ដាហ៍ជាង ១០០ លាន រាប់តាំងពីខែធ្នូមក​​​ ​​ទោះបីជា​មាន​ការ​ប្រកួត​ប្រជែង​កាន់តែខ្លាំង​ឡើងពីក្រុមហ៊ុន AI ផ្សេង​ទៀត​ក៏ដោយ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញ​ទូរទស្សន៍ CNBC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយក​ផ្នែក​ប្រតិបត្តិការរបស់ក្រុមហ៊ុន លោក Brad Lightcap បានប្រាប់ CNBC ថា​ ​ចំនួន​អ្នក​ប្រើ​ប្រាស់​សកម្មប្រចាំសប្ដាហ៍​របស់​ OpenAI បាន​កើន​ដល់ ៤០០ លាន​នាក់ គិតត្រឹមខែកុម្ភៈនេះ ដោយ​កើនឡើង ៣៣ ភាគរយ ពីត្រឹម ៣០០ លាន​នាក់ នៅខែធ្នូ។​

លោក Lightcap បាន​គូស​បញ្ជាក់ពីរបៀបដែល ChatGPT កាន់តែមានប្រយោជន៍ និងជិតស្និទ្ធជាមួយអ្នក​ប្រើ​ប្រាស់។ លោក​បន្តថា​ អ្នក​ប្រើ​ប្រាស់រៀនអំពី ChatGPT តាមរយៈពាក្យសម្ដី មើលឃើញតម្លៃរបស់វា និងកត់សម្គាល់មិត្តភ័ក្តិរបស់ពួកគេប្រើប្រាស់វាដែរ។ ​

OpenAI បាន​កត់សម្គាល់ថា​ អាជីវកម្មសហគ្រាស​របស់​ក្រុមហ៊ុន​ក៏កំពុង​រីក​ចម្រើន​ផងដែរ​ ​ដោយ​បច្ចុប្បន្ន​មាន​សហគ្រាសបង់ប្រាក់សម្រាប់​ការប្រើ​ប្រាស់​ចំនួន ២ លាន​ ដែល​កើនឡើងជិតទ្វេ​ដង ធៀប​នឹង​ខែ​កញ្ញា។ ក្រុមហ៊ុនសហគ្រាស​មួយ​ចំនួន​ បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់ OpenAI ដោយច្របាច់បញ្ចូលវា​ទៅក្នុង​កម្មវិធីផ្ទាល់ខ្លួនរបស់​ខ្លួន ដូចជា​​ Uber, Morgan Stanley, Moderna និង T-Mobile ជាដើម​។

ការរីកចម្រើនរបស់ OpenAI កើតឡើងចំពេលមានការប្រកួតប្រជែងថ្មីពីដៃគូប្រកួតប្រជែងរបស់ចិន DeepSeek ដែលបានធ្វើឱ្យទីផ្សារបច្ចេកវិទ្យា​មាន​សន្ទុះខ្លាំង​នៅក្នុងខែមករា ខណៈ​​អ្នក​វិនិយោគ​ភ័យខ្លាចថា វានឹងរារាំងដល់ប្រាក់ចំណេញនាពេលអនាគតរបស់ក្រុមហ៊ុនបញ្ញាសិប្បនិមិត្តរបស់សហរដ្ឋអាមេរិក និង​អំណាច​របស់​ពួកគេ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម