Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះ ២ ដុល្លារ ពេលបញ្ចប់​ការជួញដូរ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះ​ប្រមាណ ២ ដុល្លារ នៅពេល​បញ្ចប់​ការជួញដូរ​កាល​ពីថ្ងៃសុក្រ ដែលជា​ថ្ងៃបញ្ចប់ការជួញដូរ​ប្រចាំសប្ដាហ៍ ដោយសារតែ​ការស្រាកស្រាន្ត​នៃ​ភាព​តាន​តឹង​នៅ​តំបន់មជ្ឈិមបូព៌ា និង​ការរំពឹង​ទុកអំពីកិច្ចព្រមព្រៀង​សន្តិភាព​នៃជម្លោះ​អ៊ុយក្រែន​ទោះបីមាន​ភាព​មិន​ប្រាកដប្រជា។ នេះបើតា​មការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេង​ឆៅនាពេល​អនាគត ម៉ាក​ Brent បានធ្លាក់ចុះ ២,០៥ ដុល្លារ ឬ ២,៦៨ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅត្រឹម ៧៤,៤៣ ដុល្លារ/បារ៉ែល ខណៈ​តម្លៃប្រេងឆៅនាពេល​អនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ ដុល្លារ ឬ ២,៨៧ ភាគរយ ដោយ​បញ្ចប់​ការជួញដូរ​នៅត្រឹម ៧០,៤០ ដុល្លារ/បារ៉ែល។

ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃ Brent ធ្លាក់ចុះ ០,៤ ភាគរយ ខណៈ WTI ធ្លាក់ចុះ​ ០,៥ ភាគរយ។

អ្នកជំនាញ​លើកឡើងថា​ ការធ្លាក់ចុះ​នៃតម្លៃប្រេង​អន្តរជាតិនេះ គឺ​ដោយសារតែ​ការស្រាកស្រាន្ត​នៃជម្លោះ​នៅមជ្ឈិមបូព៌ា ដែល​កន្លង​មក​បាន​គំរាម​កំហែងដល់​ការ​ផ្គត់ផ្គង់ប្រេង​ឆៅអន្តរជាតិ​។

កត្តាផ្សេងៗ​ទៀត រួម​មាន​សេចក្ដីរាយការណ៍ដែល​ថា​ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានមេរោគវិទ្យានៅក្រុង វ៉ូហាន នៃប្រទេសចិន បាននិយាយថា ពួកគេបានរកឃើញវីរុសកូរ៉ូណា​ថ្មីនៅក្នុងសត្វប្រចៀវ។ ជា​មួយ​គ្នានេះ អ្នកវិនិយោគក៏​សម្លឹង​មើល​ពី​ស្តុកប្រេង​សហរដ្ឋអាមេរិក ដែល​កើនឡើងផងដែរ ចំពេល​ដែល​អ្នកមួយ​ចំនួន​មាន​សុទិដ្ឋិនិយម​លើ​កិច្ចព្រមព្រៀង​បទឈប់​បាញ់​នៃជម្លោះ​អ៊ុយក្រែន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ ម៉ោង មុន

មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២៤ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ៖ ដំណើរទស្សនកិច្ចរបស់ ស៊ី ទៅវៀតណាម គឺដើម្បីបង្ខូចអាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សេដ្ឋកិច្ចចិននៅត្រីមាសទី ១ កើនលើសការរំពឹងទុក ទោះពន្ធ ត្រាំ បន្ថែមហានិភ័យ

Sokha Hotels

ព័ត៌មានពេញនិយម