ព័ត៌មានជាតិ
កម្ពុជាត្រូវប្រើប្រាស់ស្លាកសញ្ញាស្តង់ដារឱ្យបានត្រឹមត្រូវដើម្បីលើកកម្ពស់ទំនុកចិត្ត
ក្រុមអ្នកជំនាញនៃវិស័យធុរកិច្ចបានលើកឡើងថា បណ្តាពាណិជ្ជករ និងផលិតករក្នុងស្រុកត្រូវចេះយល់ដឹងឱ្យបានច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល ជំរុញការប្រកួតប្រជែង និងពង្រីកទីផ្សារ។

លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ បានលើកឡើងនៅក្នុង សិក្ខាសាលាស្តីពី «អត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម» កាលពីថ្ងៃទី ១៩ខែកុម្ភៈ ថាការរៀបចំសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្តល់ឱកាសឱ្យយើងទាំងអស់គ្នា ស្វែងយល់បន្ថែមអំពីប្រភេទនៃស្តង់ដារ និងបទដ្ឋានគតិយុត្តសំខាន់ៗ ដើម្បីបង្កើនទំនុកចិត្ត ភាពជឿជាក់លើគុណភាព និងសុវត្ថិភាពផលិតផល ព្រមទាំងអាចជួយបង្កើនភាពប្រកួតប្រជែង និងពង្រីកទីផ្សារ។
លោកថា៖«ក្នុងន័យនេះ សមត្ថភាព និងជំនាញ របស់ម្ចាស់សហគ្រាស និងបុគ្គលិក គឺមានសារៈសំខាន់ណាស់ និងជាកត្តាគន្លឹះក្នុងការធានាបាននូវស្តង់ដារផលិតផល និងកេរ្តិ៍ឈ្មោះសហគ្រាស ដើម្បីធានាចីរភាពនៃទីផ្សារ និងភាពប្រកួតប្រជែងរយៈពេលវែង»។

លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បណ្តាអ្នកផលិតក្នុងស្រុកតែចេះស្វែងយល់ឱ្យបានច្បាស់លាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រើប្រាស់ស្លាកសញ្ញាស្តង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្មដើម្បីលើកកម្ពស់ឧត្តមភាពប្រកួតប្រជែង និងកសាងទំនុកចិត្តពីអតិថិជន។
លោកថា៖« សិក្ខាសាលានេះ ពិតជាបានផ្តល់នូវសារៈសំខាន់យ៉ាងចាំបាច់ជូនដល់អ្នកចូលរួម អាចឈ្វែងយល់កាន់តែស៊ីជម្រៅអំពីនិតីវិធី និងអត្ថប្រយោជន៍នៃការប្រើប្រាស់ស្លាកសញ្ញាស្ដង់ដារសម្រាប់ផលិតផល និងប្រព័ន្ធផលិតកម្ម ដែលបានពន្យល់យ៉ាងក្បោះក្បាយលម្អិតពីមន្រ្ដីជំនាញមកពីវិទ្យាស្ថានស្ដង់ដារ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ស្ថាប័នសាធារណៈ នៅក្នុងការជួយគាំទ្រដល់វិស័យឯកជននៅកម្ពុជា។
លោកមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងពីសារៈសំខាន់នៃស្លាកសញ្ញាស្តង់ដារក្នុងការកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងធានាគុណភាពផលិតផល ជាពិសេសផលិតផលដែលមានបំណងនាំចេញ។

លោកបណ្ឌិត ក៏សង្កត់ធ្ងន់ទៅលើការរៀបចំប្រព័ន្ធផលិតកម្មឲ្យបានល្អ គឺសំខាន់ខ្លាំងណាស់សម្រាប់ភាពជោគជ័យរបស់អាជីវកម្ម ជាពិសេសក្នុងសហគ្រាសផលិតម្ហូបអាហារ ដោយបានលើកឡើងពីកត្តាសំខាន់ចំនួនបីនៅក្នុងដំណើរការគ្រប់គ្រងប្រព័ន្ធផលិតកម្ម រួមមាន ការគ្រប់គ្រងវត្ថុធាតុដើម ត្រូវធានាឱ្យបាននូវប្រភពគុណភាព ដំណើរការត្រឹមត្រូវ ការវេចខ្ចប់ ការស្តុកទុក និងការដឹកជញ្ជូន; ម្ចាស់អាជីវកម្មគួរតែវិនិយោគលើការគ្រប់គ្រងធនធានមនុស្ស រក្សាបុគ្គលិកដែលមានជំនាញ និងបន្តការអភិវឌ្ឍកម្លាំងពលកម្ម ;និង ការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវ ដើម្បីធានានិរន្តរភាព និងពង្រីកអាជីវកម្ម៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី