ព័ត៌មានអន្ដរជាតិ
វៀតណាមចាត់វិធានការពន្ធបណ្ដោះអាសន្នលើដែកថែបចិន
វៀតណាមគ្រោងនឹងដាក់ពន្ធបណ្ដោះអាសន្ន ប្រឆាំងនឹងការលក់បង្ខូចតម្លៃដែកថែបមួយចំនួនដែលនាំចូលពីចិន ក្នុងអត្រាចន្លោះពី ១៩,៣៨-២៧,៨៣ ភាគរយ ដោយចូលជាធរមានចាប់ពីថ្ងៃពីដើមខែមីនា តទៅ។

យោងតាមឯកសាររបស់ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី ២១ ខែកុម្ភៈ ពន្ធលើផលិតផលដែកថែបរមូរក្តៅ នឹងចូលជាធរមានចាប់ពីថ្ងៃទី ៨ ខែមីនា សម្រាប់រយៈពេល ១២០ ថ្ងៃ។ មន្រ្តីរបស់ក្រសួងក៏បានបញ្ជាក់ផងដែរពីការណ៍នេះ។
ក្នុងចំណោមក្រុមហ៊ុនចិន ដែលត្រូវជាប់ពន្ធ ២៧,៨៣ ភាគរយ រួមមានក្រុមហ៊ុន Baoshan Iron & Steel និងក្រុមហ៊ុន Maanshan Iron & Steel។ ចំណែកឯក្រុមហ៊ុន Guangxi Liuzhou Iron and Steel Group នឹងត្រូវជាប់ពន្ធ ១៩,៣៨ ភាគរយ។

គួរគូសបញ្ជាក់ថា អាជ្ញាធរវៀតណាមបានបើកការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចតម្លៃលើដែកថែបនាំចូលពីចិន និងឥណ្ឌា កាលពីខែកក្កដា ឆ្នាំមុន តាមការប្ដឹងរបស់ក្រុមហ៊ុនផលិតដែកថែបក្នុងស្រុក។ យ៉ាងណាមិញ ដែកថែបឥណ្ឌាមិនត្រូវបានចាត់វិធានការពន្ធនោះទេ។
រដ្ឋាភិបាលបាននិយាយថា ក្នុងអំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំមុន វៀតណាមបាននាំចូលដែកថែបរមូរក្តៅជិត ៨,៨ លានតោន ក្នុងនោះ ៧២ ភាគរយ មានប្រភពមកពីប្រទេសចិន។
ទិន្នន័យគយវៀតណាមបង្ហាញថា តម្លៃសរុបនៃដែកថែប និងរ៉ែដែក និងផលិតផលដែកថែប និងដែកដែលនាំចូលពីប្រទេសចិនកាលពីឆ្នាំមុន មានជិត ១២ ប៊ីលានដុល្លារ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ