Connect with us

ព័ត៌មានជាតិ

អេស៊ីលីដាប្រមូលទុនជាង​៨៥លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ

បានផុស

នៅ

ធនាគារ អេស៊ីលីដា​នៅថ្ងៃទី២៤ ខែកម្ភៈនេះ បានធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា​ដោយបានប្រមូលទុនជាង៨៥លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្ម ជាពិសេសគឺបញ្ចេញកម្ចីបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី២៥ខែមករា ធនាគារ អេស៊ីលីដា បានទទួលការអនុញ្ញាតពីធនាគារជាតិ នៃ កម្ពុជា និងនិយ័តករមូលបត្រកម្ពុជា ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណបន្ទាប់បន្សំក្នុងទំហំទឹកប្រាក់រហូតដល់ ៤០០ពាន់លានរៀល ប្រមាណជា ១០០លានដុល្លារអាមេរិក ស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ធនាគារ អេស៊ីលីដា នឹងជូនដំណឹងដល់វិនិយោគិន និងសាធារណជន អំពីការធ្វើបរិវិសកម្មទៅលើចំនួនសញ្ញាបណ្ណបន្ទាប់បន្សំដំណាក់កាលទីពីរ ​នាពេលបន្ទាប់។

​នៅថ្ងៃទី២៤ ខែកុម្ភៈ ​​ជាថ្ងៃចុះបញ្ជីលក់សញ្ញាបណ្ណបន្ទាប់បន្សំនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ ​តាមរយៈការធ្វើបរិវិសកម្មលើកទីមួយរបស់វិនិយោគិនគុណវុឌ្ឍិ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដែលទទួលបានទឹកប្រាក់រហូតដល់ ៣៤៣​ ៣៥០ លានរៀល សមមូលជាប្រាក់ដុល្លារស្មើនឹង ៨៥,៨៣៧ លានដុល្លារអាមេរិក ដែលបង្ហាញពីការផ្តល់ទំនុកចិត្ត និងការជឿជាក់ពីសំណាក់វិនិយោគិន​។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​នៅក្នុងកម្មវិធីនោះថា សញ្ញាបណ្ណបន្ទាប់បន្សំនេះផងដែរ គឺជាឧបករណ៍ហិរញ្ញវត្ថុទូទៅ ដែលធនាគារជុំវិញពិភពលោក រួមទាំងធនាគារ អេស៊ីលីដា បាននិងកំពុងប្រើប្រាស់ ព្រមទាំងបានចូលរួមចំណែកក្នុងការពង្រឹង និងការពង្រីកវិសាលភាព ព្រមទាំងការបង្កើនសក្តានុពលអាជីវកម្មរបស់ធនាគារ ឱ្យកាន់តែរីកចម្រើន​ប្រកបដោយចីរភាព និងប្រសិទ្ធភាពប្រកបដោយទំនុកចិត្តពីអតិថិជន និងសាធារណជន។

លោកបានថ្លែងថា៖«ខ្ញុំបាទជឿជាក់ថា ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ​និងផ្តល់ឱ្យវិនិយោគិន​ និងអតិថិជនរបស់ធនាគារនូវជម្រើសវិនិយោគមួយបន្ថែមទៀត​ជាមួយធនាគារ អេស៊ីលីដា។ បន្ថែមពីនេះ ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះ ជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញកំណើន និងអភិវឌ្ឍទីផ្សារមូលធននៅព្រះរាជាណាចក្រកម្ពុជា និងជាយន្តការថ្មី សម្រាប់​ការកៀរគរប្រភពទុនក្នុងស្រុក ​សម្រាប់គាំទ្រអតិថិជន និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គម»។

លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីបោះផ្សាយនោះថា ជាមួយការបោះផ្សាយរបស់ធនាគារអេស៊ីលីដានៅដើមឆ្នាំនេះ បង្ហាញឱ្យឃើញអំពីវឌ្ឍនភាពនៃវិស័យមូលបត្រកម្ពុជា។

លោកបានថ្លែងថា៖«ចំពោះការកៀរគរទុននូវទឹកប្រាក់ជាង៨៥លានដុល្លាររបស់ធនាគារអេសីលីដានេះ បង្ហាញឱ្យឃើញអំពីទំនុកចិត្តរបស់វិនិយោគិនមកលើធនាគារអេស៊ីលីដា។ យើងសង្ឃឹមថាធនាគារនឹងអាចកៀរគរទុនបាន១០០លានដុល្លារនាខែមិនាខាងមុខនេះ តាមការគ្រោងទុករបស់ធនាគារដើម្បីយកទុនពីការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំនេះទៅពង្រីកអាជីវកម្មក៏ជាផ្តល់កម្ចីដល់អតិថិជនរបស់ខ្លួនបន្ថែមទៀត»។

លោក ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងមកកាន់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ការអនុញ្ញាតរបស់ NBC គឺជាការបើកផ្លូវដល់អេស៊ីលីដាក្នុងការរៀបចំនីតិវិធីបន្តដើម្បីធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំនេះជាផ្លូវការ។

លោកបានថ្លែងថា៖«សម្រាប់សញ្ញាបណ្ណបន្ទាប់បន្សំនេះគឺប្រភេទមួយនៃសញ្ញាបណ្ណទូទៅ ដែលជាធម្មតាដែលភាគច្រើនត្រូវបានបោះផ្សាយដោយគ្រឹះស្ថានធនាគារដែលជាការកំណត់អាទិភាពនៃស្ថាប័នទាំងនោះក្នុងការបោះផ្សាយ»។

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,៨៣ប៊ីលានដុល្លារអាមេរិក ប្រាក់បញ្ញើសន្សំសរុបចំនួន ៨,៣៦ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៥,៥២លាននាក់។ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ០,៤៩លានដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាលសរុបចំនួនជាង ៤,២២ លាននាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម