សេដ្ឋកិច្ច
គ្រាប់ស្វាយចន្ទីទទួលបានតម្លៃល្អ តែកសិករបារម្ភរឿងទិន្នផលធ្លាក់ចុះ
ការប្រមូលផលគ្រាប់ស្វាយចន្ទីបានចាប់ផ្ដើមបណ្ដើរៗនៅរដូវកាលថ្មី ឆ្នាំ ២០២៥ នេះ ខណៈអ្នកជំនាញបានលើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីមានភាពល្អប្រសើរ តែបារម្ភបញ្ហាទិន្នផលដោយសារតែអាកាសធាតុធ្លាក់ភ្លៀងច្រើន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ បច្ចុប្បន្នក្រុមហ៊ុនមកពីប្រទេសវៀតណាមចាប់ផ្ដើមចុះប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជា ដោយឱ្យតម្លៃល្អ ចាប់ពី ៦ ៤៥០ រៀល ក្នុងមួយគីឡូក្រាម។
បើតាមលោក ស៊ីឡុត បច្ចុប្បន្នកសិករកំពុងព្រួយបារម្ភពីអាកាសធាតុ ខណៈមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យកើតមានសត្វល្អិត និងជំងឺច្រើន ហើយធ្វើឱ្យគ្រាប់ចន្ទីខូច ដែលប៉ះពាល់ទៅដល់ទិន្នផល។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា នៅក្នុងឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាម មានចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?