Connect with us

ព័ត៌មានអន្ដរជាតិ

Alibaba គ្រោងវិនិយោគជាង ៥០ ប៊ីលាន​ដុល្លារ ក្នុង​វិស័យ AI

បានផុស

នៅ

ក្រុមហ៊ុន​ពហុបច្ចេកវិទ្យាចិន Alibaba បាន​ឱ្យដឹង​នៅថ្ងៃចន្ទនេះ​ថា ខ្លួនគ្រោងនឹងវិនិយោគសរុបជាទឹកប្រាក់​យ៉ាងហោចណាស់ ៣៨០ ប៊ីលាន​យន់ (៥២,៤ ប៊ីលាន​ដុល្លារ) សម្រាប់​បច្ចេកវិទ្យាពពក ​និងហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) របស់ខ្លួន ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ។ នេះបើតាម​ការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​Alibaba បាននិយាយថា ចំនួនទឹកប្រាក់វិនិយោគសរុបចុង​ក្រោយ គឺ​លើសពីការចំណាយរបស់ក្រុមហ៊ុននៅក្នុងវិស័យ​ AI និងបច្ចេកវិទ្យា​ពពក​ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក​។

ក្រុមហ៊ុនបានចាប់ផ្ដើមនៅឆ្នាំ ២០២៥ ក្នុងសន្ទុះរឹង​មាំ​លើ​ការ​ប្រកួតប្រជែងវិស័យ​ AI របស់ប្រទេសចិន ដោយបាន​ទាក់ទាញអ្នកវិនិយោគជាច្រើន​ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជា​យុទ្ធសាស្ត្រ​ផ្សេងៗ​។

គួរគូស​បញ្ជាក់ថា ការប្រកាស​របស់​ក្រុមហ៊ុន Alibaba ធ្វើឡើង​ចំពេលដែល​ការប្រកួត​ប្រជែង​ក្នុងវិស័យ​ AI ក្នុងស្រុក​ចិន​ និងលើពិភព​លោក កំពុងកើន​ឡើងយ៉ាងឆាប់រហ័ស​ ដោយ​គេ​ឃើញ​មាន​ក្រុមហ៊ុនបច្ចេកវិទ្យាយក្សផ្សេងៗ​ប្រកាស​ការវិនិយោគជាទឹក​ប្រាក់រាប់​ពាន់​លាន​ដុល្លារ។

ជាក់ស្ដែង​ ក្រុមហ៊ុនបច្ចេកវិទ្យា ByteDance ដែលជា​ក្រុមហ៊ុនមេរបស់​ TikTok បាន​ដាក់គម្រោង​ចំណាយប្រាក់ប្រមាណ ១៥០ ប៊ីលាន​យន់ សម្រាប់ការវិនិយោគនៅឆ្នាំនេះ ដោយ​ភាគច្រើន​ក្នុងនោះ គឺ​ផ្ដោត​លើ​វិស័យ AI។ នេះបើតាម​ការ​ចុះផ្សាយរបស់​រ៉យទ័រ កាលពីខែ​មករា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣០ នាទីutes មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម២ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៥ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម