សេដ្ឋកិច្ច
វិស័យទេសចរណ៍កម្ពុជារួមចំណែក GDP ៩,៤ ភាគរយ
វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ៩,៤ ភាគរយនៅក្នុងឆ្នាំ ២០២៤។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ ២០២៤ កម្ពុជារកចំណូលពីទេសចរណ៍អន្តរជាតិបានជាង ៣ ៦៣៧ លានដុល្លារ កើនឡើង ១៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះទេសចរណ៍អន្តរជាតិ ចំនួន ៦,៧០ លាននាក់ កើនឡើង ២២,៩ ភាគរយ ចំណែកឯទេសចរណ៍ជាតិ ២២,៥២ លាននាក់ កើន ២០,១ ភាគរយ។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧០ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា មានប្រសាសន៍ថា លំហូរភ្ញៀវទេសចរបន្តកើនឡើងដោយសារ សុខសន្តិភាព ស្ថិរភាពនយោបាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ទៅកាន់ទីតាំងតំបន់ទេសចរណ៍ផ្សេងៗ។

លោកស្រី ឆាយ ស៊ីវលីន បញ្ជាក់ថា ការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋភិបាលដែលបានដាក់ចេញយន្តការបន្តបន្ទាប់ដើម្បីជួយទៅដល់វិស័យទេសចរណ៍ ជួយទៅដល់អាជីវកម្មទេសចរណ៍ដែលទទួលនូវវិបត្តិតាំងពីកូវីដ១៩ ដើម្បីឱ្យពួកគាត់ឆាប់ងើបត្រឡប់មកវិញ ដើម្បីផ្គត់ផ្គង់ទៅដល់ទេសចរណ៍។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជាបានលើកឡើងថា ការអនុវត្ត ដោយប្រសិទ្ធភាពនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បានជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យបន្តងើបឡើងក្នុងអត្រា ៦ ភាគរយ នៅឆ្នាំ២០២៤ ដែលគាំទ្រ ជាចម្បងដោយ កំណើន ខ្ពស់នៃការនាំចេញ ជាពិសេសផលិតផលកាត់ដេរ និងការបន្តងើបឡើង ជាលំដាប់ នៃវិស័យទេសចរណ៍ ទោះបីវិស័យសំណង់ និងអចលនទ្រព្យ និងកសិកម្ម បន្តមាន កំណើនទាបក៏ដោយ។
រាជរដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ ភាគរយនៅឆ្នាំ២០២៥នេះ ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗ នៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម៕


អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២០ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម