Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនក្នុងស្រុកបានកៀរគរទុនប្រមាណ ៤៧៥ លាន​ដុល្លារពីផ្សារហ៊ុនគិតត្រឹមចុងខែកម្ភៈ

បានផុស

នៅ

អគ្គនាយកផ្សារមូលបត្រកម្ពុជា លោក ហុង សុហួរបានថ្លែងថា ជាមួយវត្តមានក្រុមហ៊ុនចុះបញ្ជីបោះផ្សាយសរុបចំនួន២៤ បានប្រមូលទុនប្រមានជា ៤៧៥លានដុល្លារពីផ្សារមូលបត្រ​គិតត្រឹមថ្ងៃទី២៤ខែកុម្ភៈ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីមួយនៅព្រឹកថ្ងៃទី ២៤ខែកុម្ភៈ លោក ហុង សុហួរថា គិតត្រឹមថ្ងៃនេះ (ថ្ងៃទី២៤ ខែកម្ភៈ) ផ្សារមូលបត្រកម្ពុជាមានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលរួមមានក្រុមហ៊ុនចំនួន១១ បានចុះបញ្ជីជាភាគហ៊ុន និងក្រុមហ៊ុន១៣ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណសាជីវកម្ម និងបានប្រមូលទុនពីផ្សារមូលបត្រសរុបប្រមាណជា ៤៧៥ លានដុល្លារអាមេរិក។​

លោកបានថ្លែងថា៖«ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកល និងស្ថានភាពភូមិសាស្រ្តនយោបាយហាក់មានភាពស្រពិចស្រពិល តែផ្សារមូលបត្រយើងពោរពេញទៅដោយសុទិដ្ឋិនិយម ដោយយើងរំពឹងថា នឹងអាចទទួលស្វាគមន៍នូវក្រុមហ៊ុនចុះបញ្ជីថ្មីៗជាច្រើន​ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលក្នុងឆ្នាំ២០២៥នេះ អាចមានច្រើនជាងឆ្នាំមុនៗទៅទៀត។ ទោះបីជាយើងធ្វើដំណើរក្នុងជំហានតូច តែយើងបានធ្វើដំណើរទៅមុខឥតឈប់ឈរ»។

បើ​យោងតាមលោក សុហួរ ​ ទិន្នន័យទីផ្សារវិញ ទំហំជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យមក្នុង ឆ្នាំ២០២៤ មានប្រមាណ​១៣ម៉ឺនដុល្លារក្នុងមួយថ្ងៃ ជាមួយនឹងបរិមាណជួញដូរភាគហ៊ុនប្រចាំថ្ងៃជាមធ្យម មានប្រមាណ១០ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ។ រីឯ ចំនួនគណនីជួញដូរបានហក់ឡើងទៅប្រមាណ ៦ ម៉ឺនគណនីជួញដូរគិតត្រឹមខែមករាឆ្នាំ២០២៥។

លោកបានថ្លែងថា៖«សម្រាប់ឆ្នាំ២០២៥នេះ​ យើងបានកំណត់គោលដៅ និងសម្រេចឱ្យបាននូវ ១០ម៉ឺនគណនីជួញដូរជាមួយនឹង មហិច្ឆតាដ៏ធំមួយទៀតគឺ ទទួលបានទំហំជួញដូរភាគហ៊ុប្រចាំថ្ងៃជាំមធ្យម១០០លានដុល្លារអាមេរិកក្នុងឆ្នាំ២០៣០ផងដែរ»។  

ធនាគារ អេស៊ីលីដា​នៅថ្ងៃទី២៤ ខែកម្ភៈនេះ បានធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា​ដោយបានប្រមូលទុនជាង៨៥លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្ម ជាពិសេសបញ្ចេញឥណទានបន្ថែមទៅក្នុងទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម