ព័ត៌មានអន្ដរជាតិ
អតិផរណាសិង្ហបុរីកើនតិចបំផុតក្នុងរយៈពេល ៤ ឆ្នាំ
អតិផរណារបស់ប្រទេសសិង្ហបុរី បានកើនឡើងតិចបំផុតចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១ ត្រឹម ១,២ ភាគរយ នៅខែមករា ដោយធ្លាក់ចុះពីកំណើន ១,៥ ភាគរយ នៅខែធ្នូ និងទាបជាងខ្លាំងធៀបនឹងការរំពឹងទុក ២,៤ ភាគរយ របស់សេដ្ឋវិទូ។ នេះបើតាមទិន្នន័យចុងក្រោយរបស់នាយកដ្ឋានស្ថិតិនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម (MTI) ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ។

ជាមួយគ្នានោះ អតិផរណាស្នូល ដែលមិនរាប់បញ្ចូលការដឹកជញ្ជូនឯកជន និងការស្នាក់នៅ បានកើនឡើងត្រឹម ០,៨ ភាគរយ ឆ្នាំលើឆ្នាំ ធៀបនឹងកំណើន ១,៧ ភាគរយ ភាគរយ នៅខែធ្នូ និងទាបជាងការំពឹងទុក ១,៥ ភាគរយ។
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរីបានពន្យល់ថា ការធ្លាក់ចុះនៃកំណើនអតិផរណានេះ គឺដោយសារតែអតិផរណាទាបនៅគ្រប់សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូលទាំងអស់។
ទិន្នន័យដដែលចេញផ្សាយក្រោយពេលដែលរដ្ឋាភិបាលសិង្ហបុរីបង្ហាញពីគោលនយោបាយផ្សេងៗក្នុងការជួយគាំទ្រអាជីវកម្ម និងពលរដ្ឋសិង្ហបុរី ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើងខ្ពស់នៃការចំណាយប្រចាំសម្រាប់ការរស់នៅប្រចាំថ្ងៃ ឬតម្លៃនៃការរស់នៅ។

ថ្លែងក្នុងអំឡុងសុន្ទរកថាប្រកាសថវិកាជាតិសម្រាប់ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បាននិយាយថា៖ «ខណៈអតិផរណាត្រូវបានគេរំពឹងថានឹងថយចុះបន្ថែមទៀតនៅឆ្នាំនេះ តម្លៃទំនិញនៅតែខ្ពស់ដដែល»។
យ៉ាងណាមិញ ទោះបីជាកំណើនអតិផរណាធ្លាក់ចុះក៏ដោយ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និង MTI បានរក្សាការព្យាកររបស់ពួកគេសម្រាប់អតិផរណាស្នូលជាមធ្យមចន្លោះពី ១-២ ភាគរយ និងអតិផរណាចន្លោះពី ១,៥-២,៥ ភាគរយ នៅឆ្នាំ ២០២៥៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ