Connect with us

ព័ត៌មានជាតិ

​ អ្នកជំនាញ៖ ​អតិផរណាខ្ពស់ក្នុង​ខែមករានឹងប៉ះពាល់ដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​ ​

បានផុស

នៅ

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ​រាជ​បណ្ឌិត​សភាកម្ពុជា ​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា ​តួលេខ​នៃ​ការ​កើន​ឡើង​អតិផរណា​រួម​ ៦ % ដែលបានឆ្លុះបញ្ចាំងនៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២៥ ​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ពីការជះឥទ្ធិពលអវិជ្ជមាន​នៅ​ក្នុង​វិស័យ​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ជីវភាព​រស់នៅប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា ក្នុងខែមករា ឆ្នាំ២០២៥ អតិផរណា​រួម​មាន​កម្រិត ៦% ជា​ចម្បង​បណ្ដាល​​មក​ពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និង​ភោជនីយដ្ឋាន។

ជុំ​វិញ​បញ្ហា​នេះ​ លោក​បណ្ឌិត ហុង វណ្ណៈ បានថ្លែងមកកាន់កម្ពុជាថ្មីថា តាម​រយៈ​តួលេខ​ដែល​​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​ខែ​មករា បើ​គិត​ពី​គម្លាត​​​តួលេខ​​វា​ហាក់​បី​ជា​មាន​គម្លាត​ឆ្ងាយ​ពេក រី​ឯ​គម្លាត​ឆ្នាំ​វា​ដូច​ជា​មិន​ឆ្ងាយ​ពេក​ រវាង​ឆ្នាំ​២០២៤ និង​ឆ្នាំ​២០២៥។ ឆ្នាំ២០២៤ អតិផរណា​នៅ​កម្ពុជា​សរុប​មាន ០.៨% ដូច្នេះ​តាម​ការ​យល់​ឃើញ​របស់​លោក​តួលេខ​​ ៦​% នេះ​​ជា​រឿង​មួយដែលអាចបង្ករ​ហានិភ័យនៅក្នុងវិស័យសេដ្ឋកិច្ច​ ព្រោះ​ជា​តួលេខ​មួយ​ដែល​ធំ​ខ្លាំង​។

លោក​បណ្ឌិតបានលើកឡើងថា «ប្រសិន​បើ​យើង​មើល​តាម​តួលេខ ​កាល​ណា​អតិផរណា​កើន​ឡើង​ខ្ពស់​បែប​នេះ​ វា​បាន​បង្ហាញ​ពី​អស្ថិរភាព​នៅ​ក្នុង​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច​​​​។ ព្រោះនៅ​ក្នុង​សុវត្ថិភាព​នៃ​អតិផរណា​ដែល​ធំ​ខ្ពស់​បំផុត​ត្រឹម​តែ ១.៥% ​គេ​មាន​ការ​ព្រួយ​បារម្ភ​ទៅ​​ហើយ ទាំង​នៅ​ក្នុង​ប្រទេស​ដែល​បាន​រីកចម្រើន និង​បាន​អភិវឌ្ឍន៍​ ហើយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ជា​ពិសេស​ប្រទេស​កម្ពុជា​យើង​កាន់​តែ​ព្រួយ​បារម្ភ​ថែម​ទៀត​ ព្រោះ​​វាធ្វើឱ្យ​ប៉ះពាល់យ៉ាងគំហុក​ដល់​ចំណូល​ និង​ចំណាយ​របស់​ប្រជាពលរដ្ឋ​ ទាំងអ្នក​មាន​ចំណូល​ថេរ ចំណូល​មិន​កើន ហើយ​និងអ្នក​ចំណាយ​ខ្ពស់»​។

លោក​បណ្ឌិត បាន​ពន្យល់​ថា ប្រសិន​បើ​តម្លៃ​ទំនិញ​កើន​ឡើង​កាន់​តែ​ខ្ពស់ ហើយ​ប្រាក់​ខែ​ពលរដ្ឋ​មាន​ការ​ឡើង​តិចតួច​ ​នោះ​ច្បាស់​ណាស់​ថា ពលរដ្ឋ​មិន​អាច​ទប់ទល់​និង​តម្លៃ​ទំនិញ​ដែល​កើន​ឡើង​ខ្ពស់​បាន​ទេ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​លំដាប់​ថ្នាក់ ទាំង​អ្នក​ដែល​មាន​ចំណូល​ប្រាក់​រៀល ចំណូលថេរ និង​អ្នក​ដែល​មាន​ចំណូល​ទាប។ ជាក់ស្ដែង​អ្នក​ដែល​មាន​ចំណូល​ខ្ពស់​ក៏​ប៉ះពាល់​ដែរ ប៉ុន្តែ​ដោយ​សារ​តែ​គេ​មានប្រាក់ចំណូលខ្ពស់សម្រាប់​ការ​ចាយ​វាយ​ ដូច្នេះ​គេ​នៅ​តែ​អាច​ទប់ទល់​ទៅ​និង​អតិផរណា​ខ្ពស់​។

​លោកថា៖«ជាក់ស្តែង ដើម្បីដោះស្រាយ​លើ​បញ្ហា​នេះ យើងគួរ​តែ​ជំរុញ​គោលនយោបាយ​សហគ្រាស​ធនតូច និង​មធ្យម​ (SME) ដោយ​ត្រូវ​បង្កើន​ផលិត​កម្ម​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​ ដើម្បី​អាច​ទប់​ស្កាត់​ការ​នាំចូល​ ពី​ព្រោះ​ការ​កើន​ឡើង​នេះយើង​ផ្អែក​លើ​ការ​នាំ​ចូល​ច្រើន ប្រទេសដែលពឹងផ្អែកលើការនាំចូលច្រើននៅពេលដែលចង្វាក់ផ្គត់ផ្គង់​សកលមានការប្រែប្រួលទំនិញត្រូវការចំណាយច្រើន ហើយថ្លៃ​ភស្តុភារកម្មកើនឡើង​ខ្ពស់ ​គួបផ្សំ​ការ​​ចែក​វិន័យ​ពិភព​លោក​បែក​ខ្ញែក​គ្នា​ វា​ជា​ហេតុ​ជំរុញ​ឱ្យ​ទំនិញ​ឡើង​ថ្លៃ​ដោយ​ស្វ័យ​ប្រវត្តិ​»។

មួយ​វិញ​ទៀត​ពាក់ព័ន្ធ​ទៅ​និង​ការ​ដំឡើង​ពន្ធ​ផ្សេង​ៗ​​ក៏​ជា​បុព្វហេតុ​ដែល​ធ្វើ​​ឱ្យ​ទំនិញ​មួយ​ចំនួន​ឡើង​ថ្លៃ​ទៅ​តាម​នេះ​ផងដែរ​។ ហេតុ​ដូច​នេះ​ហើយ ​ត្រូវ​ជំរុញ​គោលនយោបាយ​ SME ឱ្យ​បាន​ច្រើន​​ ជា​ពិសេស​ទំនិញ​ណា​ដែល​អាច​ផលិត​កើត​ យើង​ខិត​ខំ​ផលិត​បន្ត​ទៀត ជា​ពិសេស​ទៅ​លើ​ទំនិញ​ចាំ​បាច់ ដូច​ជា​ស្បៀង​អាហារ របស់​​របរ​ប្រើប្រាស់​ជុំ​ផ្ទះ​បាយ និង​គ្រឿង​សំណង់​ជា​ដើម​ ដោយ​យើង​នាំ​ចូល​តែ​របស់​កម្រ ឬ​ក៏​វត្ថុធាតុ​ដើម​មួយ​ចំនួន​។ លោកបណ្ឌិត បន្ថែមបែបនេះ។

យ៉ាងណាមិញ លោកបណ្ឌិត​ ក៏បានបញ្ជាក់ដែរថា៖«ការ​យល់ឃើញបែបនេះ​មិន​មែនមានន័យថា យើងចង់​ទប់​ការ​នាំ​ចូល​ពី​ខាង​ក្រៅ​បាន​ទេ​ ព្រោះ​ជា​ទីផ្សារ​សេរី​ ប៉ុន្តែ​ប្រសិន​បើ​យើង​មាន​ផលិត​ជំនួស​នោះ​យើង​និងល្អ​ប្រសើរ ហើយ​​បើ​ប្រជាជន​ខ្មែរ​បើក​ចិត្ត​ប្រើប្រាស់​ផលិត​ផល​ខ្មែរ ដូច្នេះបើទោះបីជា​ផលិត​ផល​បរទេស​នាំ​ចូលក្នុងកម្រិតណាក៏ដោយ តែ​បើគ្មាន​អ្នក​ប្រើប្រាស់​នោះ​យូរ​ៗ​ទៅ​គេ​និង​លែង​នាំ​ចូល»​។

រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា​ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគ រយនៅឆ្នាំ២០២៥​ខណៈតម្លៃផលិតផលក្នុងស្រុកសរុប(GDP) ត្រូវបានរំពឹងថានឹងឈានដល់៥១,៣៩ប៊ីលលានដុល្លារនៅឆ្នាំ២០២៥នេះ។ ​ជាមួយគ្នានេះដែរ អត្រាអតិផរណានឹងកើនឡើងក្នុងរង្វង់ ២ ភាគរយ។​

​លោកបណ្ឌិត ហុង វណ្ណក៏បានផ្តល់អនុសាសន៍ផងដែរថា ពាក់ព័ន្ធនឹងការកើនឡើងខ្ពស់នៃអតិផរណានេះដែរ ​រាជរដ្ឋាភិបាល​ត្រូវ​មាន​គោលនយោបាយ​កំណត់​ដើម្បី​កំណត់​ទៅ​លើ​ពន្ធ​ប្រាក់​ចំណេញ វា​ខ្ពស់​ដើម្បី​ដោះ​ស្រាយ​លើ​បញ្ហា​មួយ​ចំនួន​ ដោយ​ក្រុមហ៊ុន​ខ្លះ​កំណត់​លើ​ប្រាក់​ចំណេញ​ខ្ពស់ ដូច្នេះ​រដ្ឋ​ត្រូវ​កំណត់​ទៅ​លើ​មុខ​ទំនិញ​តែ​ម្តង​ កុំ​ឱ្យ​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​យក​ចំណេញ​ច្រើន​ពេក​ដើម្បី​កាត់​បន្ថយ​អតិផរណា​នេះ។ ចំណុច​មួយ​ទៀត រដ្ឋ​ក៏​គួរ​កាត់បន្ថយ​ពន្ធ​ដើម្បី​ឱ្យ​ថ្លៃដើម​ចុះ​ទាប​​បន្តិច ដូច្នេះ​លក់​នៅ​លើ​ទីផ្សារ​ទំនិញ​មាន​ភាព​ធូថ្លៃ​ដែល​ពលរដ្ឋ​មាន​លទ្ធភាព​ទិញ​ស្ថិត​នៅ​ក្នុង​តម្លៃ​មួយ​ដែល​យើង​មើល​ទៅ​មាន​ការ​ប្រែប្រួល​តិចតួច​ដែលពលរដ្ឋអាចទិញបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម