Connect with us

ព័ត៌មានអន្ដរជាតិ

Apple ប្រកាសកញ្ចប់វិនិយោគថ្មី ៥០០ ប៊ីលាន​ដុល្លារនៅអាមេរិក

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស​ Apple ​កាលពីថ្ងៃចន្ទ បាន​ប្រកាស​ពីកញ្ចប់វិនិយោគថ្មី ៥០០ ប៊ីលានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល​ ៤ ឆ្នាំទៅមុខ ដែល​រួមបញ្ចូលទាំងការសាងសង់រោងចក្រម៉ាស៊ីនបញ្ញាសិប្បនិម្មិត (AI) យក្ស​ នៅរដ្ឋតិចសាស់ និង​​បន្ថែមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ប្រហែល ២០ ០០០ កន្លែង​ទូទាំងប្រទេស​។ នេះបើតាមការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​នេះ​ធ្វើឡើង​ក្រោយ​ពីមាន​សេចក្ដីរាយការណ៍ថា ​នាយកប្រតិបត្តិក្រុមហ៊ុន​ Apple លោក Tim Cook បានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​កាលពីសប្តាហ៍មុន ចំពេល​ដែល​ផលិតផល​ជាច្រើនរបស់ក្រុមហ៊ុន​ Apple ដែល​ផលិត ឬ​តម្លើង​នៅចិន អាចប្រឈមនឹងពន្ធ ១០ ភាគរយ ដែល​លោក​ ត្រាំ បាន​ប្រកាស​កាលពីដើមខែ​នេះ​ ទោះបីជាក្រុមហ៊ុននេះទទួល​បាន​ការ​ធានាការលើកលែងមួយចំនួន​ ពេល​​ ត្រាំ ដាក់ពន្ធលើ​ចិន​កាលពីអាណត្តិមុន​ក៏ដោយ​។

អ្នកវិភាគនៅធនាគារវិនិយោគ D.A. Davidson លោក Gil Luria បាននិយាយថា៖ «ការសន្យាវិនិយោគថ្មីនេះ តំណាងឱ្យ​ឥរិយាបទ​នយោបាយទោរទៅ​រករដ្ឋបាល ត្រាំ»។ លោក​បាន​ប៉ាន់​ស្មាន​ថា Apple បាន​ប្ដេជ្ញា​ចំណាយ​ច្រើន​ជាង ១៥០ ​ប៊ី​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​​នៅ​សហរដ្ឋ​អាមេរិក រួម​ទាំង​ថ្លៃ​ដើមផលិត និង​ចំណាយ​មូលធន។

គេចាំបាន​ថា​ ​Apple បាន​ប្រកាស​​ស្រដៀងគ្នាអំពីផែនការចំណាយ​នៅ​សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០១៨ ​នៅអាណត្តិ​មុន​របស់​ ត្រាំ ​ដោយ​និយាយថា ការវិនិយោគថ្មី និងបន្តរបស់ខ្លួន នឹងរួមចំណែកប្រមាណ ៣៥០ ប៊ីលាន​ដុល្លារ ដល់សេដ្ឋកិច្ច​អាមេរិក​ក្នុងរយៈពេល​ ៥ ឆ្នាំ។ ​

ជុំវិញនឹង​ការប្រកាស​ថ្មី ​លោក ត្រាំ បាន​បង្ហោះសារ​នៅបណ្ដាញសង្គម​ Truth Social របស់​លោក ដោយ​ថ្លែងអំណរគុណដល់ក្រុមហ៊ុន​ Apple និងលោក​ Cook ដោយនិយាយថា ​ការវិនិយោគ «ជាប្រវត្តិសាស្រ្ត» នេះ​ ​បានឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុនចំពោះការគ្រប់គ្រងរបស់​លោក​។

គួរគូស​បញ្ជាក់ថា ផលិតផលប្រើប្រាស់របស់ Apple ភាគច្រើនត្រូវបាន​តម្លើង​នៅខាងក្រៅស្រុក​សហរដ្ឋអាមេរិក ទោះបីជាសមាសធាតុនៃផលិតផល​ Apple ជាច្រើន ​ត្រូវ​បាន​ផលិត​នៅអាមេរិក​ក៏ដោយ​ ដូចជា​​បន្ទះឈីប​ពីក្រុមហ៊ុនផលិតបន្ទះឈីប​ Broadcom, Skyworks Solutions និង Qorvo ជាដើម​ ។ ការណ៍នេះ​ហើយ ដែល​អ្នកវិភាគ​មួយចំនួនលើក​ឡើងថា ការប្រកាសថ្មីរបស់​ក្រុមហ៊ុនគឺគួរ​ឱ្យ​មន្ទិល ឬ​មិនអាច​​សម្រេចតាម​ការរំពឹង​ទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម