Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនជប៉ុនសម្លឹងថៃជាមជ្ឈមណ្ឌលផលិតកម្ម ចំពេល​ពាណិជ្ជកម្មចិន-អាមេរិកតានតឹងជាថ្មី

បានផុស

នៅ

បណ្ដា​ក្រុមហ៊ុនជប៉ុនកំពុងពិចារណាផ្លាស់ប្តូរទីតាំងផលិតកម្មមួយចំនួនពីប្រទេសចិនទៅកាន់ប្រទេសថៃ ​ដើម្បីធានា​លើ​ភាព​ធន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយ​ហានិភ័យ​នៃភាពតានតឹងពាណិជ្ជកម្មរវាងចិន និង​សហរដ្ឋអាមេរិក។ នេះបើតាម​ការចុះ​ផ្សាយ​របស់​កាសែត The Nation​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃ (BOI) លោក Narit Therdsteerasukdi បាន​ឱ្យដឹងពីការណ៍នេះ​ក្រោយ​ធ្វើដំណើរទស្សនកិច្ចផ្ដោត​លើ​ការវិនិយោគទៅជប៉ុន​កាលពីសប្ដាហ៍មុន ប៉ុន្តែមិន​បាន​បញ្ជាក់ជាលម្អិតថាមាន​ក្រុមហ៊ុនជាក់លាក់ណាខ្លះនោះទេ​។ លោកអះអាងថា​ បណ្ដា​ក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍លើ​ការវិនិយោគនៅថៃ ដោយ​ផ្ដោត​លើ​ការធ្វើពិពិធកម្មផលិតកម្ម​ឆ្ងាយ​ពី​ចិន​ ​ដើម្បីកាត់បន្ថយភាពងាយរងគ្រោះនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងការរឹតបន្តឹងពាណិជ្ជកម្ម​របស់​អាមេរិក​​។

វេទិកាវិនិយោគថៃ-ជប៉ុនឆ្នាំ ២០២៥ ដែល​លោក Narit បាន​ចូលរួម​ បានទាក់ទាញក្រុមហ៊ុនជប៉ុន​មក​ពី​វិស័យចម្រុះ រួមមាន រថយន្ត គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន គីមីឥន្ធនៈ ប្លាស្ទិក អាហារកែច្នៃ សេវាកម្មហិរញ្ញវត្ថុ អាជីវកម្មឌីជីថល ពាណិជ្ជកម្ម និងភស្តុភារ។

ក្នុងនោះ BOI បានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ថៃសម្រាប់ការវិនិយោគ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពតាមរយៈធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ នវានុវត្តន៍ និង​​គោលនយោបាយ​លើកទឹកចិត្តរបស់​រដ្ឋាភិបាលផ្សេងៗ​​។

ក្រុមប្រឹក្សាក៏​​បាន​ជំរុញ​ផងដែរលើ​ការ​វិនិយោគ​ក្នុង​ឧស្សាហកម្ម និង​កសិកម្ម​​​មាន​តម្លៃ​បន្ថែម​ខ្ពស់ ដោយ​ដាក់​ហៅថៃ​ថាជា​ទីផ្សារ​សំខាន់ មូលដ្ឋាន​ផលិតកម្ម មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) និង​ដៃគូ​ចង្វាក់​ផ្គត់ផ្គង់។

ចំពោះវិស័យរថយន្ត ដែល​​អ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ខ្លាំង​ជាងគេមួយ​ ​BOI បាន​​គូសបញ្ជាក់​ពីការបង្កើនបច្ចេកវិទ្យាផលិតកម្ម លើកទឹកចិត្តដល់ការបណ្តាក់ទុនរួមគ្នា លើកកម្ពស់ការប្រើប្រាស់គ្រឿងបន្លាស់ក្នុងស្រុក គាំទ្រការផលិតរថយន្តកូនកាត់ និងការវិនិយោគលើថាមពលស្អាត និងការអភិវឌ្ឍជំនាញ។

ក្នុងវេទិកាដដែល គេ​ឃើញមាន​នាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុនជប៉ុនដូចជាធនាគារពហុវិស័យ​ SMBC Bank ក្រុមហ៊ុនផលិតរថយន្ត Mitsubishi និងក្រុម​ហ៊ុនទូរគមនាគមន៍ Fujikura បានចែករំលែកបទពិសោធន៍វិជ្ជមានរបស់​ខ្លួន​ក្នុងការវិនិយោគនៅក្នុងប្រទេសថៃ និងបានលើកឡើងពីឱកាសដែលកំពុងលេចឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម