ព័ត៌មានជាតិ
គណនីអ៊ីវ៉ាឡេតរបស់កម្ពុជាកើនដល់ ២០,៧ លាន និង អេចឃ្យូអរកូតអាជីវកម្មកើនដល់ ៤,៥លានគណនី ក្នុងឆ្នាំ២០២៤
ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គណនីអ៊ីវ៉ាឡេតកើនដល់ ២០,៧ លានគណនី និងចំនួនពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ខេអេចឃ្យូអរកូតកើនដល់ ៤,៥លានគណនី ដែលបង្ហាញអំពីការរីកចំរើនយ៉ាងឆាប់រហ័សនៃការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ NBC ចេញផ្សាយកាលពីសប្តាហ៍មុន ចំពោះការទូទាត់តម្លៃធំតាមប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS) សរុបមាន៨២,៨ ពាន់ប្រតិបត្តការ ស្មើនឹង ៥០៧,៦ ទ្រីលានរៀលកើនឡើងជិត៣១%ធៀបនឹងឆ្នាំ២០២៣ ខណៈប្រព័ន្ធទូទាត់រាយតាមរយៈប្រព័ន្ធរីធេលផេ (Retail Pay) ជាប្រាក់រៀលមានចំនួន៧ពាន់ប្រតិបត្តិការថយចុះជាង៥៨%ធៀបនឹងឆ្នាំ២០២៣ និងទំហំព្រាក់ទូទាត់២៣៥,៧ប៊ីលានរៀលថយចុះជាង៤៦% ខណៈដែលប្រតិបត្តិការជាប្រាក់ដុល្លារមានចំនួន១៩ពាន់ប្រតិបត្តិការថយចុះជិត៥៩% និងទំហំប្រាក់ទូទាត់១២៩,៦លានដុល្លារថយចុះជិត៣៩%។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC បានលើកឡើងថា ស្របតាមនវានុវត្តន៍បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ច និងសង្គមឌីជិថល ប្រព័ន្ធទូទាត់សងប្រាក់ទាំងតម្លៃរាយ និងតម្លៃធំ ត្រូវបានធ្វើទំនើបកម្មជាលំដាប់។

លោកស្រីបណ្ឌិតថ្លែងថា៖« ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ បានសម្រួលដល់ការទូទាត់ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចទាំងក្នុងប្រទេសនិងក្នុងតំបន់ ព្រមទាំងបានរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុទៀតផង។ កម្មវិធីទូទាត់បាគងទេសចរត្រូវបានដាក់ឱ្យដំណើការ ដើម្បីរួមចំណែកលើកកម្ពស់វិស័យទេចរណ៍ ដោយអនុញ្ញាតឱ្យភ្ញៀវទេចរអន្តរជាតិអាចធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាតាមឃ្យូអរកូត»។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារប្រៃសណីយ៍កម្ពុជា បានថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃទី២៥ ខែកុម្ភៈនេះថា នៅក្នុងយុគសម័យនេះ គឺជាសម័យកាលនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការណ៍នេះបណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានាត្រូវតែធ្វើការវិនិយោគលើឌីជីថល មិនថាតូច ឬធំនោះទេ ប៉ុន្តែនៅក្នុងសហគមន៍ឬទីជននបទ អ្នកប្រើប្រាស់ហាក់នៅមិនទាន់មានការចាប់អារម្មណ៍ខ្លាំងនៅឡើយ។ ជាក់ស្ដែង ធនាគារប្រៃសណីយ៍ ក៏ដូចជាធនាគារដទៃទៀត គឺប្រឹងប្រែងសំដៅធ្វើយ៉ាងណាឱ្យការប្រើប្រាស់ប្រព័ន្ធឌីជីថលកាន់តែមានការរីកចម្រើនខ្លាំងជាបន្តបន្ទាប់។

លោកបានអះអាងទៀតថា៖« «បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួនចាយលុយ គឺសឹងតែលែងកាន់លុយទៀតហើយ ច្រើនតែប្រើ QR ស្គែន ដូច្នេះយើងអាចឃើញបានថា ប្រតិបត្តិការ ស្គែន QR មានការកើនឡើងកាន់តែខ្ពស់ទៅៗ ហើយប្រតិបត្តិការដកលុយតាមបញ្ជរផ្សេងៗមានការថយចុះ បើទោះបីជាទូអេធីអឹមកាន់តែច្រើនក៏ដោយ ប៉ុន្តែប្រតិបត្តិការហាក់មិនសូវរីកចម្រើនដូចការឌីជីថលនោះទេ»។

លោកស្រីបណ្ឌិត ជា សិរីបានថ្លែងបន្តទៀតថា ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានតភ្ជាប់ជាមួយបណ្តាប្រទេសជាច្រើនក្នុងតំបន់ និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិនានាដូចជា ប្រទេសថៃ វៀតណាម ម៉ាឡេស៊ី កូរ៉េខាងត្បូង ក្រុមហ៊ុនយូញៀនផអន្តរិជាតិ អាលីផេ និងក្រុមហ៊ុនបណ្តាញទូទាត់ម៉ាស្ទរ័កាត ជាដើម ដែលបាននិងកំពុងសម្រួលដល់ការធ្វើពាណិជ្ជកម្ម វិនិយោគ និងទេចរណ៍ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាព៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto