ព័ត៌មានអន្ដរជាតិ
ធនាគារ DBS គ្រោងកាត់ការងារ ៤ ០០០ កន្លែង ដោយងាកទៅប្រើ AI
ធនាគារដ៏ធំបំផុតរបស់សិង្ហបុរី DBS បានឱ្យដឹងថា ខ្លួនគ្រោងនឹងកាត់បន្ថយការងារដោយមនុស្សប្រមាណ ៤ ០០០ កន្លែង ក្នុងរយៈពេល ៣ ឆ្នាំទៅមុខ ដោយជំនួសមកវិញដោយបញ្ញាសិប្បនិមិត្ត (AI)។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន BBC។

អ្នកនាំពាក្យ DBS បានប្រាប់ BBC យ៉ាងដូច្នេះថា៖ «ការកាត់បន្ថយកម្លាំងពលកម្មនឹងកើតឡើងទៅតាមដំណើរ នៅពេលដែលតួនាទីការងារបណ្តោះអាសន្ន និងកិច្ចសន្យា ត្រូវបានបញ្ចប់នៅប៉ុន្មានឆ្នាំខាងមុខនេះ»។
បុគ្គលិកអចិន្ត្រៃយ៍ នឹងមិនរងផលប៉ះពាល់ដោយគម្រោងកាត់បន្ថយពលកម្មនេះនោះទេ។ នាយកប្រតិបត្តិរបស់ DBS លោក Piyush Gupta បាននិយាយផងដែរថា ការងារថ្មីដែលទាក់ទងនឹង AI ប្រហែល ១ ០០០ នឹងត្រូវបានបង្កើតឡើង។
DBS ក្លាយជាធនាគារដ៏ធំដំបូងគេរបស់សិង្ហបុរី ដែលប្រកាសពីរបៀបដែល AI នឹងជះឥទ្ធិពលដល់ប្រតិបត្តិការការងាររបស់ខ្លួន។ ធនាគារមិនបានបញ្ជាក់ទេ ថាតើការងារប៉ុន្មាននឹងត្រូវរងផលប៉ះពាល់ គិតតែក្នុងប្រទេសសិង្ហបុរី។

បច្ចុប្បន្ន DBS មានកម្មករបណ្តោះអាសន្ន និងជាប់កិច្ចសន្យា ចន្លោះពី ៨ ០០០-៩ ០០០ នាក់ និងមានបុគ្គលិកសរុបប្រហែល ៤១ ០០០ នាក់។ កាលពីឆ្នាំមុន លោក Gupta បាននិយាយថា DBS បានធ្វើការលើ AI អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
គួរគូសបញ្ជាក់ថា ការរីកសាយភាយនៃបច្ចេកវិទ្យា AI ដែលផ្ដល់ទាំងអត្ថប្រយោជន៍ និងហានិភ័យ គឺជាប្រធានបទដ៏ក្ដៅមួយ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីឆ្នាំមុនថា វានឹងប៉ះពាល់ដល់ជិត ៤០ ភាគរយ នៃការងារទាំងអស់នៅទូទាំងពិភពលោក។ នាយិកាគ្រប់គ្រងរបស់ IMF លោកស្រី Kristalina Georgieva បាននិយាយថា៖ «នៅក្នុងសេណារីយ៉ូភាគច្រើន AI ទំនងជានឹងធ្វើឱ្យវិសមភាពទាំងមូលកាន់តែអាក្រក់ទៅៗ»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះផ្ទុកមនុស្ស៨០នាក់ ធ្លាក់ក្រឡាប់ផ្ងារជើង ឆេះនៅអាកាសយានដ្ឋាន Toronto