Connect with us

ព័ត៌មានអន្ដរជាតិ

Apple និង​ឥណ្ឌូណេស៊ី​ព្រមព្រៀងគ្នា ដើម្បី​លុបការបិទការលក់ iPhone 16

បានផុស

នៅ

សារព័ត៌មាន​ Bloomberg បាន​ចុះផ្សាយ​នៅថ្ងៃអង្គារនេះដោយស្រង់សម្ដីប្រភពដឹង​ច្បាស់​ពីបញ្ហា​ថា​ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple និងរដ្ឋាភិបាល​ បាន​ព្រមព្រៀងគ្នា​លើ​លក្ខខណ្ឌផ្សេងៗ ដើម្បីឆ្ពោះទៅរក​ការលុបចោល​ការហាមប្រាមមិនឱ្យលក់ទូរស័ព្ទម៉ាក iPhone 16 នៅឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​មិន​បាន​បញ្ជាក់ថាតើភាគីបាន​ព្រមព្រៀងគ្នា​លើលក្ខខណ្ឌគ្នា​អ្វីខ្លះនោះទេ ប៉ុន្តែថា​ ក្រសួងឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ដែលទទួល​បន្ទុកលើការហាមឃាត់​ គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Apple ឱ្យបានឆាប់ ក្នុងសប្តាហ៍នេះ។

ក្រោយ​ចុះ​ហត្ថលេខារួច ក្រសួងនឹងរៀបចំសន្និសីទកាសែត និង​ចេញលិខិតអនុញ្ញាត​ការ​លក់ iPhone 16 ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

គួររំឭកថា​ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានចេញការហាមឃាត់ការលក់ទូរស័ព្ទម៉ាក iPhone 16 របស់ Apple កាលពីខែតុលា ឆ្នាំមុន ដោយសម្អាងថា​ ក្រុមហ៊ុនមិន​បាន​វិនិយោគតាម​ទឹកប្រាក់ដែល​ខ្លួន​បាន​សន្យា និង​ផលិតទូរស័ព្ទដោយ​មិន​ប្រើប្រាស់គ្រឿងគ្រៅក្នុងស្រុកឥណ្ឌូណេស៊ី ដែល​ច្បាប់បាន​កំណត់ (ត្រូវប្រើប្រាស់សមាសធាតុក្នុងស្រុក ៣៥ ភាគរយ)។

ក្រោយពីនោះមក​ រដ្ឋមន្ត្រីវិនិយោគរបស់​ឥណ្ឌូណេស៊ីបាននិយាយថា Apple គ្រោងនឹងវិនិយោគ ១ ប៊ីលាន​ដុល្លារ​នៅ​រោងចក្រ​ផលិតគ្រឿងបន្លាស់សម្រាប់ស្មាតហ្វូន និងផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន​​។ ក្រៅពីការវិនិយោគនេះ ក្រុមហ៊ុន Apple ​ប្តេជ្ញាបណ្តុះបណ្តាលធនធានមនុស្ស​ក្នុង​ស្រុក​លើ​ការស្រាវជ្រាវ និងការអភិវឌ្ឍ​តាម​រយៈកម្មវិធីផ្សេងៗ លើសពីកម្មវិធីដែលខ្លួន​ធ្លាប់មាន​ស្រាប់នា​ពេល​កន្លង​មក​។

ទោះជាយ៉ាងណា​ក៏ដោយ​ Apple គ្មាន​គម្រោងដាក់រោងចក្រផលិតទូរស័ព្ទម៉ាក iPhone ភ្លាមៗក្នុងស្រុកឥណ្ឌូណេស៊ី នាពេល​នេះនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ប្អូនប្រុស វ៉ាង ស្រីណូ ចេញមុខសុំទោសស្ថាប័ន Majestic Cambodia ក្រោយរិះគន់មិនសំចៃមាត់

ព័ត៌មានជាតិ៤៧ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៤៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៥៤ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម