សេដ្ឋកិច្ច
របរចិញ្ចឹមកន្ធាយលក់ នៅមានតម្រូវការធម្មតា ខណៈការផ្គត់ផ្គង់លើទីផ្សារនៅមានកម្រិត
ម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ ដែលមានទីតាំងស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង បានប្រាប់ឱ្យដឹងថា ទីផ្សារចិញ្ចឹមកន្ធាយលក់បច្ចុប្បន្ននេះ នៅតែមានតម្រូវការធម្មតា ខណៈការផ្គត់ផ្គង់លើទីផ្សារនៅមានកម្រិតនៅឡើយ។

លោក ចន បូរិន អាយុ២៩ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ បានប្រាប់ កម្ពុជាថ្មី ថា ទីផ្សារការចិញ្ចឹមកន្ធាយនាពេលបច្ចុប្បន្ន នៅតែមានតម្រូវការធម្មតា មិនខុសអ្វីពីឆ្នាំមុនៗ គ្រាន់តែការផ្គត់ផ្គង់ទៅកាន់ទីផ្សារនៅពុំទាន់បានគ្រប់គ្រាន់នៅឡើយ។ លោកបន្តថា មូលហេតុដែលនាំឱ្យការផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់នេះក៏ដោយសារតែ មានតម្រូវការកន្ធាយជាប្រចាំថ្ងៃ ពិសេសនៅតាមភោជនីយដ្ឋាន និងហាងមួយចំនួន ដែលត្រូវការកន្ធាយយកទៅចម្អិនធ្វើម្ហូបជូនភ្ញៀវបរិភោគជារៀងរាល់ថ្ងៃ។

បូរិន បានឱ្យដឹងទៀតថា ទាក់ទងនឹងតម្លៃវិញ កន្ធាយនៅតែអាចលក់ចេញក្នុងតម្លៃដដែល ដោយក្នុងមួយគីឡូក្រាម អាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១០ដុល្លារ ទៅ១៥ដុល្លារ។

មូលហេតុដែលកន្ធាយនៅតែលក់បានថ្លៃ បូរិន បានឱ្យដឹងទៀតថា កន្ធាយជាសត្វចិញ្ចឹមស្របច្បាប់ និងមានការចរាចរលក់នៅលើទីផ្សារជាប្រចាំ ដោយសារតែវាមានរសជាតិឆ្ញាញ់ មួយវិញទៀត សត្វកន្ធាយពុំសូវមានអ្នកចិញ្ចឹមច្រើន ទើបធ្វើឱ្យវាមានតម្រូវការខ្ពស់ជាងសត្វចិញ្ចឹមផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់កសិដ្ឋាន។

បើក្រឡេកទៅកាន់អតីតកាលវិញ បូរិន ជាយុវជនម្នាក់ដែលហ៊ានចំណាយដើមទុនប្រមាណជាង៥ម៉ឺនដុល្លារ ក្នុងការបើកដំណើរការកសិដ្ឋានចិញ្ចឹមកន្ធាយនេះឡើងមកកាលពីឆ្នាំ២០១៨កន្លងទៅ តែបូរិន ក៏អាចទាញប្រាក់ចំណូលពីមុខរបរនេះបានជាង ២០០០ដុល្លារក្នុងមួយខែ ផងដែរ។

កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោក ចន បូរិន បច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងគីឡូម៉ែត្រលេខ ១១៥ ផ្លូវជាតិលេខ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ