Connect with us

ព័ត៌មានជាតិ

​គម្រោងវិនិយោគ​អេកូទេសចរណ៍ ១៥ គម្រោង​​ចាយ​ទុន​ខ្ទង់លាន​ដុល្លារ នៅ​ខេត្តមណ្ឌលគិរី កំពុងឆ្លង​កាត់​ការ​ពិនិត្យ​សម្រេច

បានផុស

នៅ

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី​ បាន​បង្ហើបពី​គម្រោងវិនិយោគ​តំបន់​អេកូទេសចរណ៍​​ចំនួន ១៥ នៅខេត្ត​មណ្ឌល​គិរី ​កំពុងស្ថិតនៅក្រោមការពិនិត្យ​វាយតម្លៃ​ ដើម្បី​អាច​ឈាន​​ទៅ​ដំណើរ​ការនៅពេល​ខាងមុខ​។

គម្រោង​វិនិយោគទាំង​​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​កំពុង​ពិនិត្យ​​សិក្សា​ តាម​រយៈ​ការផ្តល់ដី​សម្បទានក្រោម ១០ ហិកតាសម្រាប់​ការ​អនុវត្ត​គម្រោង​នីមួយៗ​ នៅ​ដែន​ជម្រក​ធម្មជាតិ​ដើម្បី​អភិវឌ្ឍ​ជា​គោលដៅ​អេកូទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី​ (ខាងឆ្វេង)

ក្នុង​ដំណើរបេកសកកម្ម​ចុះទៅ​​ខេត្ត​មណ្ឌលគិរី​កាលពីពេលថ្មីៗនេះដឹកនាំ​ដោយ​ក្លិប​អ្នក​កាសែត​កម្ពុជា ឆ្លើយតប​ទៅ​សំនួរ​ «កម្ពុជា​ថ្មី» លោក ងិន សុវិមាន បាន​មាន​ប្រសាសន៍​ថា តាម​តួលេខ​ផ្លូវ​ការ​ដែល​លោក​ទទួល​បាន​ មាន​គម្រោង​​វិនិយោគចំនួន ១៥ ដែលអាជ្ញាធរ​ខេត្ត​កំពុងសិក្សា​វាយតម្លៃ​ដើម្បី​​អនុញ្ញាតិ​​ឲ្យដំណើរការ​អភិវឌ្ឍ​ជា​តំបន់​​គោលដៅ​​អេកូទេសចរណ៍​។

បើ​តាម​លោកអភិបាល​រង​ខេត្ត កន្លងទៅ​ខេត្ត​មណ្ឌលគិរី​មានការ​​​វិនិយោគ​វិស័យ​អេកូ​​ទេសចរណ៍​​តែ​ ១​ កន្លែង​ប៉ុណ្ណោះ​ដែលកំពុង​ដំណើរការ​គឺ​​នៅ​រមណីយដ្ឋាន​ទឹក​ជ្រោះ​ប៊ូស្រា​។

ស្រប​តាមចក្ខុវិស័យ​របស់រ​ដ្ឋាភិបាល ដែល​ចង់​​​​ប្រែក្លាយ​ខេត្ត​មណ្ឌលគិរី​ជា​តំបន់​អេកូទេសចរណ៍​នៅ​ភាគ​ឦសាន លោក​​អភិបាល​រង​បានបញ្ជាក់​ថា​​ គម្រោង​ទាំងនោះ​ក៏​បានការ​យល់ព្រមពីក្រសួង​បរិស្ថាន ហើយ​លោកសង្ឃឹម​ថា​​នឹង​ទទួល​បាន​ការ​ពិនិត្យ​វាយ​ម្លៃ​និង​អនុញ្ញាតិ​ឲ្យ​​ដំណើរ​ការ​ទៅ​មុខ​។

ជា​មួយ​គ្នា​នេះ លោក ងិន សុវិមាន បាន​ឱ្យ​ដឹង​ថា​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​បាន​ជំរុញ​ឱ្យអ្នក​ឧកញ៉ា ឧកញ៉ា ក៏​ដូច​ជា​បណ្តា​អ្នក​មាន​នៅ​ក្នុង​ស្រុក​ឱ្យ​ចូល​មក​បណ្តាក់​ទុន​វិនិយោគ​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​ខេត្ត​​ភាគ​ឦសាន​ ឃើញ​ថា​​ពេល​បច្ចុប្បន្ន​ក្នុង​ខេត្ត​មណ្ឌលគិរី​មាន​លំហូរ​នៃ​ការ​ចូលមកវិនិយោគ​ជា​បន្តបន្ទាប់​ទៅ​លើ​វិស័យ​កសិកម្ម​នៅ​ក្នុង​កម្រិត​មួយ​​ខ្ពស់ ដោយ​​មានការ​ដាំដុះ​ដំណាំកៅស៊ូ​នៅ​លើ​ផ្ទៃ​ជា​ច្រើន​ពាន់​ហិតា និង​ឈាន​ដល់​ខ្ទង់​ម៉ឺន​​ហិតា​។

បន្ថែមពីនេះ​លោកអភិបាល​រង​ខេត្ត ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​រដ្ឋបាល​ខេត្ត​ក៏​កំពុង​សិក្សា​រៀបចំ​បង្កើត​ឲ្យ​មាន​តំបន់​​សេដ្ឋកិច្ច​ពិសេស នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម