សេដ្ឋកិច្ច
SMEs ជិត ២ ពាន់មូលដ្ឋានបិទទ្វារ នៅក្នុងឆ្នាំ ២០២៤
នៅក្នុងឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មចំនួន ១ ៩៥០ បានបិទទ្វារ ដែលធ្វើឱ្យកម្លាំងពលកម្មថយចុះចំនួន ១៣ ៥៧៦ នាក់ ខណៈមន្រ្តីអះអាងថាការថមថយនៃសហគ្រាសក្នុងឆ្នាំមុនដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងតំបន់។ នេះតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ទន្ទឹមនេះ ក្រសួងឧស្សាហកម្មបានបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៤ ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាលថ្មីបានចំនួន ១ ២៩២ មូលដ្ឋាន និងបានចេញវិញ្ញបនបត្រដំណើរការចំនួន ១ ០៥២ មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១ ៣៣៨ មូលដ្ឋាន ដែលបង្កើតការងារថ្មីចំនួន ២៥ ៨៣៣នាក់។
លោក ហែម វណ្ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា កម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវអត្រាការងារខ្ពស់ ទាក់ទាញការវិនិយោគ និងការបង្កើតរោងចក្រសហគ្រាសជាបន្តបន្ទាប់ រហូតទទួលបានកំណើននៃការនាំចេញ ជាពិសេសការដាក់ចេញវិធានការជាបន្តបន្ទាប់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលក្នុងការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ ដើម្បីរក្សាបានដំណើរការផលិតកម្ម ធុរកិច្ច និងការវិនិយោគនានា ក៏ដូចជារក្សាបានការងារជូនប្រជាពលរដ្ឋ។

គិតត្រឹមដំណាច់ឆ្នាំ ២០២៤ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួន ៤៣ ៩៧០ មូលដ្ឋាន និងកម្លាំងពលកម្មចំនួន ៤៧៦ ២២៣ នាក់។
យោងតាមជំរឿនឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមចំនួន ៧៥៣,៦៧០ មូលដ្ឋាន មានកម្លាំងពលកម្មសរុប ២,៩៨០,៥៦៩ នាក់ ក្នុងនោះស្រ្តីមាន១,៨៤១,៣៦២នាក់។
វិស័យនេះរួមចំណែក ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% ដោយទាន់មិនរាប់បញ្ចូលវិស័យកសិកម្ម៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?