ព័ត៌មានជាតិ
មជ្ឈមណ្ឌលកែច្នៃ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពត្រូវបានដាក់ឱ្យដំណើការ
ក្រុមហ៊ុន ប៉េប៉េអឹម-ខនហ្វីរេលបានបើកសម្ពោធដាក់ឱ្យដំណើការមជ្ឈមណ្ឌលកែច្នៃនិងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព Labiocert ដើម្បីបញ្ជាក់អំពីគុណភាពចំណីអាហារដែលផលិតឡើងដោយផលិតករកម្ពុជា សំដៅបង្កើនទំនុកចិត្តទាំងអ្នកប្រើប្រាស់ក្នុងស្រុក ក៏ដូចជាជំរុញការនាំចេញផលិតផលខ្មែរឱ្យកាន់ច្រើនទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។

លោក ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុន ប៉េប៉េអឹម-ខនហ្វីរេលបានថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកែច្នៃអាហារ និងនវានុវត្តន៍ និងមន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាព LABIOCERT នៅថ្ងៃទី២៥ ខែកុម្ភៈនោះថាជាង២០កន្លងមកនេះ ក្រុមហ៊ុនខនហ្វីរេលបានឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារជាតិ និងអន្តរជាតិដោយសារតែគ្រប់ផលិតផលរបស់យើងសុទ្ធសឹងតែកើតឡើងពីការកែច្នៃចេញពីផលិតផលដូនតាខ្មែរ មានដូចជាស្ករត្នោត និងម្រេចកំពតជាដើម។
លោកថា៖«ជាមួយនឹងភាពសម្បូរបែបនៃការបង្កើតផលិតផលថ្មីនេះហើយ ទើបថ្ងៃនេះ យើងបានរៀបចំពិធីសម្ពោធ «មជ្ឈមណ្ឌលកែច្នៃអាហារ និងនាវានុវត្តន៍» ដើម្បីបង្ហាញពីរបកគំហើញថ្មីៗនៃការផ្សំគ្រឿងទេសរបស់ដូនតាខ្មែរយើងគឺម្សៅប្រហុក របស់ក្រុមហ៊ុនខនហ្វីរេល ជាមួយនឹងអាហារបែបខ្មែរ ឬបែបអឺរ៉ុប។ ហើយដើម្បីផ្តល់នូវទំនុកចិត្ត និងសុវត្ថិភាពដល់អតិថិជន ក្នុងការទទួលបាននូវភាពជឿជាក់ នៅថ្ងៃនេះ យើងក៏នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផងដែរនូវ «មន្ទីរពិសោធន៍គុណភាព LABIOCERT» ។
បើយោងតាមលោក លីអ៊ាង មន្ទីរពិសោធន៍គុណភាព LABIOCERT ជាមន្ទីរពិសោធន៍មួយដែលបំពាក់ទៅដោយឧបករណ៍ទំនើបៗ និងមានធនធានមនុស្សយ៉ាងច្រើនប្រកបទៅដោយសមត្ថភាព ប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ ក្នុងការផ្តល់លទ្ធផលវិភាគផ្សេងៗ ប្រកបដោយទំនុកចិត្ត និងក្រមសីលវិជ្ជជីវៈ ហើយមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងសាកលវិទ្យល័យរដ្ឋមួយចំនួនដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្មជាដើម។
លោកថា៖«មន្ទីរពិសោធន៍គុណភាព LABIOCERT ក្រៅពីផ្តល់ការត្រួតពិនិត្យគុណភាពដល់ក្រុមហ៊ុនទាំងពីររបស់យើង គឺសហគ្រាសផលិតឱសថប៉េប៉េអឹម និងក្រុមហ៊ុនខនហ្វីរេល»។
បើយោងតាមលោក ហៃ លីអ៊ាង មន្ទីរពិសោធន៍មួយនេះ ក៏មានទទួលសេវា វិភាគ
ផលិតផលដូចជាផលិតផលឱសថ គ្រឿងសំអាង និងអាហារបំប៉ន;ផលិតផលអាហារ ភេសជ្ជៈ និងចំណីសត្វ;ទឹកស្អាត និងទឹកកខ្វក់;និងដីកសិកម្ម ជាដើម។

ក្រៅតែពីគ្រឿងទេស និងផលិតផលកែច្នៃជាច្រើនជាង ១០០ មុខដែលខ្លួនបានផលិត ខនហ្វីរេលក៏បានផលិតចេញនូវភេសជ្ជៈចេញពីទឹកត្នោត១០០% ដោយបង្កើតបានជាភេសជ្ជៈ ស្រា Kirel, ស្រា Jaya, ស្រា Mékong Crément ជាដើម។

ថ្លែងក្នុងពិធីសម្ពោធនោះ លោកស្រីចម និម្មលបានវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនប៉េប៉េអឹម និងខនហ្វីរែល ចំពោះភាពរីកចម្រើន និងការឈានទៅមុខមួយជំហានទៀតរហូតសម្រេចបានមជ្ឈមណ្ឌលកែច្នៃ និងអភិវឌ្ឍន៍ម្ហូបអាហារ ព្រមទាំងការរៀបចំឱ្យមានមន្ទីរពិសោធន៍ Labiocert នេះឡើង ដែលនឹងចូលរួមចំណែកជាច្រើនក្នុងការលើកកម្ពស់ការកែច្នៃ និងពង្រឹងគុណភាពម្ហូបអាហារ ក៏ដូចជាផលិតផលខ្មែរទាំងមូល។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា ៖«ការបញ្ជាក់អំពីគុណភាពចំណីអាហារនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្ដល់នូវសេចក្ដីទុកចិត្តដល់ប្រជាពលរដ្ឋ ដែលជាអ្នកទទួលទាន ជាពិសេសការអភិវឌ្ឍម្ហូបអាហារប្រកបដោយគុណភាព ជាលក្ខខណ្ឌចាំបាច់មួយ ដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់នូវជម្រើសផលិតផលម្ហូបអាហារថ្មីៗ មានគុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ សម្រាប់ទទួលទានប្រចាំថ្ងៃ និងអាចឈានទៅដល់ការនាំចេញទៅទីផ្សារអន្តរជាតិ ដើម្បីឱ្យពិភពលោកបានស្គាល់នូវសិល្បៈនៃការធ្វើម្ហូបរបស់ខ្មែរ និងទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលយកបទពិសោធន៍ម្ហូបអាហារដោយផ្ទាល់នៅកម្ពុជាផងដែរ»៕


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?