Connect with us

សេដ្ឋកិច្ច

កម្ពុជាត្រូវ​ត្រៀមខ្លួន​ធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួសនៅក្នុងតំបន់

បានផុស

នៅ

លោក វង្សី វិស្សុត​ ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី មានប្រសាសន៍ថា នៅទសវត្សរ៍ចុងក្រោយនេះ ពិពិធកម្មសេដ្ឋកិច្ចកាន់​តែ​មាន​វឌ្ឍនភាពល្អប្រសើរ ក្នុងនោះវិស័យកម្មន្តសាលទាំងកាត់ដេរ និងមិន​មែន​កាត់​​​ដេរ​បាន​ចូលរួមចំណែកច្រើនជាងគេដល់កំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត​ មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតបូក​សរុបលទ្ធផលការ​ងារ​ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ​២០២៥ របស់ក្រសួងឧស្សាហកម្ម នៅព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ថា ​ការនាំចេញរបស់កម្ពុជានៅឆ្នាំ២០២៤ សម្រេច​បានកំណើន ១៥,៧% ហើយផលិតផល​កម្ពុជា​កាន់​តែច្រើនកំពុងបោះជំហាន​ចូល​ទៅ​កាន់ទីផ្សារតំបន់ និងអន្តរ​ជាតិ ដែលកម្ពុជាត្រូវពង្រឹង និងពន្លឿន​​​​ឧស្សា​ហូបនីយកម្ម រចនាសម្ព័ន្ធ និងមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងដំណើរត្រៀមខ្លួនចាកចេញពីឋានៈ​ជាប្រ​ទេស​អភិវឌ្ឍន៍តិចតួចនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៩។

លោក វង្សី វិស្សុត​ បានបន្តថា៖« កម្ពុជាត្រូវលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើន​ភាពងាយស្រួលក្នុងការធ្វើធុរកិច្ច ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និង​ពីបរទេស, រួមទាំងទាក់ទាញឧស្សាហកម្មដែលនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្ម ដោយ​ត្រៀម​ធ្វើជាមជ្ឈមណ្ឌលផលិតកម្មជំនួស (alternative manufacturing hub)»។

ការអភិវឌ្ឍមូលធនមនុស្សតាមរយៈការលើកម្ពស់សុខភាព និងការបណ្តុះ​បណ្តាលជំនាញបច្ចេកទេស នឹងជំរុញផលិត​ភាព ព្រមទាំងទាក់ទាញ​ឧស្សា​ហកម្ម​មិនប្រពៃណី ដែលផ្តល់តម្លៃបន្ថែមខ្ពស់។

លើសពីនេះ ការបង្កើតបរិយាកាស​គាំទ្រ​សម្រាប់សហគ្រិន​ភាព និងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ក្នុងចំណោមសហ​គ្រាស​ធុនតូច និងមធ្យម, ការកែលម្អ វិស័យគាំទ្រ ដូចជាឡូជីស្ទីក ទូរគមនាគមន៍ និងឌីជីថល, ការកាត់បន្ថយថ្លៃដើមផលិត​កម្ម រួមទាំងថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន នៅតែជាអាទិភាព ដើម្បីកម្ពុជាក្លាយជា​គោលដៅវិនិយោគសំខាន់​មួយនៅក្នុងតំបន់។

រដ្ឋាភិបាលកម្ពុជាព្យាករណ៍ថា​ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងសម្រេចបានក្នុងអត្រា ៦,៣ភាគរយនៅឆ្នាំ២០២៥នេះ ​ដែលគាំទ្រដោយកំណើននៃការនាំចេញវិស័យការដេរ វាយនភ័ណ្ឌ និងផលិតអ្នកធ្វើដំណើរ វិស័យទេចរណ៍ ការងើបឡើងវិញសន្សឹមៗនៃវិស័យសំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យកសិកម្ម។

សេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មានថា សម្រេចបានកំណើនរឹងមាំក្នុងអត្រា ៦%​ នៅឆ្នាំ ២០២៤ ធៀបនឹង ៥% នៅឆ្នាំ ២០២៣ ដែលគាំទ្រជាចម្បងដោយកំណើនខ្ពស់ នៃវិស័យកម្មន្តសាល និងការបន្តងើបជាលំដាប់នៃវិស័យទេសចរណ៍។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៤ ការដោះដូទំនិញកម្ពុជា-អន្តរជាតិ សម្រេច​​បាននូវទំហំទឹកប្រាក់ជាង ៥៤,៧៤ ពាន់លានដុល្លារ មានការកើនឡើង ១៦,៩% ធៀប​​នឹង​ឆ្នាំ ២០២៣ ដែលសម្រេចបាន ៤៦,៨២ ពាន់លានដុល្លារ។

ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការនាំចេញទំនិញ​របស់​កម្ពុជា ​​មានទំហំទឹកប្រាក់ ២៦,១៩ ពាន់លានដុល្លារ កើនឡើង ១៥,៧% ចំណែកឯការនាំទំនិញចូល​មកវិញមាន​ទំហំ​ទឹកប្រាក់ ២៨,៥៤ ​ពាន់លានដុល្លារ កើន ១៨%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម