Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុងហ្សាការតារៀបចំផែនការផ្ដល់ការដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ ដល់ពលរដ្ឋ

បានផុស

នៅ

រដ្ឋបាល​ក្រុងហ្សាការតា នៃប្រទេស​ឥណ្ឌូណេស៊ី កំពុង​រៀបចំផែនការ​ផ្តល់ជូននូវសេវា​ដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃសម្រាប់ប្រជាជន ១៥ ក្រុម ដែលជាផ្នែក​មួយ​នៃ​ «កម្មវិធីរយៈពេល ១០០ ថ្ងៃ» ​របស់​លោក​អភិបាលក្រុង​ Pramono Anung។ នេះបើតាមការចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ Antara។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលរងក្រុងហ្សាការតា លោក Rano Karno បាន​ឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងកំពុងរៀបចំសម្រាប់ផែនការ​នេះ ជាផ្នែកមួយនៃកម្មវិធី ១០០ ថ្ងៃ»។

ក្រោម​ផែនការ ​ក្រុមប្រជាជន​ដូចជា​មនុស្សចាស់ ជនពិការ និង​អ្នក​មាន​កាត​ Jakarta Smart Card (KJP) នឹងមានសិទ្ធិប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈដោយឥតគិតថ្លៃនៅក្នុងទីក្រុងហ្សាកាតា ដូចជា ឡានក្រុងសាធារណៈ Transjakarta រថភ្លើងសាធារណៈ​ Mass Rapid Transit (MRT) និង​ Light Rail Transit (LRT) និងសេវាកម្មឡាន​សាធារណៈ​ JakLingko។

អភិបាល​ក្រុង​ហ្សាការតា បាន​បង្ហើប​ពីផែនការនេះដំបូង​កាលពីខែវិច្ឆិកា ឆ្នាំមុន ដើម្បីកែលម្អលទ្ធភាព​នៃការ​ប្រើប្រាស់សេវា​ដឹកជញ្ជូនសាធារណៈសម្រាប់ក្រុមប្រជាជនជាក់លាក់មួយ​ចំនួន​។ ការផ្តល់ការដឹកជញ្ជូនសាធារណៈ​ឥតគិតថ្លៃដល់ក្រុម​ប្រជាជនទាំងនោះ រំពឹងថានឹងជួយកាត់បន្ថយទាំងការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងហ្សាការតា និងតម្លៃនៃការរស់នៅ។

បើតាម​ Antara ក្រុមប្រជាជនទាំង​ ១៥ ក្រុម ​ដែលមានសិទ្ធិទទួលបានសេវាឥតគិតថ្លៃ រួមមានមន្ត្រីរាជការរបស់​រដ្ឋាភិបាល​​ខេត្តហ្សាការតា និងមន្រ្តី​ចូលនិវត្តន៍របស់​​ខេត្ត កម្មករជាប់កិច្ចសន្យាដែល​ធ្វើការឱ្យ​រដ្ឋាភិបាលខេត្ត​ និស្សិតកាត់កាត KJP បុគ្គលិកផ្នែកឯកជនមួយចំនួន និងប្រជាជន​រស់នៅផ្ទះល្វែងដែលទទួល​ជំនួយ​ពីរដ្ឋាភិបាល​ (Rusunawa) ជាដើម​។

​ក្រៅពីនេះ​ អតីតយុទ្ធជនឥណ្ឌូណេស៊ី ជនពិការ អ្នក​មាន​អាយុច្រើន​ជាង​ ៦០ ឆ្នាំ អ្នកមើលថែទាំវិហារឥស្លាម អ្នកអប់រំ និងបុគ្គលិកអប់រំនៅកន្លែងបង្រៀនកុមារតូចៗ (PAUD) ក៏ទទួល​បាន​សេវាកម្មដឹកជញ្ជូនសាធារណៈឥតគិតថ្លៃផងដែរ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ វិនាទី មុន

ក្រុងហ្សាការតារៀបចំផែនការផ្ដល់ការដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ ដល់ពលរដ្ឋ

សេដ្ឋកិច្ច២២ នាទីutes មុន

មន្ត្រីកសិកម្ម ចុះណែនាំបច្ចេកទេស និងទីផ្សារផ្លែមៀន ដល់កសិករ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ឥណ្ឌូណេស៊ី​រងការវាយប្រហារ​ដោយ​​​គ្រោះរញ្ជួយដី​​​បង្ខំឱ្យអ្នកស្រុកចាកចេញពីផ្ទះ

ព័ត៌មានជាតិ២៥ នាទីutes មុន

​គម្រោងវិនិយោគ​អេកូទេសចរណ៍ ១៥ គម្រោង​ធំៗ​ចាយ​ទុន​ខ្ទង់លាន​ដុល្លារ នៅ​ខេត្តមណ្ឌលគិរី កំពុងឆ្លង​កាត់​ការ​ពិនិត្យ​សម្រេច

កីឡា៣៩ នាទីutes មុន

ធ្លាប់​តែ​កក្រើកសង្វៀនគ្រុឌគុនខ្មែរ លើកនេះក្រុម​គុនខ្មែរ ប៉ះ​ក្រុមប្រដាល់ថៃ កក្រើកវាលស្មៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់

ព័ត៌មានជាតិ២៤ ម៉ោង មុន

ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ

អគ្គិភ័យ
ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះផ្សាររុង​កឿ​ ក្រុងប៉ោយប៉ែត

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យន្តហោះអាមេរិកហុយផ្សែងទ្រុប ទាំងស្ថិតនៅលើអាកាស, អ្នកដំណើរព្រលឹងចុងសក់គ្រប់គ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទីបំផុត អ៊ុយក្រែនព្រមប្រគល់រ៉ែកម្រឲ្យអាមេរិក ​ខណៈ ហ្សេលេនស្គី នឹងទៅវ៉ាស៊ីនតោន ដើម្បីស៊ីញេកិច្ច​ព្រមព្រៀង

Sokha Hotels

ព័ត៌មានពេញនិយម