Connect with us

សេដ្ឋកិច្ច

មន្ត្រីកសិកម្ម ចុះណែនាំបច្ចេកទេស និងទីផ្សារផ្លែមៀន ដល់កសិករ

បានផុស

នៅ

លោក សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ បានដឹកនាំមន្ទីរកសិកម្មខេត្ត និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃមៀនតាង៉ែន ចុះពិនិត្យចម្ការផ្លែមៀនតាង៉ែនរបស់អ្នកស្រី វណ្ណ គន្ធា នៅសង្កាត់អូរស្មាច់ ស្រុកសំរោង ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី វណ្ណ គន្ធា ជាអ្នកថែដីឱ្យម្ចាស់ដីដើម តែដោយមានការអនុញ្ញាតពីម្ចាស់ដី អ្នកស្រីបានសម្រេចចិត្តដាំផ្លែមៀនតាង៉ែនទំហំ ២ហិកតា លើដីដែលគាត់ជួយមើលថែនោះ។

តាមការពិនិត្យរបស់មន្ត្រីជំនាញ និងក្រុមហ៊ុនប្រមូលទិញ និងកែច្នៃមៀន​តាង៉ែន ចម្ការរបស់អ្នកស្រីមិនបានដាំដុះតាមស្តង់ដារបច្ចេកទេស ខ្វះទឹកនិងប្រព័ន្ធស្រោចស្រពគ្រប់គ្រាន់ ខ្វះការមើលថែ ដែលបណ្ដាលឱ្យផ្លែមៀនតាង៉ែនមានទំហំតូច សាច់ផ្លែតាង៉ែនស្តើង ជ្រួញនិងស្ងួត។

ផ្លែមៀនតាង៉ែនដែលមានគុណភាពដូច្នេះ មិនត្រូវស្តង់ដារសម្រាប់នាំចេញទៅក្រៅប្រទេស ឬសូម្បីតែទីផ្សារក្នុងស្រុកក៏ស្ទើរតែពុំអាចស្រូបទិញបានដែរ។​

លោកអនុរដ្ឋលេខាធិការ សៀក ឡេង បានពន្យល់អំពីបញ្ហាបច្ចេកទេស និងទីផ្សារ និងបានណែនាំឱ្យអ្នកស្រី និងកសិករនៅក្នុងតំបន់ក្បែរខាង​ ទាក់ទងនិងសហការជាមួយមន្ត្រីកសិកម្មឃុំ មន្ទីរជំនាញ ឬក្រសួងតាមរយៈលេខទូរសព្ទ ១២៨៩ ដើម្បីស្វែងរកការជួយគាំទ្រ ឬអន្តរាគមន៍នាមួយ។

លោកបានអញ្ជើញអ្នកស្រី វណ្ណ គន្ធា ចូលរួមនៅក្នុងកិច្ចប្រជុំមួយនាសប្តាហ៍ក្រោយ ដែលនឹងមានការចូលរួមពីកសិករដាំមៀនតាង៉ែនទូទាំងខេត្តឧត្តរមានជ័យ ក្រុមហ៊ុនប្រមូលទិញនិងកែច្នៃមៀនតាង៉ែន មន្ទីរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ​ជួបពិភាក្សាគ្នាលើការចងក្រងជាបណ្ដុំសហគមន៍ អំពីតម្រូវការនិងលក្ខខណ្ឌបច្ចេកទេសនៃការដាំដុះ និងលទ្ធភាពក្នុងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយគ្នា។ អ្នកស្រី វណ្ណ គន្ធា សន្យានឹងចូលរួមក្នុងកិច្ចប្រជុំនេះឲ្យខាងតែបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ២៧ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៣៣ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម