សេដ្ឋកិច្ច
របរចិញ្ចឹមឃ្មុំ បានជួយសេដ្ឋកិច្ចគ្រួសារសហគមន៍មួយ មានជីវភាពធូរធាបានមួយកម្រិត
មុខរបរចិញ្ចឹមឃ្មុំតាមចម្ការកៅស៊ូ និង តាមចម្ការគរ បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងសហគមន៍មួយ មានជីវភាពធូរធាមួយកម្រិត ដោយមិនចាំបាច់ចេញទៅធ្វើការនៅស្រុកឆ្ងាយ។

លោក ហ៊ន់ សៀងហៃ អាយុ៣៥ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមតាមចម្ការកៅស៊ូ ស្ថិតនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់ កម្ពុជាថ្មី ថា មុខរបរចិញ្ចឹមឃ្មុំនេះ លោកបានចាប់ផ្ដើមធ្វើវាឡើងមកតាំងឆ្នាំ២០១៦មកម្ល៉េះ គិតមកទល់ពេលនេះអាចទុកថារយៈពេល៨ឆ្នាំមកហើយ។

លោកបន្តថា មុខរបរចិញ្ចឹមឃ្មុំ បានជួយដល់សេដ្ឋកិច្ចគ្រួសាររបស់លោកឱ្យមានជីវភាពធូរធាមួយកម្រិត និងថែមទាំងបានជួយដល់ពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជាមួយគ្នាប្រមាណជាង១០នាក់ទៀត ឱ្យមានការងារធ្វើ និងទទួលប្រាក់ចំណូលសមរម្យជួយដល់គ្រួសារ ដោយមិនចាំបាច់ចេញទៅធ្វើការនៅស្រុកឆ្ងាយ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា ទិន្នផលទឹកឃ្មុំជាប្រចាំក្នុងកសិដ្ឋានរបស់លោកអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារបានក្នុងមួយខែ ចន្លោះពី ៩០០លីត្រ ទៅ១០០០លីត្រ ចំណែកតម្លៃវិញអាចលក់បានក្នុង១លីត្រ ចន្លោះពី ១៥ដុល្លារ ទៅ២០ដុល្លារ។

ចំពោះទីផ្សារនាពេលបច្ចុប្បន្ន សៀវហៃ បានបញ្ជាក់ដែរថា ក្រោយពេលប្រមូលផលទឹកឃ្មុំ រួចមក ទឹកឃ្មុំរបស់លោកអាចលក់ចេញទៅកាន់ទីផ្សារមួយចំនួនដូចជា៖ ផ្សារទំនើប និងខ្លះទៀត មានដូចជាអ្នកទិញយកទៅលក់បន្តតាមហាង ឬផ្ទះ និងតាមអនឡាញមួយចំនួនទៀតផងដែរ។

សៀវហៃ បានបញ្ជាក់ទៀតដែរ មួយរយៈចុងក្រោយនេះ ទីផ្សារទឹកឃ្មុំ ក្នុងកសិដ្ឋានរបស់លោកក៏បានជួបបញ្ហាប្រឈមខ្លះៗដែរ នេះក៏ដោយសារតែមានការនាំចូលទឹកឃ្មុំពីប្រទេសជិតខាង និងមានទឹកឃ្មុំក្លែងក្លាយដែលគ្មានការពិនិត្យត្រឹមត្រូវ ដែលវាជាហេតុនាំឱ្យទឹកឃ្មុំចិញ្ចឹមក្នុងស្រុកពិបាករកទីផ្សារ និងមានការធ្លាក់ថ្លៃបន្តិចបន្ដួច ថែមទៀតផង។

ទោះជាយ៉ាងក៏ដោយ ម្ចាស់កសិដ្ឋានរូបនេះ នៅតែមានគំនិតសុទិដ្ឋិនិយមដោយចង់លើកទឹកចិត្តប្រជាជនខ្មែរ មេត្តាងាកមកប្រើប្រាស់ទឹកឃ្មុំចិញ្ចឹមក្នុងស្រុកឱ្យបានច្រើន ជៀសវាងប្រើប្រាស់ទឹកឃ្មុំនាំចូលដែលគ្មានប្រភពច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

កសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរ ជាកសិដ្ឋានមួយដែលចិញ្ចឹមឃ្មុំតាមចម្ការកៅស៊ូ និងតាមចម្ការគរ ដែលមានទីតាំងស្ថិតនៅស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នកសិដ្ឋានអាចផលិតទឹកឃ្មុំសម្រាប់ផ្គត់ផ្គង់ទីផ្សារបានចន្លោះពី ៩០០លីត្រ ទៅ១០០០លីត្រ នៃចំនួនធុងចិញ្ចឹមឃ្មុំប្រមាណជាង៤០០ប្រអប់៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?