ព័ត៌មានអន្ដរជាតិ
ថៃរំពឹងពីការធ្លាក់ចុះធ្ងន់ធ្ងរការនាំចេញអង្ករនៅត្រីមាសដើមឆ្នាំនេះ
សមាគមអ្នកនាំចេញអង្ករថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ការនាំចេញអង្កររបស់ប្រទេសរំពឹងថានឹងធ្លាក់ចុះធ្ងន់ធ្ងរនៅត្រីមាសទី ១ ដើមឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ លោក Chookiat Ophaswongse បាននិយាយថា ក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំ ២០២៥ ការនាំចេញអង្កររបស់ថៃមានចំនួនសរុប ១,១ លានតោន ធ្លាក់ចុះ ៣២ ភាគរយ ឆ្នាំលើឆ្នាំ ដោយការនាំចេញអង្ករសប្រឈមមុខនឹងការធ្លាក់ចុះខ្លាំង។ លោកបន្តថា ការនាំចេញអង្ករសរុប អាចនឹងមិនលើស ២ លានតោនក្នុងត្រីមាសទី១ទេ ដោយអាចមានការថយចុះ ៣៣ ភាគរយ ឆ្នាំលើឆ្នាំ។
ចំណែកឯប្រធានសមាគម លោក Charoen Laothammatas វិញ បានឱ្យដឹងថា ការនាំចេញអង្កររបស់ថៃរំពឹងថានឹងមានប្រមាណ ៧,៥ លានតោន ធ្លាក់ចុះ ២៤,២ ភាគរយ ពីប្រមាណ ៩,៩៤ កាលពីឆ្នាំមុន។
មន្រ្តីដដែលបានលើកឡើងពីកត្តាសំខាន់ៗ២ដែលធ្វើឱ្យការនាំចេញអង្ករធ្លាក់ចុះ ដែលក្នុងនោះរួមមាន ការនាំចេញអង្ករឡើងវិញរបស់ឥណ្ឌាក្រោយផ្អាកអស់រយៈពេល ២ ឆ្នាំ និងកំណើននៃផលិតកម្មស្រូវអង្កររបស់ពិភពលោក។

លោក Charoen បានបន្តថា ការឡើងថ្លៃប្រាក់បាត ក៏ជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់ការនាំចេញរបស់ថៃផងដែរ។ លោកថា ការប្រែប្រួលនៃអត្រាប្តូរប្រាក់ អាចជះឥទ្ធិពលយ៉ាងខ្លាំងដល់តម្លៃនាំចេញ ដែលអាចបណ្តាលឱ្យមានការខាតបង់សម្រាប់អ្នកនាំចេញ។
លោកបានគូសបញ្ជាក់ថា ប្រសិនបើអាមេរិកអនុវត្តពន្ធ ១០ ភាគរយ លើការនាំចូលរបស់ថៃ នោះវាអាចនឹងបន្ថែមតម្លៃអង្ករថៃរហូតដល់ ១០០ដុល្លារ/តោន ដែលធ្វើឱ្យកាន់តែប៉ះពាល់ដល់ការប្រកួតប្រជែង។ មន្រ្តីដដែល ក៏បានសង្កត់ធ្ងន់ផងដែរ លើតួនាទីរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មសម្រាប់កសិករ ដោយគិតគូរពីការចំណាយលើជី ថ្នាំសម្លាប់សត្វល្អិត និងប្រេងឥន្ធនៈ។
ក្រៅតែពីថៃ ប៉ាគីស្ថាន និងវៀតណាម ដែលជាប្រទេសនាំចេញអង្ករធំៗផ្សេងទៀត ក៏រំពឹងពីការធ្លាក់ចុះនៃការនាំចេញអង្ករផងដែរនៅឆ្នាំនេះ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១៨ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត