សេដ្ឋកិច្ច
ABA ទទួលបានពានរង្វាន់ចំនួន ៨ ពីក្រុមហ៊ុន VISA ពង្រឹងភាពឈានមុខក្នុងទីផ្សារកម្ពុជា
ធនាគារ ABA ទទួលបានពានរង្វាន់ឈានមុខចំនួន ៨ ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវា ទូទាត់បែបឌីជីថលនាំមុខគេរបស់ពិភពលោក។ ពានរង្វាន់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ ABA ក្នុងការជំរុញកំណើននៃការទូទាត់ដោយមិនប្រើសាច់ប្រាក់ និងបរិយាប័ន្នហិរញ្ញវត្ថុនៅ កម្ពុជាក្នុងឆ្នាំ ២០២៤។

ABA ទទួលបានពានរង្វាន់ទាំងនេះនៅក្នុងព្រឹត្តិការណ៍ VISA Client Appreciation 2024។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរ និងអរគុណដល់ធនាគារទាំងអស់ ដែលបានចូលរួមចំណែកដល់ភាពរីកចម្រើននៃផលិតផល VISA ជាពិសេសការដាក់ឲ្យប្រើប្រាស់ និង ការលើកកម្ពស់ ការទូទាត់បែបឌីជីថលនៅកម្ពុជា ។
ការយកចិត្តទុកដាក់របស់ធនាគារ ABA ចំពោះឧត្តមភាពក្នុងទីផ្សារ ត្រូវបានទទួលស្គាល់តាមរយៈ ការទទួលបានពានរង្វាន់ ចំនួន ៨ ក្នុង ព្រឹត្តិការណ៍របស់ក្រុមហ៊ុន VISA នេះ៖
- Leadership in Consumer Debt Payment Volume;
- Leadership in Consumer Credit Payment Volume;
- Leadership in Credit Activation Rate;
- Leadership in Debt Activation Rate;
- Leadership in Spend per Active Card for VISA Debit in Affluent Segment;
- Leadership in Total Merchant Sales Volume Growth.
- Leadership in Active CAIDs Growth;
- Leadership in Active Net New Acceptance Location;
ពានរង្វាន់ទាំងនេះគូសបញ្ជាក់សាជាថ្មីថា ABA គឺជាធនាគារឈានមុខគេ ក្នុងការទូទាត់កាតនៅកម្ពុជា។ ABA គឺជាធនាគារលេខមួយនៅក្នុងប្រទេស ផ្អែកលើបរិមាណនៃការទូទាត់កាត និងការស្គែនទូទាត់តាម KHQR សរុប ក៏ដូចជាចំនួនកន្លែងទទួលទូទាត់កាត និងតាម KHQR ច្រើនជាងគេបំផុត។ បរិមាណដ៏ច្រើនទាំងនេះ បានធ្វើឲ្យ ABA ដើរតួនាទីយ៉ាងសំខាន់និងលេចធ្លោ ក្នុងការជំរុញប្រតិបត្តិការឌីជីថលទូទាំងប្រទេស។
អត្ថបទពាណិជ្ជកម្ម

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក