ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងទទួលទេសចរអន្តរជាតិលើកដំបូង ក្រោយខាន ៥ ឆ្នាំ
កូរ៉េខាងជើងបានបើកទ្វារទទួលក្រុមភ្ញៀវទេសចរអន្តរជាតិជាលើកដំបូងកាលពីសប្ដាហ៍មុន ក្រោយខកខាន ៥ ឆ្នាំ នោះបើមិនរាប់បញ្ចូលទាំងភ្ញៀវជនជាតិរុស្ស៊ីមួយក្រុមដែលធ្វើដំណើរទៅប្រទេសនេះម្ដងកាលពីខែកុម្ភៈឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់កាសែត NBC News នាថ្ងៃព្រហស្បតិ៍នេះ។

ក្រុមហ៊ុនទេសចរណ៍ចិន Koryo Tours បាននិយាយថា ខ្លួនបានរៀបចំដំណើរកម្សាន្តរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ២០ ខែកុម្ភៈ ដល់ថ្ងៃទី ២៤ ខែកុម្ភៈ សម្រាប់ភ្ញៀវទេសចរអន្តរជាតិចំនួន ១៣ នាក់ ទៅកាន់ទីក្រុងព្រំដែនភាគឦសាននៃទីក្រុង Rason ដែលជាតំបន់សេដ្ឋកិច្ចពិសេសរបស់កូរ៉េខាងជើង។
អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនទេសចរណ៍ដដែល លោក Simon Cockerell បាននិយាយថា ទេសចរទាំងនោះធ្វើដំណើរមកពីអង់គ្លេស កាណាដា ក្រិក នូវែលសេឡង់ បារាំង អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី និងអ៊ីតាលី ហើយពួកគេបានឆ្លងកាត់តាមផ្លូវគោកពីប្រទេសចិន។ នៅទីក្រុង Rason ពួកគេបានទៅទស្សនារោងចក្រ ហាងទំនិញ សាលារៀន និងរូបសំណាកលោក គីម អ៊ីលស៊ុង និងលោក គីម ជុងអ៊ីល ដែលត្រូវជាជីតា និងជាឪពុករបស់មេដឹកនាំបច្ចុប្បន្ន លោក គីម ជុងអ៊ុន។

គួរគូសបញ្ជាក់ថា កូរ៉េខាងជើងបានបិទព្រំដែនមិនឱ្យភ្ញៀវទេសចរអន្តរជាតិចូលក្នុងប្រទេសរបស់ខ្លួននៅឆ្នាំ ២០២០ ដើម្បីការពារការរីករាលនៃជំងឺកូវីដ១៩ ដោយមានការរឹតបន្តឹងយ៉ាងតឹងរុឹង។ យ៉ាងណាមិញ ចាប់តាំងពីឆ្នាំ ២០២២ មក កូរ៉េខាងជើងបានចាប់ផ្ដើមទម្លាក់ចោលនូវវិធានការមួយចំនួន និងចាប់ផ្ដើមបើកព្រំដែនវិញជាបណ្ដើរៗ។
នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ ប្រទេសនេះបានទទួលយកអ្នកទេសចររុស្ស៊ីប្រហែល ១០០ នាក់ ជាភ្ញៀវបរទេសដំបូងគេទៅលេងប្រទេសនេះក្រោយកូវីដ១៩។ បើតាមក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ភ្ញៀវទេសចររុស្ស៊ីសរុបប្រហែល ៨៨០ នាក់ បានទៅលេងកូរ៉េខាងជើងពេញមួយឆ្នាំ ២០២៤ ខណៈក្រុមទេសចរឆ្លងពីព្រំដែនចិន នៅតែជាប់គាំង រហូតមកដល់សប្ដាហ៍មុន។
អ្នកជំនាញបានលើកឡើងថា ការទទួលភ្ញៀវទេសចរចម្រុះជាថ្មីនេះ បង្ហាញថា កូរ៉េខាងជើងប្រហែលកំពុងតែត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមបើកទ្វារទទួលភ្ញៀវទេសចរឡើងវិញ ដើម្បីប្រមូលប្រាក់ពីអន្តរជាតិ ក្នុងការស្ដារសេដ្ឋកិច្ចដែលដុនដាបរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត