ព័ត៌មានអន្ដរជាតិ
ការបើកហាងកាហ្វេនៅវៀតណាមកើនខ្លាំង ខណៈជំនួញផ្សេងៗបិទទ្វារ
ឧស្សាហកម្មកាហ្វេវៀតណាមកំពុងមានសន្ទុះខ្លាំងក្លា ដោយប្រទេសនេះបានកត់ត្រាពីកំណើននៃការបើកហាងកាហ្វេសរុបរហូតដល់រាប់សែនកន្លែង ចំពេលដែលការបិទទ្វារនៃអាជីវកម្មផ្សេងទៀតកំពុងហក់ឡើង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

យោងតាមការិយាល័យស្ថិតិទូទៅវៀតណាម អាជីវកម្មជាង ៥៨ ៣០០ កន្លែង បានដកខ្លួនចេញពីទីផ្សារ ក្នុងខែមករា ឆ្នាំ ២០២៥ កើនឡើង ៨,១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជីវកម្មប្រមាណ ៥២ ៨០០ កំពុងបិទទ្វារប្រតិបត្តិការជាបណ្ដោះអាសន្ន ៣ ៥០០ កំពុងរងចាំការរំលាយចោល និង ២ ០០០ ទៀត បានបញ្ចប់នីតិវិធីរំលាយអាជីវកម្ម។
ផ្ទុយទៅវិញ គេឃើញថាហាងកាហ្វេថ្មីៗកំពុងរីកស្គុះស្គាយនៅទូទាំងទីក្រុងធំៗ ជាពិសេសនៅទីក្រុងហាណូយ ដោយសារតែតម្រូវការខ្ពស់។ សារព័ត៌មាន Daidoanket.vn បានរាយការណ៍ថា ហាងទាំងនោះផ្ដល់នូវសេវាកម្មចម្រុះដល់អតិថិជន រាប់តាំងពីការលក់កាហ្វេប្រពៃណីផ្សេងៗ រហូតដល់ការលក់ជាមួយនឹងគំនិត (Concept) ជាច្រើនដូចជា ហាងកាហ្វេមានសត្វចិញ្ចឹម និងហាងកាហ្វេបច្ចេកវិទ្យាជាដើម។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាទីផ្សារ Mibrand រាប់តាំងពីហាងកាហ្វេតាមចិញ្ចើមផ្លូវតូចៗ រហូតដល់ហាងកាហ្វេលំដាប់ខ្ពស់ បច្ចុប្បន្ន វៀតណាមមានហាងកាហ្វេដល់ទៅជាង ៥០០ ០០០ ហាង។ ហើយបើតាមក្រុមហ៊ុនស្រាវជ្រាវអាហារ និងភេសជ្ជៈ Ipis ទីផ្សារកាហ្វេរបស់វៀតណាមមានតម្លៃប្រហែល ៥១០ លានដុល្លារ ក្នុងឆ្នាំ ២០២៤ នឹងរំពឹងថាឈានដល់ ៧៦៥ លានដុល្លារ នៅឆ្នាំ ២០២៩។
យោងតាមអ្នកជំនាញពាណិជ្ជកម្ម ឧស្សាហកម្មកាហ្វេរបស់វៀតណាមបានរួមចំណែកប្រហែល ៣ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ហើយវិស័យភេសជ្ជៈទាំងមូល (ទាំងកាហ្វេ និងផ្សេងៗទៀត) បង្កើតនូវប្រាក់ចំណូលជូនរដ្ឋប្រហែល ៦០ ទ្រីលានដុង (២,៥ ប៊ីលានដុល្លារ) ក្នុងមួយឆ្នាំៗ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញបានព្រមានថា ប្រាក់ចំណេញពីវិស័យនេះសម្រាប់អាជីវករ គឺទាមទារឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន ទីផ្សារជាយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តរយៈពេលវែង៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា