ព័ត៌មានជាតិ
គយជំរុញការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីបង្កើនប្រសិទ្ធភាពការប្រមូលចំណូល
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (GDCE) បានលើកឡើងថា ការការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) បានកំពុងដើរតួនាទីសំខាន់មិនត្រឹមតែសម្រួលដល់អ្នកបង់ពន្ធ ប៉ុន្តែថែមទាំងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលផងដែរ។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) កាលពីថ្ងៃទី២៤ និងទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាជាតិគយ លោក សែ សុឃន អគ្គនាយករង GDCE វិធានការជំរុញការប្រើប្រាស់មុខងារ e-Payment ត្រូវបានដាក់ជាការងារអាទិភាពមួយផងដែរ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការងារប្រមូលចំណូលថវិកាជាតិ។
លោកសុឃន បានលើកឡើងថា ការបង់ពន្ធគយតាម e-Payment បានផ្តល់អត្ថប្រយោជន៍ដល់ធុរជន អ្នកនាំចេញនាំចូល និងនីតិបុគ្គលជើងសាគយ មានភាពងាយស្រួល ឆាប់រហ័ស ត្រឹមត្រូវ កាត់បន្ថយហានិភ័យនៃការកាន់សាច់ប្រាក់ក្នុងដៃ និងចៀសវាងបាននូវការភាន់ច្រឡំចំនួនប្រាក់ពន្ធ ឬលេខគណនីធនាគារចំណូលគយជាយថាហេតុ នៅពេលធ្វើប្រតិបត្តិការបង់ពន្ធ ។

ជាមួយគ្នានេះដែរ លោកថា សម្រាប់មន្រ្តីគយនិងរដ្ឋាករ ក៏មានភាពងាយស្រួលក្នុងការគ្រប់គ្រង ពិនិត្យតាមដានប្រតិបត្តិការបង់ប្រាក់ រៀបចំរបាយការណ៍ និងបង្វែរចំណូលថវិកាជាតិបានទាន់ពេលវេលា។ ជាមួយគ្នានេះដេរ GDCE ក៏បានដាក់ឱ្យដំណើរការនូវ dynamic KHQR ដែលអាចធ្វើការស្គែនទូទាត់ពីគ្រប់ធនាគារពាណិជ្ជដែលជាសមាជិករបស់បាគង។
«មុខងារ e-Payment ត្រូវបានបង្កើតឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងរួមចំណែកគាំទ្រដល់កម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ»។ នេះបើយោងតាមលោក សុឃន។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា គណនីអ៊ីវ៉ាឡេតកើនដល់ ២០,៧ លានគណនី និងចំនួនពាណិជ្ជករដែលចុះឈ្មោះប្រើប្រាស់ខេអេចឃ្យូអរកូតកើនដល់ ៤,៥លានគណនី ។
ចំពោះការទូទាត់តម្លៃធំតាមប្រព័ន្ធធនាគារអេឡិចត្រូនិក (OBS) សរុបមាន៨២,៨ ពាន់ប្រតិបត្តការ ស្មើនឹង ៥០៧,៦ ទ្រីលានរៀលកើនឡើងជិត៣១%ធៀបនឹងឆ្នាំ២០២៣ ខណៈប្រព័ន្ធទូទាត់រាយតាមរយៈប្រព័ន្ធរីធេលផេ (Retial Pay) ជាប្រាក់រៀលមានចំនួន៧ពាន់ប្រតិបត្តិការថយចុះជាង៥៨%ធៀបនឹងឆ្នាំ២០២៣ និងទំហំព្រាក់ទូទាត់២៣៥,៧ប៊ីលានរៀលថយចុះជាង៤៦% ខណៈដែលប្រតិបត្តិការជាប្រាក់ដុល្លារមានចំនួន១៩ពាន់ប្រតិបត្តិការថយចុះជិត៥៩% និងទំហំប្រាក់ទូទាត់១២៩,៦លានដុល្លារថយចុះជិត៣៩%។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលនៃ NBC បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ បានសម្រួលដល់ការទូទាត់ពាណិជ្ជកម្ម និងសកម្មភាពសេដ្ឋកិច្ចទាំងក្នុងប្រទេសនិងក្នុងតំបន់ ព្រមទាំងបានរួមចំណែកជំរុញបរិយាបន្នហិរញ្ញវត្ថុទៀតផង ។
បើតាម GDCE គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ មានធនាគារពាណិជ្ជចំនួន ១២ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មប្រមូលចំណូលគយនិងរដ្ឋាករ។ ក្នុងនោះ ធនាគារពាណិជ្ជចំនួន ៨ បានដាក់ឱ្យដំណើរការមុខងារ e-Payment ក្នុងការបង់ពន្ធគយ ហើយធនាគារពាណិជ្ជ ១ ទៀត កំពុងរៀបចំដាក់ឱ្យដំណើរការមុខងារនេះដែរ។

ចាប់តាំងពីពី GDCE បានជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិកដល់វិស័យឯកជន ធនាគារពាណិជ្ជដៃគូ និងមន្រ្តីគយនិងរដ្ឋាករមកពីគ្រប់អង្គភាព ប្រតិបត្តិការនៃការទូទាត់តាមរយៈមុខងារ e-Payment បានកើនឡើងជាបន្តបន្ទាប់ ដោយកើនឡើងពីជាង ៤០០ ប្រតិបត្តិការក្នុងខែឧសភា ឆ្នាំ២០២៤ ទៅជាង ២៣,០០០ ប្រតិបត្តិការ នៅខែមករា ឆ្នាំ២០២៥ ៕

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ចរាចរណ៍១ សប្តាហ៍ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា