Connect with us

សេដ្ឋកិច្ច

ទិន្នផលត្រឡាចរបស់កសិករឆ្នាំនេះ ទទួលបានផលល្អ និងមានទីផ្សារ

បានផុស

នៅ

កសិករម្នាក់ដែលជាអ្នកដាំត្រឡាច ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ឆ្នាំនេះ ទិន្នផលត្រឡាច នៅក្នុងចម្ការរបស់គាត់ កំពុងតែទទួលបានផលល្អ និងមានទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយ រ៉ាវុធ អាយុ៣១ឆ្នាំ កសិករដាំត្រឡាច ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ឆ្នាំនេះ ដំណាំត្រឡាចរបស់លោក កំពុងតែទទួលបានល្អ និងមានទីផ្សារ ខណៈឈ្មួញក៏មានតម្រូវការជារៀងរាល់ថ្ងៃ។

លោក បន្តថា ត្រឡាចរបស់លោក ក្នុងមួយថ្ងៃ អាចប្រមូលផលបានប្រមាណ ៥០០គីឡូក្រាម និងអាចលក់ចេញទៅកាន់ទីផ្សារបានក្នុង១គីឡូក្រាម តម្លៃ១០០០រៀល សម្រាប់តម្លៃបោះដុំទៅកាន់ឈ្មួញយកទៅលក់បន្ត។

លោក ប្រាយ រ៉ាវុធ ឱ្យបង្ហើបឱ្យដឹងទៀតថា ចំពោះតម្លៃត្រឡាច ឆ្នាំនេះ និងឆ្នាំទៅមុន គឺមានទីផ្សារល្អ និងអាចលក់ចេញបានក្នុងតម្លៃមួយសមរម្យ ដែលនេះអាចចាត់ទុកថាចំណេញក្រោយពេលទូទាត់ថ្លៃជី ប្រេង និងថ្លៃកម្លាំងពលកម្ម រួចហើយ។

លោក ប្រាយ រ៉ាវុធ បានឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ផ្ទៃដីសរុបដាំដុះដំណាំរបស់លោក មានសរុបចំនួនប្រមាណជាង២ហិកតា។ ក្រៅពីការដាំត្រឡាច កសិកររូបនេះ ក៏បានឱ្យដឹងទៀតថា រដូវកាលបន្តបន្ទាប់ទៀត លោកយកដីទាំងនេះ ឆៃថាវ ឪឡឹក និងដំណាំស្រូវ ដោយមិនទុកដីឱ្យនៅទំនេរចោល នោះឡើយ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម