Connect with us

ព័ត៌មានជាតិ

កម្ពុជា៖ វិស័យទេចរណ៍​នឹងបង្កើតចំណូលជាង​៥​ពាន់លានដុល្លារចូលចរន្តសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៥

បានផុស

នៅ

ក្រ​សួងទេចរណ៍បានធ្វើការព្យាករណ៍ថា ជាមួយស្ថានភាពកាន់តែល្អប្រសើរនៃ​វិស័យទេចរណ៍​ក្នុងតំបន់ និងអន្តរជាតិ កម្ពុជានឹងស្វាគមន៍ភ្ញៀវទេចរអន្តជាតិចន្លោះពី ៧,២ ទៅ​៧,៥ លាននាក់​នៅឆ្នាំ២០២៥នេះ ដែលនឹងបង្កើតចំណូលចូលសេដ្ឋកិច្ច​ជាង៥ពាន់លានដុល្លារ​ ឬរួមចំណែកប្រមាណជាជាង១០ភាគរយនៃផលិតផលក្នុងស្រុកសរុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហួត ហាក់ រដ្ឋ​មន្រ្តីក្រសួងទេចរណ៍ថ្លែងក្នុងកម្មវិធីបិតអង្គសន្និបាតប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥កាលពីថ្ងៃទី២៧ ខែកុម្ភៈថា វិស័យទេចរណ៍បានទទួលរងនូវ​ផលប៉ះពាល់យ៉ាងដំណំអស់រយៈពេលជាច្រើនឆ្នាំចាប់តាំងពីការផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ និងការបន្តអូសបន្លាយពេលនៃសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ប៉ុន្តែវិស័យនេះបានត្រឡប់ មកភាពល្អប្រសើរក្នុងរយៈពេលពីរ​ឆ្នាំចុងក្រោយនេះទោះបីជាជម្លោះភូមិសាស្រ្ត នយោបាយនៅបន្ត។

លោកថា កាលពី២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរ ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ជាមួយទេសចរជាតិ ប្រមាណ ២២,៥២ លាននាក់ កើនឡើង ២០,១% ធៀបនឹងឆ្នាំ២០២៣។  

ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២៣, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣,០៨៣លានដុល្លារ អាមេរិក ខណៈដែលក្នុងឆ្នាំ២០២៤ ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៣,៦៣៧លានដុល្លារ អាមេរិក ដោយរួមចំណែកប្រមាណ៩,៤% នៃផលិតផលក្នុងស្រុកសរុប

លោកថា ៖«តាមការព្យាករណ៍ ក្នុងឆ្នាំ២០២៥, ចំណូលទេសចរណ៍អន្តរជាតិមានចំនួន ៥,១០០លានដុល្លារអាមេរិក ដោយរួមចំណែកប្រមាណ១០,៥% នៃ ផលិតផលក្នុងស្រុកសរុប»។

លោកបណ្ឌិត ធួន ស៊ីណាន ​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា (PATACC) បានថ្លែងប្រាប់កម្ពុជាថ្មី​ថាចំនួនភ្ញៀវទេចរអន្តរជាតិមកទស្សនាកម្ពុជាបានបន្តកើនឡើងចាប់តាំងពីចុងឆ្នាំមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសកំណើនភ្ញៀវមកពីប៉ែកអឺរ៉ុប។ ប៉ុន្តែលោកថា ស្របពេលដែលវិស័យទេសចរណ៍ទាំងមូលកំពុងមានកំណើន កម្ពុជាគួររៀបចំនូវព្រឹត្តិការណ៍ទេចរណ៍នានាដើម្បីបន្តទាក់ទាញភ្ញៀវឱ្យមកកាន់តែច្រើន។

លោកបានថ្លែងថា៖«វាជាសញ្ញាល្អនៃការវិវត្តន៍វិស័យទេចរណ៍  សម្រាប់កំណើនតាមផ្លូវអាកាសនាដើមឆ្នាំនេះឆ្លុះបញ្ចាំងពីភាពប្រសើរឡើងនៃវិស័យនេះ ដូច្នេះនៅពេលរដូវក្សត់ភ្ញៀវនាពេលខាងមុខ ទាំងវិស័យឯកជន និងរដ្ឋត្រូវសហការគ្នារៀបចំនូវយន្តការ ឬព្រឹត្តិការណ៍នានាដើម្បីរក្សានូវកំណើននេះ»។​

ខណៈស្ថានភាពរដូវធ្លាក់ចុះនៃភ្ញៀវទេចរនឹងមកដល់ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ លោក​ ហួត​ ហាក់បានលើកឡើងអំពីយុទ្ធសាស្រ្ត​របស់ក្រសួងក្នុងការ​​ស្នើសុំរាជរដ្ឋាភិបាលដាក់ ចេញនូវយុទ្ធនាការសម្រាប់ពង្រឹងស្ថានភាពទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ខាងមុខ ដោយ​ស្នើសុំរៀបចំកម្មវិធីលើកទឹកចិត្តសម្រាប់ជំរុញកញ្ចប់ទស្សនកិច្ចទេសចរណ៍ ក្នុងស្រុក កញ្ចប់ទស្សនកិច្ចសម្រាប់សិស្ស-និស្សិត, កម្មករ-កម្មការិនី, បុគ្គលិកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងយុទ្ធនាការបញ្ចុះថ្លៃសេវាកម្មទេសចរណ៍។

ជាមួយគ្នានេះដែរ លោកថា តាមរយៈការជំរុញការអនុវត្ត​ផែនការមេអភិវឌ្ឍន៍ទេចរណ៍​ខេត្តសៀមរាប ខេត្ត​មណ្ឌលគិរី, ខេត្តកែប, ផែនការអភិវឌ្ឍទេសចរណ៍នៅថ្នាក់ក្រោមជាតិ និងផែនការអភិវឌ្ឍន៍ ទេសចរណ៍មូស្លីម, ក្រសួងទេសចរណ៍ ក៏បាននឹងកំពុងរៀបចំកសាងផែនការយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍ទេសចរណ៍, សេចក្តីព្រាងគោលនយោបាយទេសចរណ៍ពិសិដ្ឋ ដែលមានគោលដៅ លើកកម្ពស់ភាពប្រកួតប្រជែង ភាពធន់ និរន្តភាព និងបរិយាបន្ន។

លោកថា ៖«ដោយឈរលើគោលការណ៍គ្រឹះ «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី», និងដើម្បីរក្សាឧត្តមភាពប្រកួតប្រជែង និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្តល់ភាពកក់ក្តៅ, ស្អាត, វៃឆ្លាត និងបៃតង ដោយរក្សាភាពជា ខ្មែរដោយ ការងារអាទិភាពមួយចំនួនដែលក្រសួងដាក់ចេញនាពេលខាងមុខ រួមមាន​ ការទាញប្រយោជន៍ឱ្យអស់សក្តានុពលពីគោលដៅទេសចរណ៍ដែលមានស្រាប់ដោយ ឈរលើគោលការណ៍អភិរក្ស, អភិវឌ្ឍ និងរក្សាចីរភាព»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទីutes មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម