Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរីបង្កើនការចំណាយសម្រាប់វិស័យអវកាស

បានផុស

នៅ

ការិយាល័យសម្រាប់បច្ចេកវិទ្យា និងឧស្សាហកម្មអវកាសរបស់សិង្ហបុរី (OSTIn) កាលពីថ្ងៃពុធបានប្រកាសថា សិង្ហបុរី​បន្ថែម​កញ្ចប់ទឹកប្រាក់​​​ប្រមាណ ៦០ លាន​ដុល្លារសិង្ហបុរី (៤៤,៨ លាន​ដុល្លារ) ​សម្រាប់ការអភិវឌ្ឍ​បច្ចេកវិទ្យាផ្កាយរណប ក្នុងចំណោម​គម្រោង​អវកាសផ្សេងទៀត​ រួមទាំងគម្រោងផ្កាយរណប​រូប​ភាព​ក្នុងតំបន់ផងដែរ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន​ CNA។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ចប់​មូលនិធិ​នេះ នឹងត្រូវវិនិយោគ​ក្នុងកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស (STDP) ដែល​មាន​ស្រាប់ ចន្លោះឆ្នាំ ២០២៥-២០២៧ ​ហើយ​ក៏នឹង​ត្រូវ​ប្រើផងដែរ ដើម្បីបង្កើនសមត្ថភាពនៃស្ថាប័នស្រាវជ្រាវ និងសិក្សារបស់​សិង្ហបុរី និងជំរុញការធ្វើពាណិជ្ជកម្មការស្រាវជ្រាវរបស់ពួកគេ​។

នាយកប្រតិបត្តិ OSTIn លោក Jonathan Hung បាននិយាយថា ទោះបីជា​ឧស្សាហកម្មអវកាសរបស់សិង្ហបុរីនៅតែកំពុងអភិវឌ្ឍក៏ដោយ​​ និន្នាការពិភពលោកបង្ហាញពីឱកាសថ្មីៗ ដែលបណ្តាប្រទេសដូចជាសិង្ហបុរីអាចចាប់យក។ លោក​​បន្ត​ថា ​សិង្ហបុរីប្រាថ្នាចង់ក្លាយជា​ប្រទេស​រួមចំណែកយ៉ាងសកម្មមួយ ដល់ប្រព័ន្ធអេកូឡូស៊ីអវកាសពិភពលោក។

គួរគូស​បញ្ជាក់ថា ការបញ្ចេញកញ្ចប់ចុង​ក្រោយ​របស់​សិង្ហបុរី នឹង​ធ្វើឱ្យការចំណាយលើ STDP របស់រដ្ឋាភិបាល​​​កើនដល់ជាង​ ២០០ លាន​ដុល្លារសិង្ហបុរី ដោយ​នេះ​រាប់ទាំងកញ្ចប់ ១៥០ លាន​ដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ ២០២១-២០២៥។ ​

​មែនទែនទៅ STDP ត្រូវបានចាប់ផ្តើមដើម្បីជួយអភិវឌ្ឍសមត្ថភាពទាក់ទងនឹងលំហអាកាស ​ដែល​គាំទ្រដល់វិស័យអាកាសចរណ៍ ដែនសមុទ្រ និងនិរន្តរភាព ក៏ដូចជាបច្ចេកវិទ្យាដើម្បីជួយដល់ការប្រកួតប្រជែងរបស់សិង្ហបុរីនៅក្នុងតំបន់។

កញ្ចប់​មូលនិធិបន្ថែម​ ៦០ លានដុល្លារសិង្ហបុរី ប្រកាសឡើង ​ចំពេលដែលសេដ្ឋកិច្ចអវកាសពិភពលោកកំពុងរីកចម្រើន ដែល​រំពឹងថានឹងកើនឡើង ៣ ដង និងឈានដល់ ១,៨ ទ្រីលាន​ដុល្លារអាមេរិក​ នៅឆ្នាំ ២០៣៥។ ​នេះបើយោងតាមទិន្នន័យរបស់វេទិកាសេដ្ឋកិច្ចពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម