Connect with us

សេដ្ឋកិច្ច

អ្ន​កឧ​កញ៉ា​សួ វិរៈ ប្រកាសស្វែងរកអ្នកជំនាញកែច្នៃវត្ថុអនុស្សាវរីយ បង្រៀនសហគមន៍កោះស្ដេច

បានផុស

នៅ

អ្ន​កឧ​កញ៉ា ​សួ វិរៈ អគ្គនាយកក្រុមហ៊ុនវីរៈ ប៊ុនថាំ អេចប្រេស បានប្រកាសស្វែងរកអ្នកជំនាញ​កែ​ច្នៃ​​វត្ថុអនុស្សាវរីយពីគ្រឿងសមុទ្រ បង្រៀនដល់សហគមន៍កោះស្ដេច រកចំណូលបន្ថែម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្ន​កឧ​កញ៉ា​ សួ វិរៈ បានឱ្យដឹងនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ថា ប្រជាពលរដ្ឋរស់នៅក្នុង​សហគមន៍​កោះស្ដេចភាគច្រើន ប្រកបមុខរបរជាអ្នកនេសាទ មានប្រពន្ធនៅផ្ទះតាំងតែពីដើមមក ដែលប្រពន្ធជាអ្នកចាក់មងសម្រាប់ឱ្យប្ដីនេសាទ សល់ពេលក្រៅពីនេះ គឺទំនេរ។

អ្ន​កឧ​កញ៉ា​សួ វិរៈ បានបញ្ជាក់ថា៖ «ដោយសារភ្ញៀវទេសចរ​ទៅលេងកោះស្ដេចមានចំនួន​កើនឡើង ជារៀងរាល់ថ្ងៃឥឡូវនេះ ផ្លូវបានស្អាតស្ទើតែ ១០០%  ខណៈចំនួនភ្ញៀវទេសចរ ទាំងខ្មែរ និងបរទេសក៏មានការកើនឡើង អញ្ចឹងហើយខ្ញុំមានគំនិតមួយ​ចង់ឱ្យប្រជាពល​រដ្ឋនៅលើកោះស្ដេច គាត់អាចរកចំណូលបានបន្ថែម ហើយប្រើធនធានដែលគាត់មានហើយ​យកទៅបោះចោល កប់នៅក្នុងសមុទ្រ ឬដុតចោល ឱ្យច្នៃជាចំណូលពួកគាត់វិញ»។

អ្ន​កឧ​កញ៉ា​សួ វិរៈ បានបញ្ជាក់ថា សំបកខ្ចៅ ខ្យង ដែលបោះចោលនៅតាមមាត់ឆ្នេរ មិនមាន​របៀបច្នៃទេ ប្រសិនបើយើងអាចរកអ្នកដែលមានជំនាញ មកបង្រៀនពួកគាត់បាន ដូច្នេះគាត់អាច​រកចំណូលបន្ថែមពីការធ្វើរបស់របរទាំងនោះ។

អ្ន​កឧ​កញ៉ា​សួ វិរៈ បន្ថែមថា៖«ប្រសិនបើអ្នកដែលគាត់មានជំនាញ អាចមកជួយការងារខ្ញុំបាន ក្នុងនោះយើងថា ជាការស្មគ្រចិត្តក៏បាន តែខ្ញុំមានចរចារជាក់ស្ដែងថាតើគាត់អាចយកជាប្រាក់​រយៈពេលប៉ុន្មានខែ ដើម្បីបង្រៀនប្រ​ជាពលរដ្ឋប៉ុន្មានខែ ដើម្បីឱ្យប្រជាពលរដ្ឋមាសត្ថភាពចេះ​ធ្វើរបស់របរផ្សេងៗ ដើម្បីលក់ទៅឱ្យភ្ញៀវទេសចរ»។

បើតាមអ្ន​កឧ​កញ៉ា​សួ វិរៈ មានរូបមន្តពីរទី១ គឺឱ្យប្រជាពលរដ្ឋលក់នៅផ្ទះរបស់គាត់ក៏បាន​នៅពេល​ដែល​ប្រជាពលរដ្ឋធ្វើនៅឯផ្ទះរបស់គាត់ ជាផលិតផលថ្មីមួយដែលឱ្យភ្ញៀវទេសចរទៅ​មើលរបៀប​ធ្វើវត្ថុអនុស្សាវវីយ៍។ ទី២ ប្រសិនបើ​គាត់​មិន​អាចលក់បានទេ គឺ ក្រុមហ៊ុនវីរៈ ប៊ុនថាំ ធានា​ទិញទាំ​ង​អស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម