ព័ត៌មានអន្ដរជាតិ
អតិផរណាឡាវ ធ្លាក់ចុះមកត្រឹម ១២,៧ ភាគរយ នៅខែកុម្ភៈ
ទិន្នន័យពីការិយាល័យស្ថិតិជាតិឡាវ បានបង្ហាញថា អត្រាអតិផរណារបស់ឡាវ បានធ្លាក់ចុះបន្តិចនៅខែកុម្ភៈ មកត្រឹម ១២,៧ ភាគរយ ពី ១៥,៥ ភាគរយ នៅខែមករា។ នេះបើតាមការចុះផ្សាយរបស់កាសែត Laotian Times កាលពីថ្ងៃព្រហស្បតិ៍។

ក្នុងខែកុម្ភៈ តម្លៃនៃការថែទាំសុខភាព និងថ្នាំពេទ្យ បានថយចុះ ២២,៧ ភាគរយ ប៉ុន្តែវានៅស្ថិតនៅក្នុងប្រភេទនៃការចំណាយខ្ពស់។
ថ្លៃស្នាក់នៅ ទឹក ភ្លើង និងហ្គាសចម្អិនអាហារ បានធ្លាក់ចុះ ២១,៨ ភាគរយ ហើយបន្ទាប់មកទៀតគឺការចុះនៃថ្លៃអប់រំ (២០,៧ ភាគរយ) គ្រឿងប្រើប្រាស់ក្នុងផ្ទះ (២០,៣ ភាគរយ) ភោជនីយដ្ឋាន និងសណ្ឋាគារ (១៩ ភាគរយ) និងអាហារ និងភេសជ្ជៈគ្មានជាតិអាល់កុល ដែលជាទំនិញប្រើប្រាស់ច្រើនបំផុតដោយប្រជាជនឡាវ (១០,៨ ភាគរយ)។
យោងតាមរបាយការណ៍ ការធ្លាក់ចុះនៃអត្រាអតិផរណានាពេលនេះ គឺបណ្តាលមកពីកត្តាជាច្រើន រួមទាំងការផ្គត់ផ្គង់កសិផលដែលមានស្ថិរភាព និងការធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពអត្រាប្តូរប្រាក់ ដែលបានជំរុញឱ្យអ្នកប្រើប្រាស់ ទិញទំនិញនាំចូលកាន់តែច្រើន និងកាត់បន្ថយសម្ពាធលើតម្លៃក្នុងស្រុក។

គួរគូសបញ្ជាក់ថា ថៃធ្លាក់ចូលទៅក្នុងវិបត្តិអតិផរណាខ្ពស់កប់ពពកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុក ដែលធ្វើឱ្យទំនិញក្នុងប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលមួយនេះ ហក់ឡើង។
បូករួមទាំងកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្រោយវិបត្តិកូវីដ១៩ អតិផរណាបានហក់ឡើងដល់ចំណុចកំពូលប្រមាណ ៤១,២៦ ភាគរយ នៅខែកុម្ភៈ ឆ្នាំ ២០២៣។ អត្រាអតិផរណាធ្លាក់ចុះចាប់ពីពេលនោះមក ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់ ពោលគឺជាង ២០ ភាគរយ នៅក្នុងឆ្នាំ ២០២៤។ អត្រានេះធ្លាក់ចុះក្រោម ២០ ជាលើកដំបូងនៅខែធ្នូ ២០២៤ មកត្រឹម ១៦,៩ ភាគរយ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ