Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិនចាក់ទុនវិនិយោគជាង ២៧០ លានដុល្លារ បើករោងចក្រផលិតស្រោមដៃនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន​ Nex Healthcare Co., Ltd.​ បានចាក់ដើមទុនចំនួន ២៧៣ លានដុល្លារ បើករោងចក្រផលិតស្រោមដៃ (PVC & Rubber) និងឧបករណ៍បរិក្ខារពេទ្យ​ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ខេត្តស្វាយរៀង លេីផ្ទៃដី​ទំហំ​ ២១ ហិកតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុននេះជាក្រុមហ៊ុនបុត្តសម្ព័ន្ធរបស់ ក្រុមហ៊ុន Shadong Blue Sail Health Technology Co., Ltd. មកពីខេត្តសានដុង សាធារណរដ្ឋប្រជាមា​និតចិន​ តំណាងដោយ លោកស្រី Liu Wenjing​។ ផលិតផលស្រោមដៃការពារសុខភាពរបស់ក្រុមហ៊ុននេះ​ ជាប់ចំណាត់ថ្នាក់លេខ៣​ នៅទូទាំងពិភពលោក,​ រីឯ​ ឧបករណ៍​ពិនិត្យ​បេះដូងជាប់ចំណាត់ថ្នាក់លេខ ៤​ ទូទាំងពិភពលោក និងជាប់លេខ ២​ នៅក្នុងប្រទេសចិន។

លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៥ថា ភាពជោគជ័យ​របស់តំបន់សេដ្ឋកិច្ចពិសេស​ កេីតចេញក្រោមគំនិតផ្តួចផ្តេីមរបស់សម្តេច​តេជោ​ ហ៊ុន​ សែន​ អតីតនាយករដ្ឋមន្ត្រី​ ដែលតែងតែ​យកចិត្តទុកដាក់​ចំពោះតំបន់សេដ្ឋកិច្ចពិសេស ដោយប្រេីនូវអភិក្រមចំនួន៣​ រួមមាន​ កាត់បន្ថយពេលវេលា, កាត់បន្ថយ​ចំណាយ​ និងកាត់បន្ថយឋានានុក្រម​លេីប្រតិបត្តិការវិនិយោគ​ និងនីតិវិធីផ្សេងៗ។

បន្ថែមពីនេះ​ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយ​កដ្ឋាន​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ក៏បានផ្តល់នូវអភិក្រមចំនួន​៣​ គឺ​ ការទាក់ម៉ូយ​ ទាក់ទាញវិនិយោគិន,​ ការថែទាំវិនិយោគិន​ និងការជំរុញដេីម្បីឱ្យវិនិយោគិនបន្តទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត។

បើតាមលោក ជា វុទ្ធី ការកេីនឡេីងនៃចំនួន​គម្រោងវិនិយោគ​ជាបន្តបន្ទាប់​ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនាពេលនេះ បានសបញ្ជាក់អំពីការអភិវឌ្ឍន៍របស់តំបន់សេដ្ឋកិច្ចពិសេសបាន និងកំពុងទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគជាហូរហែរ ព្រមទាំងបានបង្កើតការងារនិងលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ ជាពិសេស បានជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារ អាម៉េរិក កើនឡើងជិត ៤០ ភាគរយ ធៀបនឹងឆ្នាំ ២០២៣ និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។

វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគ ក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម