Connect with us

ព័ត៌មានអន្ដរជាតិ

ម៉ាឡេស៊ី​ជំរុញ​ការ​នាំ​ចេញ​ទុរេន​ទៅ​ចិន​

បានផុស

នៅ

ម៉ាឡេស៊ីជំរុញការនាំចេញទុរេនទៅចិន ដោយ​រំពឹង​ថា​វា​នឹង​កើនឡើងដល់ ២០-២៥ ភាគរយ នៅឆ្នាំ​នេះ ចំពេលដែល​តម្រូវការ​កើនឡើង ហើយម៉ាឡេស៊ីបង្កើន​ការដាំដុះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាសែត The Star បាន​ចុះ​ផ្សាយដោយ​ស្រង់ព័ត៌មាន​ពីអាជ្ញាធរទីផ្សារកសិកម្មសហព័ន្ធ ថា​ ការព្យាករ​ពីកំណើនការនាំចេញ​ទុរេនទៅចិន​ គឺផ្អែកលើការពង្រីកដីកសិកម្មសម្រាប់ការដាំដុះ និងកន្លែងកែច្នៃ​ទុរេន ហើយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម គួបផ្សំនឹងគំនិតផ្តួចផ្តើមផ្សព្វផ្សាយ​ផ្សេងៗនៃផ្លែឈើប្រភេទ​នេះ​។

មន្រ្តីអាជ្ញាធរ​បាន​និយាយថា​ រដ្ឋ​ម៉ាឡេស៊ីមួយ​ចំនួន​កំពុង​ធ្វើ​វិធានការ​ជំរុញ​ការ​ដាំដុះ​ទុរេន។ ជា ឧទាហរណ៍​ ខេត្ត Kelantan ​បាន​កំណត់ផ្ទៃដី ៣ ០០០ ហិចតា សម្រាប់​ចម្ការទុរេនប្រភេទ Musang King ​ដែលជាប្រភេទ​ទុរេនល្បីរបស់​ម៉ាឡេស៊ី។

កសិករ​ដាំ​ទុរេន​បាន​លើកឡើង​​ថា ការ​រឹត​បន្តឹង​ការ​នាំ​ចូល​ថ្មីៗ​របស់​​ចិន​លើ​ផ្លែ​ទុរេន​ស្រស់​ថៃ និង​វៀតណាម​ ​នឹង​ជួយ​បង្កើន​តម្រូវការ​ផ្លែ​ទុរេន​របស់​ម៉ាឡេស៊ី​​។

ចិន​បាន​នាំ​ចូល​ទុរេន​ក្នុង​តម្លៃ​ ៦,៩៩​ ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន កើនឡើង ​៤,១ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ ​២០២៣ ។ ប្រទេស​ផ្គត់ផ្គង់កំពូលរបស់​ចិន​ រួមមាន​ថៃ បន្ទាប់មកគឺវៀតណាម ម៉ាឡេស៊ី និងហ្វីលីពីន។

ជាមួយគ្នា​នឹង​ការជំរុញទៅចិន​ លោក Sam Tan ប្រធាន​សមាគម​អ្នក​នាំ​ចេញ​ទុរេន​ម៉ាឡេស៊ី​ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​បង្កើត​គោលនយោបាយ​ហាម​ឃាត់​ការ​កាត់​ផ្លែ​ទុរេន​មុន​ទុំ ​ដើម្បី​ការពារ​​គុណភាព​ផ្លែ​ទុរេន​ម៉ាឡេស៊ី។ លោក​អះអាងថា​ កសិករ​នៅ​​​ថៃ និង​វៀតណាម តែង​បេះទុរេន​មុន​ពេល​ទុំ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម