Connect with us

ព័ត៌មានអន្ដរជាតិ

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

បានផុស

នៅ

ធនាគារជាច្រើនក្នុងប្រទេស​វៀតណាម បានទម្លាក់អត្រាការប្រាក់បញ្ញើភ្លាមៗកាលពីសប្តាហ៍មុន ដោយបើកផ្លូវសម្រាប់ការកាត់បន្ថយអត្រាការប្រាក់កម្ចីនាពេលខាងមុខ ដើម្បីជំរុញអាជីវកម្ម និងការស្តារឡើងវិញនូវសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ អ្នកជំនាញលើកឡើងថា ខណៈ​គោលនយោបាយ​នេះ​ផ្ដល់​ផលប្រយោជន៍ធំដល់សេដ្ឋកិច្ចទូទៅ ​​ផលប៉ះពាល់របស់វាទៅ​លើសាច់ប្រាក់ងាយស្រួលរបស់ធនាគារ និងមូលធននីយកម្ម ​បាន​លេច​ចេញកាន់តែច្បាស់ទៅៗ។ នេះបើតាម​ការចុះផ្សាយរបស់កាសែត Viet Nam News។

ចាប់តាំងពីដើមឆ្នាំ ២០២៥​ មក ធនាគារជាច្រើនបានដំឡើងអត្រាការប្រាក់លើប្រាក់បញ្ញើ ដើម្បីទាក់ទាញមូលនិធិមិនកើនការប្រាក់ ចំពេល​មាន​បញ្ហា​សាច់ប្រាក់ងាយស្រួល និងតម្រូវការដើមទុន​កើន​ឡើង។ ការប្រកួតប្រជែងលើ​អត្រានេះ ប៉ះពាល់ដល់ទាំងប្រាក់បញ្ញើ និងការផ្តល់ប្រាក់កម្ចី ដោយបន្ថែមសម្ពាធលើអាជីវកម្ម និងសេដ្ឋកិច្ច។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីវៀតណាម លោក​ ផាម មិញ ឈិញ បានបញ្ជាឱ្យធនាគាររដ្ឋវៀតណាម (SBV) ត្រួតពិនិត្យធនាគារដែលបង្កើនអត្រាប្រាក់បញ្ញើនាពេលថ្មីៗនេះ និងតាមដានយ៉ាងដិតដល់នូវគោលនយោបាយអត្រាការប្រាក់នៅទូទាំងស្ថាប័នហិរញ្ញវត្ថុ។

នៅថ្ងៃទី ២៥ ខែកុម្ភៈ SBV បានបើកកិច្ចប្រជុំជាមួយ​បណ្ដាធនាគារ​ ដើម្បីដោះស្រាយយុទ្ធសាស្រ្តសម្រាប់ស្ថេរភាពអត្រាការប្រាក់បញ្ញើ។ជាលទ្ធផល ធនាគារដូចជា Eximbank, BVBank, KienlongBank, Maritime Bank of Vietnam (MSB) និង VietBank បានប្រកាសតារាងអត្រាការប្រាក់ប្រាក់បញ្ញើថ្មី ជាមួយនឹងការកាត់បន្ថយខ្ពស់បំផុតរហូតដល់ ០,៧ ភាគរយ ក្នុងមួយឆ្នាំ។ ​

​អត្រាការប្រាក់សម្រាប់​ប្រាក់បញ្ញើ​មួយ​ចំនួន បានធ្លាក់ចុះជាផ្លូវការក្រោម ៦ ភាគរយក្នុងមួយឆ្នាំ។ អ្នកជំនាញលើកឡើងថា ការណ៍នេះផ្តល់ឱកាសតិចតួចសម្រាប់ការកាត់បន្ថយអត្រាការប្រាក់ប្រភេទ​នេះ បន្ថែមទៀត និងបានបង្កើនការព្រួយបារម្ភអំពីសាច់ប្រាក់ងាយស្រួល ជាពិសេសក្នុងចំណោមស្ថាប័នតូចៗ។

នាយកផ្នែកវាយតម្លៃស្ថាប័នហិរញ្ញវត្ថុនៅក្រុមហ៊ុន​ S&P Global Ratings លោក Ivan Tan បាននិយាយថា ផលប៉ះពាល់នៃគោលនយោបាយទៅលើសាច់ប្រាក់ងាយស្រួល និងមូលធនរបស់ធនាគារកាន់តែ​ច្បាស់ទៅៗ។ លោកថា​ ធនាគារវៀតណាមកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយនឹង​កំណើនប្រចាំឆ្នាំប្រហែល ១៥-១៦ ភាគរយ ប៉ុន្តែនៅតែប្រឈម​មុខនឹង​បញ្ហា​មួយ​គឺ កម្រិតដើមទុនទាប។ ​​

តាមរយៈការកាត់បន្ថយអត្រាការប្រាក់ប្រាក់បញ្ញើ ធនាគារ​អាច​នឹង​រកប្រាក់ចំណេញបាន​ទាប ដែលអាចកំណត់សមត្ថភាពរបស់ពួកគេក្នុងការពង្រឹង​មូលធន​របស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រាក់ដុង​
ព័ត៌មានអន្ដរជាតិ២០ វិនាទី មុន

​វៀតណាម​បារម្ភពី​បញ្ហា​សាច់​ប្រាក់​ងាយ​ស្រួល​ក្នុងវិស័យធនាគារ ​​

Rapper
ជីវិតកម្សាន្ដ១ នាទីute មុន

Ranngo និង Lil Kzy មកសម្តែងរួមគ្នាលើឆាកប្រគំតន្ត្រីនៅតាកែវយប់មិញ ផ្ទុះការចាប់អារម្មណ៍ជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ឱកាសថ្មី សម្រាប់និស្សិតជជែកដេញដោលជាសាធារណៈលើប្រធានបទទាក់ទងនឹងផ្នត់គំនិតយេនឌ័រ

ព័ត៌មានជាតិ១២ នាទីutes មុន

​រោងចក្រ​​ផលិត​កង់​​រថយន្ត​ដ៏​ធំ​​នៅ​ស្នួល​ នឹង​កាត់​ចំណែក ១៥% ​​ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ​អះអាង​ធានាគុណភាព​និង​តម្លៃ​

ជីវិតកម្សាន្ដ១២ នាទីutes មុន

រ៉ូបគ្រីស្តាល់របស់​ Selena នៅ Oscars ដេរត្បូងអង្កាំដោយដៃរាប់ម៉ឺនគ្រាប់ និងជាងអស់១២នាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

Sokha Hotels

ព័ត៌មានពេញនិយម