Connect with us

សេដ្ឋកិច្ច

អាមេរិកបង្ហាញឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងសេដ្ឋកិច្ច និងវិនិយោគជាមួយកម្ពុជា

បានផុស

នៅ

គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដឹកនាំដោយលោក គីម ឆាហួត បានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥ បាននួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ចជាមួយគណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា ដឹកនាំដោយលោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រនីញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីដំណើរអភិវឌ្ឍន៍របស់កម្ពុជា ជាបន្តបន្ទាប់ឥតឈប់ឈរ ជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលលើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននឹងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង​គម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណិត។

លោកឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីក​លូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់​តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

ព័ត៌មានជាតិ៨ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

ព័ត៌មានជាតិ១៣ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១៩ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម