ព័ត៌មានអន្ដរជាតិ
OPEC+ នឹងបន្តគម្រោងដំឡើងផលិតកម្មប្រេងជាថ្មី ចាប់ពីខែក្រោយ
អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) គ្រោងនឹងបន្តគម្រោងដំឡើងផលិតកម្មប្រេងរបស់ខ្លួនជាថ្មី ចាប់ពីខែមេសាទៅ ចំពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធឱ្យប្លុកបង្កើនផលិតកម្មដើម្បីទម្លាក់តម្លៃប្រេង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

បើតាម OPEC សមាជិកចំនួន ៨ របស់ OPEC + ដែលរួមបញ្ចូលទាំងរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីត បានបើកកិច្ចប្រជុំមួយតាមប្រព័ន្ធវិដេអូកាលពីថ្ងៃចន្ទ ហើយបានយល់ព្រមដើម្បីបន្តដំឡើងផលិតកម្មប្រេងតាមគម្រោងនៅខែមេសា។ រ៉យទ័របានគណនាថា ការដំឡើងនេះ មានប្រមាណ ១៣៨ ០០០ បារ៉ែល/ថ្ងៃ។
គេមើលឃើញថា តម្លៃប្រេងត្រូវបានជួញដូរក្នុងចន្លោះពី ៧០-៨២ ដុល្លារ/បារ៉ែល ក្នុងរយៈពេលជាច្រើនសប្ដាហ៍ចុងក្រោយនេះ ដោយមានការស្រពិចស្រពិលជុំវិញការផ្លាស់ប្តូរសំខាន់ៗចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើប្រទេសផលិតប្រេងធំៗ ដូចជា អ៊ីរ៉ង់ រុស្ស៊ី និងវេណេហ្ស៊ុយអេឡា ក៏ដូចជាពន្ធលើទំនិញចិន ដែលអាចធ្វើឱ្យតម្រូវការប្រេងធ្លាក់ចុះជាដើម។

តម្លៃប្រេងបានឡើងដល់ ៨២ ដុល្លារ/បារ៉ែល ដែលជាតម្លៃខ្ពស់បំផុតរាប់ខែ កាលពីខែមករា នៅពេលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំណត់គោលដៅទណ្ឌកម្មជុំថ្មីលើវិស័យប្រេងឆៅរុស្ស៊ី។ យ៉ាងណាមិញ ប្រេងបានធ្លាក់ចុះតម្លៃតាំងពីពេលនោះមក បើទោះបីជាការធ្លាក់ចុះនៅតែមានកម្រិត ដោយសារតែបញ្ហាផ្សេងៗ រួមទាំងជម្លោះភូមិសាស្រ្តនយោបាយ និងភាពស្រពិចស្រពិលនៃគោលនយោបាយរបស់ ត្រាំ ជាដើម។ លោក ត្រាំ ដែលមានគម្រោងបង្កើនផលិតកម្មប្រេងអាមេរិក ទាមទារម្ដងហើយម្ដងទៀត ឱ្យ OPEC+ បង្កើនផលិតកម្ម រាប់តាំងពីលោកឡើងកាន់អំណាច។
គួរគូសបញ្ជាក់ថា វានឹងក្លាយជាការដំឡើងផលិតកម្មប្រេងជាលើកដំបូងរាប់តាំងពីការប្រកាសកាត់បន្ថយនៅខែតុលា ឆ្នាំ ២០២២។ OPEC+ បានចាប់ផ្ដើមការកាត់បន្ថយផលិតកម្មក្នុងឆ្នាំ ២០២០ នៅពេលតម្រូវការប្រេងសកលធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩ ប៉ុន្តែក្រោយមកបង្កើនវិញ ជាពិសេសនៅពេលប្រេងឡើងថ្លៃ ក្នុងអំឡុងពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែនថ្មីៗនៅដើមឆ្នាំ ២០២២។ យ៉ាងណាមិញ តម្លៃប្រេងបានធ្លាក់ចុះនៅចុងឆ្នាំដដែល នៅពេលមានការប្រួលបារម្ភពីសេដ្ឋកិច្ចសកល ហើយចាប់តាំងពីពេលនោះមក អង្គការ OPEC+ បានកាត់បន្ថយផលិតកម្មប្រេងប្រមាណ ៥,៨៥ លានបារ៉ែល/ថ្ងៃ ឬប្រហែល ៥,៧ ភាគរយ នៃការផ្គត់ផ្គង់របស់ពិភពលោក ដើម្បីជំរុញតម្លៃប្រេងលើទីផ្សារ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់