Connect with us

ព័ត៌មានអន្ដរជាតិ

ប្រាក់ចំណេញក្រុមហ៊ុនចំណី CP កើនដល់ជាង ៥៧០ លាន​ដុល្លារ ឆ្នាំមុន

បានផុស

នៅ

ក្រុមហ៊ុន​ចំណីអាហារ ​CP Foods​ បានកត់ត្រាពីប្រាក់ចំណេញសុទ្ធប្រមាណ ១៩,៥ ប៊ីលាន​បាត (៥៧៣ លាន​ដុល្លារ) កាលពីឆ្នាំមុន ដែលជា​ការ​កើន​ឡើងប្រមាណ ៤៧៦ ភាគរយ ធៀប​នឹង​ការ​ខាត​បង់កាល​ពីឆ្នាំមុន​។ នេះបើតាម​ការ​ចុះ​ផ្សាយរបស់​កាសែតបាងកកប៉ុស្តិ៍ នា​ពេល​ថ្មីៗនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការងើប​ឡើងវិញ​នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន CP ត្រូវបាន​​ជំរុញដោយភាព​រឹង​មាំនៃ​ប្រតិបត្តិការនៅបរទេស​ ការគ្រប់គ្រងការចំណាយជាយុទ្ធសាស្រ្ត និងការកែលម្អលក្ខខណ្ឌទីផ្សារ​ក្នុងវិស័យបសុសត្វ។

នាយកប្រតិបត្តិ​ក្រុមហ៊ុន CP Foods លោក Prasit Boondoungprasert បានប្រកាសថា ប្រាក់ចំណូលរបស់ក្រុមហ៊ុននៅឆ្នាំ ២០២៤ មាន​ចំនួន​សរុប ៥៨០,៧ ប៊ីលាន​បាត (១៧,១ ប៊ីលាន​ដុល្លារ) ដោយ​ ៦៣ ភាគរយ ក្នុងនោះ បាន​មក​ពីប្រតិបត្តិការនៅក្រៅប្រទេស​ចំនួន ១៣, ៣១ ភាគរយ មក​ពីការលក់ក្នុងស្រុក និង​ ៦ ភាគរយ ពីការនាំចេញទៅកាន់​ប្រទេស​ជាង ៥០ នៅទូទាំងពិភព​លោក​។

​បើគិត​ទៅតាម​អាជីវកម្មរបស់​ក្រុមហ៊ុន CP ប្រាក់ចំណូល ២៣ ភាគរយ ​បានមកពីចំណីសត្វ ៥៥ ភាគរយ​ បានមកពីកសិដ្ឋាន​ និង ២២ ភាគរយ​ បានមកពីផលិតផលចំណីអាហារ។

យោងតាម លោក Prasit របាយការណ៍ហិរញ្ញវត្ថុ​លេចធ្លោរបស់ CP Foods កាលពីឆ្នាំ​មុន ភាគច្រើន​បណ្ដាល​មក​ពី​ការស្ទុះងើបឡើងវិញ​ខ្លាំង​ក្នុងឧស្សាហកម្មសាច់​ជ្រូកពិភពលោក ជាពិសេស​នៅ​វៀតណាម ដែលតម្លៃសាច់ជ្រូកឡើងខ្ពស់ បន្ទាប់ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅចុងឆ្នាំ ២០២៣។

លើសពីនេះ ក្រុមហ៊ុនក៏ទទួលបានអត្ថប្រយោជន៍ពីការរៀបចំរចនាសម្ព័ន្ធអាជីវកម្ម ការកែលម្អប្រសិទ្ធភាពក្នុងប្រតិបត្តិការបសុសត្វ ការទិញវត្ថុធាតុដើមជាយុទ្ធសាស្ត្រ និងកាត់បន្ថយការចំណាយហិរញ្ញវត្ថុ ដែលនាំឱ្យគំរូអាជីវកម្មមានភាពធន់ និងផលចំណេញកាន់តែច្រើន ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១០ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​តើចិន​និង​វៀតណាម នឹង​ចុះ​កិច្ច​ព្រម​ព្រៀងអ្វីខ្លះក្នុងដំណើរ​ទស្សនកិច្ច​របស់​លោក ស៊ី​ ​ចំពេល​ពិភព​លោកតានតឹងខ្លាំង​?​

Sokha Hotels

ព័ត៌មានពេញនិយម