Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបីគ្រោងនឹងកៀរគរទុនប្រមាណ ១០០ លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបៃតង និងនិរន្តរភាពនៅ CSX ក្នុងឆ្នាំនេះ

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃនិយ័តករមូលបត្រ​កម្ពុជា (SERC) ​បានលើកឡើងថា ផ្សារមូលបត្រកម្ពុជា (CSX) នឹងស្វាគមន៍ការចុះបញ្ជីបោះផ្សាយសញ្ញាប័ណ្ណ​បៃតង និងនិរន្តរភាពពីក្រុមហ៊ុនចំនួន៣ ដែលនឹងកៀរគរទុនប្រមាណជា១០០លានដុល្លារនៅក្នុងឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូ​ សុជាតិ អគ្គនាយក SERC បានថ្លែងនៅក្នុងសិក្ខាសាលាកសាងសមត្ថភាពស្តីពី «ហិរញ្ញវត្ថុនិរន្តរភាព និងផែនទីបង្ហាញផ្លូវសម្រាប់វិនិយោគិន»​ នៅព្រឹកថ្ងៃទី៤ ខែមិនាថា ចាប់តាំងពីគម្រោងជម្រុញទីផ្សារសញ្ញាប័ណ្ណ​និរន្តរភាពកម្ពុជា (CSBA) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០២៣  ហើយតាមរយៈកម្មវិធីនេះ កាលពីឆ្នាំមុន ក្រុមហ៊ុន Royal Group Phnom Penh Special Economic Zone ​បានចុះបញ្ជីសញ្ញាបណ្ណ​បៃតងរបស់ខ្លួននៅលើ​ CSX ដោយបានប្រមូលទុនចំនួន ១០ លាន​ដុល្លារពីការបោះផ្សាយនេះ។ ជាមួយគ្នានេះដែរ លោកថា​កាលពីឆ្នាំ ២០២៤ SERC បានចាប់ផ្តើម CSBA ដំណាក់កាលទី ២ ហើយក្រុមហ៊ុន ៣ ត្រូវបានជ្រើសរើស។

លោកថា ៖«ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៣ដែលត្រូវបានជ្រើសរើសឱ្យ​ចុះបញ្ជីសញ្ញាប័ណ្ណពណ៌បៃតង​នៅក្នុងខែនេះ ដែលនឹងធ្វើការកៀរគរទុនប្រហែល ៤០ លានដុល្លារអាមេរិក ខណៈដែលក្រុមហ៊ុនពីរផ្សេងទៀតកំពុងដំណើរការដើម្បីចេញប័ណ្ណបំណុល​និរន្តរភាពរបស់ពួកគេ»។ ​

បើយោងតាម ​ SERC ​គិតត្រឹមថ្ងៃទី៤ខែមិនាឆ្នាំ២០២៥នេះ CSX មានក្រុមហ៊ុនចុះបញ្ជីចំនួន ២៤ ដែលមានមូលនិធិសរុបជាង ៤៧២ លានដុល្លារ។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៤ នេះ មានក្រុមហ៊ុនចំនួន ៣ ដែលបានចុះបញ្ជីសញ្ញាប័ណ្ណបៃតង និងនិរន្តរភាព ដែលគោរពតាមស្តង់ដារសញ្ញាប័ណ្ណបៃតងអាស៊ាន និងគោលការណ៍សមាគមទីផ្សារមូលធនអន្តរជាតិ (ICMA)។

​លោក ស៊ូ សុជាតិបានលើកឡើងថា SERC នៅតែប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍របស់យើង ដើម្បីប្រមូលធនធានដែលគាំទ្រដល់ការចេញមូលបត្របំណុលប្រកបដោយនិរន្តរភា​ព។ ការផ្លាស់ប្តូរទៅជាការវិនិយោគបៃតង និងនិរន្តរភាព គឺជាទំនួលខុសត្រូវរួមទាំង SERC និងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អាជីវកម្ម អ្នកវិនិយោគ និងអ្នកបោះផ្សាយសញ្ញាប័ណ្ណ ។

«ការសម្រេចបាននូវវឌ្ឍនភាពប្រកបដោយអត្ថន័យតម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដើម្បីឱ្យស្របទៅនឹងទីផ្សារហិរញ្ញវត្ថុជាមួយនឹងគោលដៅប្រកបដោយនិរន្តរភាព។ ក្នុងនាមជានិយតករមូលបត្រ SERC សហការជាមួយអង្គភាពរដ្ឋាភិបាលដើម្បីបង្កើតក្របខ័ណ្ឌគោលនយោបាយច្បាស់លាស់ និងយន្តការនិយតកម្មដែលជំរុញការវិនិយោគប្រកបដោយនិរន្តរភាព ខណៈពេលដែលរារាំងការអនុវត្តដែលបង្កគ្រោះថ្នាក់ដល់បរិស្ថាន»។ ​នេះបើយោងតាមលោក សុជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៥ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម១៧ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៧ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៨ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម