Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​កំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ ឆ្នាំនេះ

បានផុស

នៅ

ប្រទេសចិន​បាន​កំណត់​គោលដៅកំណើន​សេដ្ឋកិច្ច ៥ ភាគរយ នៅឆ្នាំ ២០២៥ នេះ ដែលជា​អត្រាដដែលៗ​រាប់តាំងពីឆ្នាំ ២០២៣ ចំពេល​មាន​បញ្ហាប្រឈម​កាន់តែច្រើន​ឡើងៗ​ ជា​ពិសេស​ហានិភ័យ​ពាណិជ្ជកម្ម​ពីខាង​ក្រៅ។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែតរដ្ឋចិន​ Global Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាស​ពីគោលដៅនេះ ធ្វើឡើង​ដោយ​​នាយករដ្ឋមន្រ្តីចិន លោក លី ឈាំង នៅពេល​លោក​បង្ហាញរបាយការណ៍ការងាររបស់រដ្ឋាភិបាលទៅកាន់សភាជាតិ ដែលបានចាប់ផ្តើមសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅព្រឹកថ្ងៃពុធនេះ។

អ្នកជំនាញ​លើកឡើង​ថា​ ​ដើម្បីឱ្យ​សម្រេច​បាន​នូវគោលដៅនេះ ចិន​ត្រូវ​ជម្នះ​បញ្ហា​ប្រឈម​ធំៗជាច្រើនទាំងសម្ពាធ​​ក្នុង និងក្រៅស្រុក។

កាលពីឆ្នាំមុន ចិន​សម្រេច​​បាន​កំណើនគោលដៅ ៥ ភាគរយ របស់​ខ្លួន ដោយផលិតផលក្នុងស្រុកសរុប (GDP) កើនដល់ ១៨,៧៧ ទ្រីលាន​ដុល្លារ ប៉ុន្តែ​សេដ្ឋកិច្ចរបស់​ប្រទេស​នៅតែបន្តញុំញីដោយ​កម្សោយ​តម្រូវការ និង​វិបត្តិអចលនទ្រព្យដែល​បន្តអូសបន្លាយអស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ។

បន្ថែម​ពីលើ​នោះ ឆ្នាំ ២០២៥ ចិន​រង​សម្ពាធ​នឹង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​កាន់តែខ្លាំង​ឡើងៗ នៅពេល​ដែល​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រើ​គោលនយោបាយការពារនិយម ដោយ​ដាក់ពន្ធ ២០ ភាគរយ លើទំនិញ​ចិន។ នេះគឺជាបញ្ហា​ប្រឈមដ៏ធំមួយ ដោយ​អ្នកជំនាញ​សំអាង​ថា​ ចិន​ត្រូវពឹងផ្អែកលើការនាំចេញខ្លាំង​ដើម្បីជំរុញសេដ្ឋកិច្ច ដោយសារតែ​សម្ពាធ​ក្នុងស្រុក ដែល​រួមបញ្ចូលទាំង​កម្សោយតម្រូវការ កំណើន​យុវជនគ្មាន​ការងារធ្វើ និងភាពចំណាស់នៃប្រជាសាស្រ្តជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក លី ឈាំង
ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

ចិន​កំណត់គោលដៅកំណើនសេដ្ឋកិច្ចប្រហែល ៥ ភាគរយ ឆ្នាំនេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

រដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងល្បាតត្រួតពិនិត្យតាមតំបន់មានជនបទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋ

កីឡា១៨ នាទីutes មុន

អ្នកគាំទ្រ Man UTD គ្រោងធ្វើបាតុកម្មប្រឆាំងត្រកូល Glazer

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ឱ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារថ្មី ប្រកាន់ខ្ជាប់អភិក្រមទាំង៥របស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

សេដ្ឋកិច្ច២០ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម