ព័ត៌មានជាតិ
ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL
ធនាគារជាតិនៃកម្ពុជា (NBC) និង សាជីវកម្មគ្រប់គ្រងទ្រព្យសកម្មកូរ៉េ (KAMCO) បានសម្រេចបានកិច្ចសហការលើការគ្រប់គ្រងបញ្ហាឥណទានមិនដំណើរការ (NPL) និងការជួយចូលរួមអភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជាលើវិស័យហិរញ្ញវត្ថុផងដែរ។

កិច្ចសហការនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៤ខែមីនា តាមរយៈការចុះអនុស្សរណៈយោគយល់ (MoU) រវាងលោក យឹម លាត ទេសភិបាលរងនៃ NBC ជាមួយលោក Nam Ju Kwon ប្រធាន និងជានាយកប្រតិបត្តិ KAMCO នៅធនាគារជាតិនៃកម្ពុជា អគារសែនសុខ។ ក្នុងពិធីចុះហត្ថលេខានោះដែរក៏មានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ថា្នក់ដឹកនាំ KAMCO គណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ (FSC) និងសាជីវកម្មធានាប្រាក់បញ្ញើកូរ៉េ (KDIC) ផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ NBC អនុស្សរណៈយោគយល់នេះមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសម្របសម្រួលរវាងស្ថាប័នទាំងពីរ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍អនុវត្តន៍ជាក់ស្តែង និងចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងបញ្ហាឥណទានមិនដំណើរការ។
បើតាម NBC ៖« ឯកសារនេះក៏គ្របដណ្តប់រាល់ចំណុចសំខាន់ៗ ដូចជា យន្តការនៃកិច្ចសហប្រតិបត្តិការតាមរយៈការផ្តល់ព័ត៌មានផ្នែកសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ដែលបានប្រកាសជាសាធារណៈ ការផ្លាស់ប្តូរឯកសារស្រាវជ្រាវនិងការពង្រឹងសមត្ថភាពមន្ត្រី-បុគ្គលិក និងចែករំលែកបទពិសោធន៍ ជាដើម»។

លោក យឹម លាតបានមានប្រសាសន៍ថា ការសហការនេះគឺសារៈសំខាន់វាងស្ថាប័នទាំងពីរ ក្នុងគោលដៅលើកកម្ពស់ស្ថិរភាពហិរញ្ញវត្ថុ និងពង្រឹងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា និងកូរ៉េឱ្យកាន់តែរឹងមាំថែមទៀត។
លោកថា៖«ភាគី KAMCO ក៏បានបង្ហាញឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិនេះឱ្យកាន់តែល្អប្រសើរ សំដៅលើកកម្ពស់ផលប្រយោជន៍រួម»។
ជាមួយគ្នានោះដែរ លោកយឹម លាតក៏បានជួបពិភាក្សាការងារជាមួយគណៈកម្មការសេវាហិរញ្ញវត្ថុកូរ៉េ និងសាជីវកម្មធានាប្រាក់បញ្ញើកូរ៉េ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័នទាំងពីរ ជាពិសេសលើការគាំទ្រការរៀបចំយន្តការកិច្ចការពារប្រាក់បញ្ញើនៅកម្ពុជា និងការកសាងសមត្ថភាពមន្ត្រី-បុគ្គលិកផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី