ព័ត៌មានអន្ដរជាតិ
ឧស្សាហកម្មកៅស៊ូសកល រំពឹងពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ
តម្រូវការកៅស៊ូធម្មជាតិសកល រំពឹងថានឹងបន្តកើនឡើងនៅឆ្នាំ ២០២៥ ប៉ុន្តែវានឹងមិនមានគ្រប់តាមតម្រូវការនោះទេ ដោយសារតែកម្សោយនៃការចៀរកៅស៊ូនៅតាមប្រទេសផលិតធំៗដូចជាឥណ្ឌូណេស៊ី និងវៀតណាម ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សេដ្ឋវិទូជាន់ខ្ពស់នៃសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ (ANRPC) លោក Lekshmi Nair បានប្រាប់រ៉យទ័រ នៅថ្ងៃពុធថា៖ «តម្រូវការបានកើនឡើងជាជាប់លាប់ក្នុងបណ្តាប្រទេសដូចជាចិន ឥណ្ឌា និងថៃ ប៉ុន្តែការផលិតមានភាពយឺតយ៉ាវដោយសារតែតម្លៃកៅស៊ូទាប ដោយវាទើបតែកើនឡើងនៅឆ្នាំមុនប៉ុណ្ណោះ»។
ផលិតកម្មមិនគ្រប់តម្រូវការ ទំនងនឹងរក្សាតម្លៃកៅស៊ូខ្ពស់ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៣ ឆ្នាំ កាលពីឆ្នាំមុន ដែលអាចបង្កើនតម្លៃសម្រាប់ក្រុមហ៊ុនផលិតសំបកកង់។
យោងតាម ANRPC ផលិតកម្មសកលរំពឹងថានឹងកើនឡើង ០,៣ ភាគរយ ដល់ ១៤,៩ លានតោន ក្នុងឆ្នាំ ២០២៥ ខណៈតម្រូវការរំពឹងថានឹងកើនឡើងក្នុងអត្រាលឿនជាងមុន ១,៨ ភាគរយ ដល់ ១៥,៦ លានតោន។ នេះនឹងធ្វើឱ្យ ២០២៥ គឺជាឆ្នាំទី៥ជាប់គ្នាៗ ដែលឧស្សាហកម្មកៅស៊ូប្រឈមមុខនឹងផលិតកម្មមិនគ្រប់តម្រូវការ

តម្លៃកៅស៊ូ ដែលទាបជាងដំណាំឧស្សាហកម្មដទៃទៀតដូចជា ដូងប្រេង កាហ្វេ និងកាកាវ អស់រយៈពេលជាង ១០ ឆ្នាំ មកហើយនោះ កើនឡើងភ្លាមៗនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤។ ការកើនឡើងនេះបណ្តាលមកពីបញ្ហាអាកាសធាតុ ដែលកាត់បន្ថយផលិតកម្មកៅស៊ូក្នុងបណ្តាប្រទេសអាស៊ី។
លោក Nair បាននិយាយថា កង្វះខាតកៅស៊ូនាពេលបច្ចុប្បន្ននេះ គឺដោយសារតែតម្លៃធ្លាក់ចុះខ្លាំងក្នុងរយៈពេលពី ៧ ទៅ ៨ ឆ្នាំចុងក្រោយ ដែលបណ្តាលឱ្យការដាំដុះឡើងវិញថយចុះ និងធ្វើឱ្យកសិករងាកទៅដាំដំណាំផ្សេងៗ ដែលអាចរកប្រាក់ចំណូលបានច្រើន៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ