សេដ្ឋកិច្ច
រដ្ឋលើកលែងពន្ធ ក្នុងការនាំចូលសម្ភារសាងសង់សហគ្រាសស្វាយចន្ទី
លោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយបានលើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចលើកលែងពន្ធក្នុងការនាំចូលគ្រឿងបរិក្ខាផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម(SMEs)។

លោក ប៊ុន ជីវ បានលើកឡើងនៅក្នុងពិធីរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២៥។
លោក ប៊ុន ជីវ បានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។

លោក ប៊ុន ជីវ ថ្លែងថា៖«ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម(SMEs)»។
បើតាមលោក ប៊ុនជីវ ដើម្បីទទួលបានអត្ថប្រយោជន៍នេះសម្រាប់ការអភិវឌ្ឍផលិតកម្មរបស់ខ្លួន វិនិយោគិនរួមនឹងSMEs អាចសាកសួរព័ត៌មាន និងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាប្រាប់កម្ពុជាថ្មីថា ការលើកទឹកចិត្តពន្ធគយ មានយូរហើយ ប៉ុន្តែសមាគមស្វាយចន្ទីមិនបានដឹង ដូច្នេះហើយបានជាអគ្គនាយកដ្ឋានគយ និងរដ្ឋាករ រៀបចំធ្វើសិក្ខាសាលាផ្ដល់នូវចំណេះដឹង ពីការលើកលែងពន្ធ នឹងនីតិវិធីក្នុងការសុំលើកលែងពន្ធ។
បើតាមលោក អួន ស៊ីឡុត ប្រសិនបើអ្នកវិនិយោគអាចសុំ ការលើកលែងពន្ធបាន វាសម្រួលក្នុងការនាំចូលវត្ថុធាតុដើម ក៏ដូចជាសម្ភារសាងសង់រោងចក្រ ម៉ាស៊ីន ផ្សេងៗរួចពន្ធគយ។
លោក អួន ស៊ីឡុត សង្ឃឹមថា ការវិនិយោគ និងកែច្នៃស្វាយចន្ទីនឹងមានកំណើននៅឆ្នាំ ២០២៥ ខណៈសមាគមស្វាយចន្ទីកម្ពុជា បានផ្សព្វផ្សាយទៅដល់ភាគីពាក់ព័ន្ធមួយចំនួន ក៏ដូចជារាជរដ្ឋាភិបាលបានផ្សព្វផ្សាយអំពីសក្ដានុពលស្វាយចន្ទីទៅកាន់ពិភពលោក៕


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ