Connect with us

ព័ត៌មានអន្ដរជាតិ

ចិនទំនងបង្កើនការនាំចូល​ស្បៀងពីអឺរ៉ុប អាមេរិក​​ឡាទីន ជំនួសអាមេរិក

បានផុស

នៅ

ពន្ធសងសឹក​ថ្មីរបស់ចិនលើទំនិញកសិកម្មរបស់អាមេរិក ​កំពុង​តែ​ផ្លាស់ប្ដូរទម្រង់​នៃ​លំហូរពាណិជ្ជកម្មសកល ដែលជំរុញឱ្យប្រទេសនេះអាច​​ងាកទៅបង្កើន​ការ​នាំចូល​ផលិតស្បៀង​ដូចជា​សាច់ ទឹកដោះគោ និងធញ្ញជាតិ ពីបណ្ដាប្រទេស​នៅ​អាមេរិកឡាទីន អឺរ៉ុប និងប៉ាស៊ីហ្វិក ដើម្បីជំនួស​ការផ្គត់ផ្គង់​ពីសហរដ្ឋ​អាមេរិក​។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិភាគ​រំពឹង​ថា​ ការ​ចេញទៅកាន់ចិនពីប្រេស៊ីល ដែលជា​ប្រទេស​​​ផ្គត់ផ្គង់សណ្តែកសៀងសំខាន់​ អូស្ត្រាលីដែល​ជាប្រទេស​នាំចេញ​ស្រូវសាលីដ៏​កំពូល​ និងអឺរ៉ុប​ដែល​ផ្គង់ផ្គង់សាច់ជ្រូកដ៏ធំ​ អាចនឹង​កើនឡើងនៅពេលដែលសង្រ្គាមពាណិជ្ជកម្មរវាង​ចិន និងអាមេរិក​ កាន់តែក្តៅឡើងៗ។ ​

គួរគូស​បញ្ជាក់ថា​ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់ពន្ធ ២០ ភាគរយ លើ​គ្រប់មុខទំនិញ​របស់​ចិន​ ក្រោយ​លោកឡើង​កាន់អំណាច​។ ចិន​ឆ្លើយតប​វិញ ដោយ​កំណត់គោលដៅពន្ធដូចគ្នា​​លើផលិតផលកសិក​ម្ម និងស្បៀងអាហារ​របស់​អាមេរិក​។ ​

អ្នកវិភាគលើកឡើងថា​ វិធានការសងសឹង​របស់​ចិន​ នឹង​ធ្វើឱ្យ​មាន​ការផ្លាស់ប្ដូរទិស​ដៅ​ពាណិជ្ជកម្ម​។ លោក Pan Chenjun អ្នកវិភាគជាន់ខ្ពស់ផ្នែកប្រូតេអ៊ីនសត្វនៅធនាគារ Rabobank ក្នុងទីក្រុង​ហុងកុង​ បាន​ថ្លែងថា​៖ «ផលិតផលសំខាន់ៗដែលនឹង​រងផលប៉ះពាល់គឺ​គ្រឿងក្នុងជ្រូង និងជើងមាន់។ សម្រាប់សាច់ជ្រូក ទាំងសាច់ដុំ និង​គ្រឿងក្នុង ចិន​អាចទទួល​បាន​ការផ្គត់ផ្គង់បន្ថែមទៀតពីប្រទេសប្រេស៊ីល អេស្ប៉ាញ ហូឡង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត»។

​គួរគូស​បញ្ជាក់ថា​ ចិនគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ការនាំចេញកសិផលរបស់សហរដ្ឋអាមេរិក ដោយនាំចូល​សរុប​ជាទឹក​ប្រាក់ប្រមាណ ២៩,២៥ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ​ហើយ​ការផ្លាស់ប្តូរ​លំហូរពាណិជ្ជកម្មនេះ អាចបង្កើតឱកាសសម្រាប់អ្នកនាំចេញគូប្រជែងរបស់​អាមេរិក​ផ្សេងៗ​ទៀត​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៦ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៧ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម