ព័ត៌មានជាតិ
រដ្ឋមន្រ្តី MISTI៖ កំលាំងពលកម្មស្រ្តីដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជា
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) លោក ហែម វណ្ណឌី បានលើការរួមចំណែករបស់ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម (SMEs) ជាពិសេសបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីធ្វើឡើងនៅក្នុងពិធីប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទ “សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”ដែលឆ្លុះបញ្ជាំងពីតួនាទី និងការរួមចំណែកដ៏សំខាន់របស់ស្ត្រីក្នុងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាកាលពីថ្ងៃទី៥ ខែមីនា។
លោក ហែម វណ្ណឌី បានលើកឡើងថា អំពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការគាំទ្រដល់ស្ត្រី តាមរយៈគោលនយោបាយនានា ដែលលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ ឱកាសសេដ្ឋកិច្ច និងតួនាទីជាអ្នកដឹកនាំ ដោយធានាថាស្ត្រីបន្តជាភ្នាក់ងារជំរុញវឌ្ឍនភាពសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។

«ទំហំផលិតផលរបស់កម្ពុជាដែលបាននាំចេញទៅក្រៅប្រទេស គឺមួយចំណែកធំ កើតចេញពីថ្វីដៃរបស់ស្ត្រី ដែលជាកម្មការនីកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស មូលដ្ឋានផលិតកម្មនៅគ្រប់តំបន់ទូទាំងប្រទេស ហើយនេះ ជាគុណបំណាច់ធំធេងរបស់ស្ត្រី ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។ នេះបើយោងតាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តី។
លោករដ្ឋមន្រ្តីក៏បានលើកទឹកចិត្តស្ត្រីឱ្យពង្រឹងជំនាញ និងសមត្ថភាពរបស់ខ្លួន ព្រមទាំងអំពាវនាវដល់អ្នកដឹកនាំទាំងអស់ ឱ្យបង្កបរិយាកាសអំណោយផល ដើម្បីឱ្យស្ត្រីមានតួនាទីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងតួនាទីដឹកនាំកាន់តែច្រើន។
ថ្លែងក្នុងពិធីអបអរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា របស់ MISTI នោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្នាក់កណ្តាលបានលើកឡើងថា របៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅ កសាងសង្គមមួយប្រកបដោយយុត្តិធម៌ មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ “ស្ត្រីគឺជាស្នូល”។

សម្តេចកិត្តិសង្គហបណ្ឌិត បានបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព រួមមានវិស័យសេដ្ឋកិច្ច អប់រំ និងសុខភាពជាដើម»។
បើយោងតាមលោក ហែម វណ្ណឌី ក្នុងឆ្នាំ២០២៤ កម្ពុជាមានរោចក្រធុនធំកំពុងដំណើរការចំនួន ២ ៤២៥ ក្នុងនោះរោងចក្រធុនធំកើតថ្មីចំនួន ៣២៦ ដែលមានកម្លាំងពលកម្មស្ត្រីចំនួន ៨៥៤ ៨១៩ នាក់ ក្នុងចំណោមកម្មករចំនួន ១ ១៦០ ១៨១នាក់។

លោកថា៖«សហគ្រិនស្ត្រីក៏ដើរតួយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ច ដោយបច្ចុប្បន្នកំពុងដឹកនាំ ឬជាម្ចាស់សហគ្រាសធុនតូចនិងមធ្យមចំនួន ៨ ៣៤៧ មូលដ្ឋាន ដែលផ្តល់ការងារដល់ស្ត្រីជាង ១៤៥ ០០០ នាក់»៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី