Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ជំរុញឱ្យវិនិយោគិនបរទេសដាក់ទុននៅកម្ពុជា

បានផុស

នៅ

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានជំរុញឱ្យវិនិយោគិនបរទេសពិចារណាដាក់ទុននៅកម្ពុជា ខណៈកម្ពុជាជាទី​តាំងយុទ្ធសាស្ត្រ និងមានកំណើនសេដ្ឋកិច្ចរីកលូតលាស់ល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងនៅក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ នេះថា ប្រទេសកម្ពុជា មានទីតាំងយុទ្ធសាស្ត្រដែលជាចលករជំរុញសេដ្ឋកិច្ច នៅក្នុងឆ្នាំខាងមុខៗ។

អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា៖«ប្រសិនបើអ្នកកំពុងតែស្វែងរកនូវទីផ្សារថាមវន្តដែលមានសមាហរណកម្ម សូមពិចារណាប្រទេសកម្ពុជា។ ប្រសិនបើអ្នកកំពុងស្វែងរកទីតាំងយុទ្ធសាស្ត្រ និងផ្ដល់អត្ថប្រយោជន៍ គួបផ្សំនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឆាប់រហ័ស និងរដ្ឋាភិបាលដែលសកម្ម និងគាំទ្រធុរកិច្ច ដោយផ្ដោតលើការសម្រួលដំណើរការអាជីវកម្មកំណែទម្រង់បទបញ្ញត្តិ សូមពិចារ​ណាប្រទេសកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ក៏បានឱ្យវិនិយោគិនបរទេសពិចារណាវិនិយោគនៅកម្ពុជា ខណៈកម្ពុជាជាប្រទេស​មានសេដ្ឋកិច្ច​រីកលូតលាស់លឿន​បំផុតមួយនៅក្នុងតំបន់ ជាមធ្យមមានកំណើន ៧% ប្រចាំឆ្នាំ មុនការរាត្បាតនៃជំងឺកូវីដ១៩ និងការព្យាករណ៍កំណើន ៦,៣% សម្រាប់ឆ្នាំ ២០២៥។

សូមជំរាបផងដែរថា អាស៊ានមានកំណើនពាណិជ្ជកម្មជាប្រចាំលើសកំណើនសេដ្ឋកិច្ចសកល សក្ដា​នុពលដ៏ខ្លាំងក្លាទាំងនេះ អាចសម្រេចបានតាមរយៈចក្ខុវិស័យច្បាស់លាស់ និងយុទ្ធសាស្ត្រដែលផ្អែកលើសកម្មភាព។ បណ្ដាញថាមពលអាស៊ាន​គឺជាគំនិតផ្ដួចផ្ដើមសំខាន់មួយសម្រាប់បន្តកំណើន និងនិរន្តរភាព។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាសរសរស្ដម្ភសំខាន់នៃសមាហរន្តកម្មនៅក្នុងតំបន់យើងត្រូវពន្លឿននូវការខិតខំប្រឹងប្រែងរបស់យើងទ្វេដងដើម្បីផ្ដល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ក៏ដូចជាការតភ្ជាប់ឌីជីថលផងដែរ។

អ្នកឧកញ៉ា គិត ម៉េង ថ្លែងថា ដើម្បីស្វែងរកគ្មានទីបញ្ចប់នៃលំហូរទំនិញ សេវាកម្ម និងព័ត៌មាននៅទូទាំងអាស៊ាន ត្រូវតែពិនិត្យពិចារណា និងដោះស្រាយ ជាមួយនវានុវត្តន៍ចុងក្រោយបំផុត នៅក្នុងបច្ចេក​វិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត AI អ្វីដែលសំខាន់ជាងនេះ គឺយើងមិនដែលទុកចោលនូវទ្រព្យ​សម្បត្តិយ៉ាងសំខាន់បំផុតរបស់យើងនោះទេ ពោលគឺកម្លាំង​ពលកម្មរបស់យើង ដែលកម្លាំងពលកម្មនេះ គឺជាបេះដូង និងជាព្រលឹងនៃជាតិសាសន៍របស់យើង យើងត្រូវជំរុញកិច្ចសហការជាក់ស្ដែងបន្ថែមទៀតរវាងទាំងរដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។

អ្នកឧកញ៉ា គិត ម៉េងបញ្ជាក់ថា៖ «ដូចអ្វីដែលយើងផ្ដោតទៅលើការបណ្ដុះបណ្ដាលថ្មីៗ និងការបណ្ដុះបណ្ដាលប្រជាជនរបស់យើងឡើងវិញសម្រាប់បដិវត្តឧស្សាហកម្មទី៤ បញ្ញាសិប្បនិម្មិត AI បានលេចមកជាមួយផងដែរ ដូច្នេះយើងត្រូវរៀបចំនូវសំណាញ់សុវត្ថិភាព និងកាលានុវត្តភាពសម្រាប់ការបង្កើតនូវការងារសមរម្យ ដែល​មានភាពប្រកួតប្រជែង»។

អាស៊ានត្រូវបានព្យាករណ៍ថា នឹងក្លាយជាតំបន់ដែលមានសេដ្ឋកិច្ចធំជាងគេទី៤ នៅលើពិភពលោកនៅឆ្នាំ ២០៣០ ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ១០ ទ្រីលានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

យោធាមីយ៉ាន់ម៉ា​បន្តការ​វាយ​ប្រហារ​តាម​អាកាស​ទោះបីមាន​​រញ្ជួយ​ដី​ក៏​ដោយ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ប្រទេសជាច្រើនប្រកាសផ្ដល់ជំនួយដល់មីយ៉ាន់ម៉ា បន្ទាប់ពីរងគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

កូរ៉េខាងត្បូង ចិន ជប៉ុន ព្រមគ្នាជំរុញពាណិជ្ជកម្មក្នុងតំបន់ ​ក្នុងបរិបទពន្ធ ត្រាំ

ជីវិតកម្សាន្ដ២៩ នាទីutes មុន

តារា​ចម្រៀង​ល្បី​ម្នាក់នៅជប៉ុន ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ភេទ​ដូច​គ្នា​

ផ្សារអូឬស្សី
ព័ត៌មានជាតិ៣០ នាទីutes មុន

អាជីវករផ្សារអូរឬស្សី បង្ហាញក្ដីរីករាយ ពីការផ្ដល់រថយន្ដក្រុងជិះមិនគិតថ្លៃអំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម