សេដ្ឋកិច្ច
ការតភ្ជាប់លើការដឹកជញ្ជូន ពាណិជ្ជកម្ម នឹងជួយពង្រឹងជំហរអាស៊ានជាមហាអំណាចសេដ្ឋកិច្ច
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា តំបន់អាស៊ានបានវិវត្តខ្លួនទៅជានិម្មិតរូប នៃស្ថិរភាព និងវិបុលភាព ដោយមានសក្ដានុពលខ្ពស់ ដែលអាចឆ្លុះបញ្ចាំងតាមរយៈឋានៈជាសេដ្ឋកិច្ចធំលំដាប់ទី ៥ ក្នុងពិភពលោក។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងពិធីបើក “កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥។
សម្ដេចបានថ្លែងថា តំបន់អាស៊ាន មានបរិយាកាសវិនិយោគគួឱ្យទាក់ទាញ ជាមួយនឹងជវភាពសេដ្ឋកិច្ចរឹងមាំ និងការប្ដេជ្ញាចិត្តយ៉ាងមុតមាំចំពោះភាពជាដៃគូសេដ្ឋកិច្ច និងសមាហរណកម្មនៅក្នុងតំបន់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ដំណើរប្រកបដោយភាពជោគជ័យរបស់អាស៊ានលើទិដ្ឋភាពជាដៃគូសេដ្ឋកិច្ច បានស្ដែងតាមរយៈបណ្ដាញគ្រប់ជ្រុងជ្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងប្រទេសមានអំណោយផលសេដ្ឋកិច្ចសំខាន់ៗ ការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បានពង្រឹងបន្ថែមទៀតនូវការប្ដេជ្ញាចិត្តរបស់អាស៊ាននៅក្នុងការពង្រឹងសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ និងជំរុញសេដ្ឋកិច្ច ពោលគឺផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

សម្ដេចធិបតីបានបន្តថា៖ « វឌ្ឍនភាពរបស់យើងដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំទាំងក្នុង និងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផល និងការវិនិយោគ បានធ្វើឱ្យតំបន់នេះ ក្លាយជាមជ្ឍមណ្ឌលជាយុទ្ធសាស្ត្រសម្រាប់លំហូរមូលធនពិភពលោក»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្ដែងសម្រាប់វិនិយោគិនដែលស្វែងរកកំណើន និងស្ថិរភាពយូរអង្វែង។ តម្លៃ និងភាពជោគជ័យរបស់យើងគឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស ជាមួយនឹងបាវចនា ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ សហគមន៍មួយ រដ្ឋជាសមាជិកទាំងអស់រួមទាំងកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យសហគមន៍អាស៊ាន ដើម្បីនាំមកនូវវឌ្ឍនភាពសង្គមសេដ្ឋកិច្ចពិតប្រាកដសម្រាប់សហគមន៍របស់យើងទាំងមូល។
សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងកាត់បញ្ហាប្រឈម សេដ្ឋកិច្ចតំបន់ និងសាកល និងភាពមិនប្រាកដប្រជាខ្ពស់ ជាក់ស្ដែងទោះបីជាមានស្លាកស្នាមនៃជំងឺរាត្បាតកូវីដ១៩ និងភាពស្មុគស្មាញនៃផ្នែកភូមិសាស្ត្រនយោបាយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាននៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថា សម្រេចបានកំណើក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥។

ស្របតាមផែនការក្រោយឆ្នាំ ២០២៥ តំបន់អាស៊ានកំពុងផ្ដល់អាទិភាព ដល់គំនិតផ្ដួចផ្ដើមជាយុទ្ធសាស្ត្រដើម្បីទាក់ទាញប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ និងដំណោះស្រាយប្រឈម នៃអនាគត។ មូលដ្ឋានគ្រឹះនេះ គឺការបង្កើននៃការតភ្ជាប់អាស៊ាន ដូចមានរំលេចនៅក្នុងផែនការមេស្ដីពីការតភ្ជាប់អាស៊ាននៅក្នុងឆ្នាំ ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ ដោយរលូនទាំងការដឹកជញ្ជូន ពាណិជ្ជកម្ម ការអប់រំ និងវប្បធម៌ ហើយនឹងជួយបង្កើនភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាប័ន និងពង្រឹងជំហររបស់អាស៊ានជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរូបរួមគ្នា។
សម្ដេចនាយករដ្ឋមន្ត្រីលើកឡើងថា៖ «យើងផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងសេដ្ឋកិច្ចជីថល និងការតភ្ជាប់ឌីជីថលដ៏រស់រវើក ដើម្បីពន្លឿនការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងភាពធន់ទៅនឹងហានិភ័យអវិជ្ជមាន ដែលមិនអាចប៉ាន់ប្រមាណបាន និងផ្ដល់សិទ្ធិអំណាចដល់សហគ្រាសធុនតូច និងមធ្យម គំនិតផ្ដួចផ្ដើមទាំងនេះ នឹងជំរុញឱ្យតំបន់អាស៊ានកាន់តែមានជវភាព តភ្ជាប់ភាពធន់ និងបរិយាបន្ន ដែលផ្ដល់ឱ្យនូវឱកាសដ៏ធំធេងសម្រាប់ការវិនិយោគ ប្រកបដោយចីរភាពដល់ដៃគូពិភពលោករបស់យើង»៕

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់