Connect with us

សេដ្ឋកិច្ច

កសិករអះអាង តម្លៃទីផ្សារម្រះ កើនឡើងខ្ពស់ជាងឆ្នាំមុន

បានផុស

នៅ

កសិករដាំម្រះគ្រោងបន្តដាំឲ្យបាន២ដង សម្រាប់ឆ្នាំនេះ ព្រោះមានទឹកទឹកគ្រប់គ្រាន់ ខណៈតម្លៃម្រះកើនឡើងខ្ពស់ជាងឆ្នាំមុន ដល់ ២០០០ រៀលក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របរដាំម្រះកសិករភូមិ​ភ្នំ ឃុំ​ទន្លេ​បិទ ស្រុកត្បូងឃ្មុំ ​ខេត្ត​ត្បូងឃ្មុំ​ ចាប់ផ្ដើម​ប្រមូល​ផល​ជាបន្តបន្ទាប់នៅដើមឆ្នាំ ២០២៥នេះ លើ​ផ្ទៃដី​៥០​អា ម្រះ​ឲ្យ​ផលបានជាង១០តោន ដោយ​ប្រើពេលជាង​៣​ខែ​ប៉ុណ្ណោះ រាប់តាំងពីការដាំដុះ រហូតប្រមូល​ផលបញ្ចប់។

លោក ពូ​យ វុ​ធ អាយុ​៤៣ឆ្នាំ រស់នៅ​ភូមិ​ភ្នំ ឃុំទន្លេ​បិទ បានប្រាប់ថា បន្ទាប់ពី​ដាំ​បាន​ជាង១ខែ លោក​ចាប់​ផ្ដើមប្រមូល​ផល​ហើយ ក្នុង​មួយ​ថ្ងៃ​លោកអាច​បេះបាន​ចំនួន៧០០​គីឡូក្រាម។

លោក ពូ​យ វុ​ធប្រាប់ថា៖ «កសិករអាច​ប្រមូល​ផលវាបានជាង១០តោន ក្នុង​១​រដូវ ជា​ប្រភេទ​ពូជ​ម្រះ​ខ្មែរ​យើង។ ទីផ្សារ​មិនជា​បញ្ហា​ទេ សម្រាប់ឆ្នាំនេះ ម្រះមានតម្លៃល្អជាង​ឆ្នាំទៅ ឆ្នាំនេះ​១​គីឡូក្រាមតម្លៃ២ពាន់រៀល ខណៈឆ្ឆ្នាំទៅតម្លៃតែ១​ពាន់​៣រយរៀលទេ។ ឆ្នាំនេះ ម្រះ​ឲ្យ​ផល​មិនសូវល្អ ចំពោះ​ការចំណាយ​ទៅលើ​ជី ទ្រើង ពលកម្ម ជាង​៤​លាន​រៀល ទូទាត់សោហ៊ុយលើការដាំដុះ កសិករអាចរកប្រាក់ដោះស្រាយគ្រួសារបាន»។

ជាមួយគ្នាដែរ លោក ពូ​យ វុ​ធ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គាត់​បាន​ដាំ​ម្រះ​រយៈពេល​១៤ឆ្នាំ​មកហើយ ឆ្លងតាម​បទពិសោធន៍​ជាច្រើន​ឆ្នាំ​មមកនេះ យើងមានជំនាញកែប្រែដី ចេះប្រើ​ជីធម្មជាតិ បាញ់ថ្នាំ​កំចាត់​សត្វល្អិត ច្បាស់លាស់​ទើប​ទទួលបាន​ទិន្នផល​ល្អ​បែបនេះ។ មូលហេតុ ឆ្នាំនេះម្រះឲ្យផលមិនសូវល្អដោយសារសម្បូរណ៌សត្វល្អិត ដង្កូវ កើតផ្សិត ថែមទាំងមានទឹកសន្សើមស្អិតផងដែរ កត្តាទាំងនេះបានកាត់បន្ថយទិន្នផលម្រះមិនសូវល្អនោះ។ បន្ទាប់ពី​ដាំ​ម្រះ យើង​បន្ត​ដាំ​ត្រសក់ និង​ននោង បន្ត​វិលជុំ​រាល់ៗ​ឆ្នាំ សម្រាប់រកចំណូលបន្ថែមដល់គ្រួសារ។

លោក ស៊ា​ង ស៊ី​ភឿន មេភូមិ​ភ្នំ​បាន​បញ្ជាក់ថា ក្នុងភូមិ​ភ្នំ​ទាំងមូល មាន​ប្រជាជន​ជាង​២៧៥​គ្រួសារ​ដែរ តែ​គ្រួសារ​ដាំ​ម្រះ​មាន​តែ​៥​គ្រួសារ​ទេ។ បងប្អូន​កសិករ​ដទៃ​ទៀត គេ​ដាំ​ដំណាំ​ផ្សេងៗ​គ្នា តាម​ជម្រើស​រៀងៗ​ខ្លួន ដើម្បីរកប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារក្នុងភូមិផងដែរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម